Episode 24+25

3.1K 144 2
                                    

Din : អ្នកស្រីសន្លប់បាត់ស្មារតី ពេលនេះកំពុងតែសម្រាកនៅឯមន្ទីរពេទ្យ

អ្នកកំលោះក្រោកឈរឡើង យកដៃខ្ទប់មាត់របស់ខ្លួន ដែលមុននេះត្រូវបាន Jungkook ដាល់។

Jungkook : បើគ្មានការអនុញ្ញាតពីយើង អ្នកណាក៏មិនអាចយកនាងចេញពីបន្ទប់នោះបានដែរ តែឯង!!!

រាងក្រាស់លើកដៃចង្អុរមុខ Din ជាមួយនឹងខ្សែភ្នែកកំណាច គេខាំធ្មេញឡើងប៉ោងថ្គាមទៅហើយ។

Din : តែបើខ្ញុំមកជួយអ្នកស្រីមិនទាន់ទេ អ្នកស្រីអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត

> ឌឹប! <

រាងក្រាស់ដាល់ជំនិតរបស់គេមួយដៃសារជាថ្មី ធ្វើឲ្យ Din ដួលទៅលើឥដ្ឋម្តងទៀត។

Jungkook : វាជារឿងរបស់យើង ចង់ស្រីម្នាក់នោះងាប់ឬរស់ក៏ឯងគ្មានសិទ្ធិយកនាងចេញពីបន្ទប់មួយនោះដែរ

Din : អ្នកប្រុសចង់ឲ្យ Eunwoo គ្មានម្តាយហៅនឹងគេមែនទេ? បានជាអ្នកប្រុសដាច់ចិត្តដល់ថ្នាក់នឹង?!

អង្គរក្សសង្ហារងើបឈរឡើងនិយាយជាមួយនឹងចៅហ្វាយនាយរបស់គេ។ ពេលនេះគេមិនអាចឲ្យ Jungkook ធ្វើខុសច្រើនជាងនឹងទៀតនោះទេ យ៉ាងហោចណាស់ក៏នាយអាចនិយាយអ្វីបានខ្លះ ដើម្បីឲ្យ Jungkook ភ្ញាក់រលឹកដែរ។

Jungkook : Din! ឯង!!!

ប្រុសសង្ហារចាប់ក្របួចកអាវរបស់ Din រួចលើកដៃបម្រុងនឹងដាល់អ្នកកំលោះមួយដៃទៀត

Eunwoo : ប៉ាៗ

សម្លេងតូចក្រូចឆ្មារបន្លឺឡើង ក្រសែភ្នែកមាំងាកទៅរកប្រភពសម្លេងទើប អ្នកកំលោះរហ័សប្រលែងដៃពី Din ។

Eunwoo : លោកពូ! លោកពូយ៉ាងមិចទៅហើយ?!

Eunwoo រត់ទៅរក Din ដោយមិនខ្វល់ពី Jungkook តទៅទៀត។ ពេលនេះក្មេងម្នាក់នេះមិនត្រូវការឪពុក ចិត្តឃោឃៅ ព្រៃផ្សៃដូចជា Jeon Jungkook នោះទេ។

Din : ពូមិនអីទេណា! កុំបារម្ភអី

Din បង្ហាញស្នាមញញឹមកក់ក្តៅឲ្យទៅ Eunwoo ធ្វើឲ្យក្មេងតូចញញឹមឡើងជាមួយនឹងអារម្មណ៍ល្អ។

Jungkook : Eunwoo!

ទីបំផុតរាងក្រាស់ដាច់ចិត្តហៅអ្នកជាកូនមុន ព្រោះតាំងពីចូលមកដល់ Eunwoo ហៅគេតែមួយម៉ាត់ប៉ុណ្ណោះ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now