Episode 35

3.1K 153 9
                                    

Mina : អ្នកស្រី?!!!

ស្រីស្រស់ស្រែកឡើងយ៉ាងភ្ញាក់ផ្អើលពេលឃើញរាងកាយស្តើងដែលសន្លប់ស្តូកស្តឹងនៅលើដីជាមនុស្សដែលនាងធ្លាប់ស្គាល់ទើប Mina រហ័សបើកឡានទៅរកពួកគេភ្លាមៗ។

Mina : Eunwoo!

នាងតូចចុះពីលើឡានភ្លាម នាងរហ័សចូលមកមើលអតីតចៅហ្វាយស្រីរបស់ខ្លួនដែលសន្លប់ស្តូកស្តឹងនៅលើដីភ្លាម។

Eunwoo : អ្នកមីង! ជួយអ្នកម៉ាក់ផង ហ៉ឺៗ

Eunwoo យំបណ្តើរអង្រួនដៃរបស់ Mina បណ្តើរទើបនាងប្រញាប់ប្រញាល់គ្រា Mora ដាក់ក្នុងឡានដោយឲ្យ Eunwoo ឡើងទៅអង្គុយនៅកន្លែងតៃកុងចង្កូត។ នាងតូចបើកឡានយ៉ាងលឿនសំដៅទៅភូមិគ្រឹះរបស់ Morin ដើម្បីដាក់ Mora ឲ្យសម្រាកនៅទីនោះ។

****

Morin : មានរឿងអីនឹង?

Morin និយាយឡើងស្របពេលដែល Mina គ្រា Mora ចូលមកទើបស្រីស្រស់ចូលទៅជួយគ្រានាងតូចឲ្យដេកនៅលើពូកក្នុងបន្ទប់ដែលរៀបចំឡើងសម្រាប់ភ្ញៀវ

Mina : ពេលដែលខ្ញុំធ្វើដំណើរមកតាមផ្លូវខ្ញុំឃើញអ្នកស្រីនឹងអ្នកប្រុសតូចនៅតាមផ្លូវហើយស្ថានភាពរបស់អ្នកស្រីគឺបែបនេះទើបខ្ញុំរហ័សនាំគាត់មកទីនេះដើម្បីឲ្យលោកគ្រូពេទ្យមកពិនិត្យអការៈ

Morin : ឆាប់ Call ហៅលោកគ្រូប្រចាំត្រកូលនៃគ្រួសាររបស់យើងមក!!!

****

Doctor : អ្នកជំងឺត្រូវរបួសស្ទើរតែគ្រប់កន្លែងនៃរាងកាយធ្វើឲ្យគ្មានកំលាំងទើបបណ្តាលឲ្យសន្លប់បែបនេះ តទៅអ្នកទាំងអស់គ្នាត្រូវឲ្យនាងសម្រាកឲ្យបានច្រើនទៅគឺអស់អីហើយ

Morin : អរគុណលោកគ្រូពេទ្យហើយ! Mina ជូនដំណើរលោកគ្រូពេទ្យ!

Mina : ចា៎! អ្នកនាង!

និយាយចប់ Mina នាំលោកគ្រូពេទ្យចេញទៅ នៅសល់តែ Morin ប៉ុណ្ណោះដែលនៅក្នុងបន្ទប់នោះ។ ម៉ាហ្វៀស្រីរូបស្រស់រហ័សប្តូរសម្លៀកបំពាក់ឲ្យនាងតូច ស្របពេលដែលនាងំពុងតែជូតខ្លួនឲ្យ Mora ក្រសែភ្នែកស្រទន់ប្រទាក់ទៅនឹងសាក់ដែលមាននៅលើស្មារខាងស្តាំរបស់នាងតូច ដើម្បីឲ្យប្រាកដក្នុងចិត្ត Morin បានទាញអាវរបស់ Mora ទម្លាក់ចុះបន្តិច បង្ហាញឲ្យឃើញរូបសាក់ហង្សទឹកកកយ៉ាងច្បាស់ដែលតំណាងឲ្យបក្សរបស់ត្រកូលនាង។ ទឹកភ្នែកជាច្រើនតំណក់ហូរចុះមកដោយឥតព្រៀងទុក ទីបំផុតនាងរកប្អូនស្រីបង្កើតរបស់នាងឃើញហើយ តែស្ថានភាពរបស់ប្អូនស្រីនាង គឺពិបាកនឹងមើលខ្លាំង។ អ្នកណាដែលធ្វើរឿងទាំងនេះដាក់ Mora នឹងត្រូវទទួលទោសចំពោះទង្វើដែលគេបានធ្វើ។ Morin បន្តជូតខ្លួនឲ្យនាងតូចទាំងកំហឹងគិតដល់មនុស្សដែលសាហាវឃោឃៅហ៊ានធ្វើបែបនេះដាក់ Mora ។ បើសិនជានាងដឹងថាអ្នកណានោះ ម្នាក់នោះអាចនឹងស៊ីគ្រាប់កាំភ្លើងរបស់នាងក៏ថាបាន!

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now