Episode 34

3K 162 10
                                    

> ឈូ! <

ទឹកមួយធុងត្រូវជះសាចពេញខ្លួនរបស់ Mora ភ្លាមៗ នាងតូចភ្ញាក់ឡើងទាំងមមីមមើរមិនយល់ស្ថានការណ៍នៅពេលនេះថាមានរឿងអ្វីកើតឡើងមកលើខ្លួន។

Mora : Jungkook? នេះខ្ញុំនៅទីណា?

ស្រីតូចសួរទៅអ្នកនៅចំពោះមុខទាំងមិនយល់រឿង រាងក្រាស់សើចចំអកនឹងភាពល្ងង់ខ្លៅរបស់ Mora បន្តិចមុននឹងហាមាត់ប្រាប់នាងពីទីកន្លែងដែល Mora កំពុងនៅ។

Jungkook : ខ្ញុំគិតថានាងមិនទាន់ដឹងពីរឿងលំអិតនៃភូមិគ្រឹះរបស់ខ្ញុំទេ ទីនេះជាបន្ទប់ក្រោមដីមួយផ្នែកទៀតដែលទុកសម្រាប់ដាក់ទោសអ្នកដែលល្មើសនឹងបទបញ្ជាក្នុងផ្ទះ ព្រមទាំងដាក់ទោសពពួកសត្រូវរបស់ខ្ញុំជាដើម!

Mora : ហើយ....ខ្ញុំមកនៅទីនេះធ្វើអ្វី?

Jungkook : ហ៊ឹស! នាងធ្វើឲ្យកូនស្អប់ខ្ញុំ! ហេតុនេះហើយ...នាងត្រូវតែទទួលទោស!

Mora : បងចង់បានន័យថាយ៉ាងមិច?

Jungkook យកដៃច្របាច់មាត់រាងតូចខ្លាំងៗមុននឹងនិយាយឡើងជាមួយនឹងសម្លេងកំណាចរបស់គេ

Jungkook : ត្រៀមទទួលរងភាពឈឺចាប់ទៅ!

និយាយចប់ប្រុសង្ហារយកដៃហែកអាវរបស់នាងតូចដាច់រហែកខ្ទិចខ្ទីគ្មានសល់។ ឃើញស្ថានភាពរបស់ខ្លួនឯងនៅពេលនេះ Mora សម្រក់ទឹកភ្នែកចុះមកទាំងឈឺចាប់ បេះដូងរបស់នាងឈឺស្ទើរតែខ្ទិចខ្ទាំទៅហើយព្រោះតែទង្វើដ៏សែនព្រៃផ្សៃរបស់មនុស្សម្នាក់ដែលនាងតាំងចិត្តស្រឡាញ់មករហូត។

Mora : ឈប់ទៅ...ខ្ញុំសុំ...

នាងមិនអាចធ្វើអ្វីបានក្រៅពីអង្វរ Jungkook ឡើយព្រោះដៃរបស់នាងត្រូវជាប់ចំណងទាំងសងខាងចំណែកជើងក៏ដូចគ្នា។

Jungkook : គ្មានផ្លូវទេ!

ដៃមាំទាញខ្សែក្រវ៉ាត់ដែលនាយដាក់នៅលើតុក្បែរនោះមកកាន់ មុននឹងសម្លឹងមើលទៅរាងកាយរបស់ Mora ជាមួយនឹងភាពស្អប់គុំគួន។

> ឆ្វាច់! <

Mora : អាយយយ!!!!!

> ឆ្វាច់! <

Mora : អាយ!!!!

> ឆ្វាច់ៗ!!! <

Mora : អាយ!!!! អត់ទេ!!! ឈប់ទៅ!!! ខ្ញុំឈឺ!!!!

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now