Episode 40

3.4K 144 4
                                    

ត្របកភ្នែកស្តើងបើកឡើងសន្សឹមៗ ប្រណាំងជាមួយនឹងពន្លឺព្រះអាទិត្យ ដែលកំពុងតែចាំងចំភ្នែករបស់នាង។ Mora បើកភ្នែកឡើងទាំងមិនដឹងខ្យល់អី នាងមើលសភាពរបស់ខ្លួនឯងនៅពេលនេះហើយ ក៏យកដៃខ្ទប់មាត់ ព្រោះតែខ្លាចខ្លួនឯងស្រែក។ Mora ងាកទៅខាងស្តាំដៃខ្លួន ក៏ឃើញប្រុសសង្ហារកំពុងតែគេងលង់លក់ទាំងមិនដឹងខ្យល់អី កែវភ្នែកខ្មៅនិលរបស់នាង សម្លឹងមើលអ្នកនៅជិតកៀកបង្កើយ ជាមួយនឹងស្នាមញញឹមនៅលើផ្ទៃមុខ នាងមិនដែលឃើញប្រុសស្អី សង្ហារបែបនេះនោះទេ មើលកាន់ជិត កាន់តែសង្ហារ ។

« ជុប! » នាងតូចថើបថ្ពាល់របស់ Jungkook មួយខ្សឺតជាមួយនឹងស្នាមញញឹមបែបមនុស្សកំពុងតែលង់ស្រឡាញ់គេអីអញ្ចឹងណា។ Mora ទាញភួយដែលដណ្តប់លើខ្លួននាង ចេញសន្សឹមៗ រួចហើយអោនទៅរើសខោអាវដែលជ្រុះនៅលើឥដ្ឋ យកមកឱបជាប់ខ្លួន ហើយដើរសំដៅទៅបន្ទប់ទឹកយ៉ាងលឿន។ គ្រាន់តែមកដល់ក្នុងបន្ទប់ទឹកភ្លាម នាងតូចបើកទឹកលុបលាងមុខយ៉ាងរហ័ស ។

« យប់មិញខ្ញុំបានធ្វើស្អីខ្លះ?!! » នាងសួរខ្លួនឯងនៅចំពោះមុខកញ្ចក់ ទឹកមុខរបស់នាងពេលនេះគឺចង់យំបន្តិចអីបន្តិច។

« ហើយចុះបងស្រីដឹង? គ្រួសារខ្ញុំដឹង? ទេៗ មិនមែនទេ! ចុះបើប្តីរបស់ខ្ញុំដឹងនោះ? កូនរបស់ខ្ញំដឹងនោះ ពួកគេនឹងមានអារម្មណ៍បែបណា? អីយ៉ូយ!!! គិតយ៉ាងមិចទៅ? » Mora ដើរចុះដើរឡើងក្នុងបន្ទប់ទឹក នាងព្យាយាមរកដំណោះស្រាយហើយតែគិតមិនចេញសោះឡើយ។

>តុកៗ<

សម្លេងគោះទ្វារបន្ទប់ទឹកបន្លឺឡើង ធ្វើឲ្យអ្នកដែលកំពុងគិតទៅឆ្ងាយ ត្រូវភ្ញាក់ខ្លួនព្រើត។

« នាងគិតចង់គេងក្នុងបន្ទប់ទឹកមែនទេ? » សម្លេងគ្រលរ និយាយដាក់អ្នកដែលនៅក្នុងបន្ទប់ទឹក។

« ហើយឥឡូវហើយ! ចាំតិចមើស! » នាងតបទៅកាន់អ្នកខាងក្រៅវិញ រួចហើយរហ័សបើកទឹកងូតយ៉ាងលឿន ដោយមានសម្លៀកបំពាក់សម្រាប់ស្លៀកពាក់ជាស្រេច។ នាងតូចបើកទ្វារចេញមក ជាមួយនឹងស្នាមញញឹមជាប់រហូត

« អៅ៎! ហើយលោកស្លៀកពាក់ហើយតាំងពីពេលណា?! » Mora សួរឡើងទាំងភ្ញាក់ផ្អើលពេលដែល Jungkook ស្លៀកពាក់ហើយរួចរាល់អីបែបនេះ

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now