Episode 26+27

2.9K 127 0
                                    

នាងតូចកំពុងតែអង្គុយលើគ្រែផ្តោតអារម្មណ៍ទៅលើអេក្រង់ទូរទស្សន៍ដែលមានស្រាប់នៅក្នុងបន្ទប់។ សុខៗ Mora ស្រាប់តែធ្វើមុខធុញថប់ឡើងភ្លាម ពេលនេះនៅក្នុងបន្ទប់មានតែនាងម្នាក់ឯងតែប៉ុណ្ណោះ ម៉ែដោះនឹង Eunwoo ត្រលប់ទៅផ្ទះតាំងពីថ្ងៃម៉្លេះ។ នាងគិតចង់ទៅដើរលេងនៅខាងក្រៅដែរ តែចង្រៃយ៍ត្រង់ថាមិនមានអ្នកណាជូនទៅ ទើបត្រូវនៅអង្គុយសំកុកម្នាក់ឯងមើលទូរទស្សន៍នៅក្នុងបន្ទប់បែបនេះ។

> ក្រិក! <

សម្លេងគន្លឹះទ្វារបន្ទប់បន្លឺឡើង ទាក់ទាញអារម្មណ៍ធុញថប់របស់នាងតូចមុននេះឲ្យសប្បាយអរឡើងវិញភ្លាម។ ប្រុសកំលោះបើកទ្វារចូលមកក្នុងបន្ទប់របស់ Mora ដោយមិនភ្លេចបង្ហាញស្នាមញញឹមដ៏មានមន្តស្នេហ៍របស់គេឲ្យនាងតូចបានឃើញ។

Mora : លោកទំនេរទេ?

គ្រាន់តែ Haneul ដាក់បង្គុយលើសាឡុងភ្លាម ស្រីតូចងាកទៅសួរអ្នកកំលោះភ្លែត។ រាងក្រាស់អស់សំណើចបន្តិច មុននឹងឆ្លើយតបទៅនាងតូច

Haneul : បើមិនទំនេរស្មានតែមកមើលនាងកើត?

Mora : បើអញ្ចឹងជូនខ្ញុំទៅដើរលេងខាងក្រៅបន្តិចទៅ?

រាងស្តើងនិយាយឡើងដោយបង្ហាញក្រសែភ្នែកអង្វរកដាក់អ្នកកំលោះ ធ្វើឲ្យ Haneul ទន់ចិត្តបានភ្លាមៗ។

Haneul : បាន!

គ្រូពេទ្យកំលោះងើបឈរពេញកម្ពស់ ដើរសំដៅទៅគ្រែគេងរបស់ Mora មុននឹងគ្រានាងតូចឲ្យចុះពីលើគ្រែ។

Mora : មិនបាច់គ្រាទេណា! ពេលនេះខ្ញុំរឹងមាំហើយ!!

ស្រីស្រស់ពោលដាក់អ្នកកំលោះជាមួយនឹងស្នាមញញឹម។

Haneul : ប្រាកដចិត្តទេនៀក?

នាយកំលោះធ្វើមុខដូចជាមិនសូវទុកចិត្ត តែថាចុះកំលោះយើងធ្វើលេងទេណា!!!

> ឌឹប! <

Mora : នេះនែ!!!

Haneul : អូយ!!! ហើយមកវៃខ្ញុំធ្វើអី?!!

Mora : ហេ....!!! ខ្ញុំវៃឲ្យលោកដឹងថាខ្ញុំនេះរឹងមាំ ឃើញទេៗ? បើមិនអញ្ចឹងស្មានតែខ្ញុំមានកំលាំងវៃលោកហេ៎ យី!!! ចេះអត់ទុកចិត្តមនុស្សទៅកើតនៀក!?

ស្អប់បង្កប់ស្នេហ៍Donde viven las historias. Descúbrelo ahora