Episode 32

3K 142 8
                                    

Jungkook : Eunwoo!

រាងក្រាស់បម្រុងចេញទៅតាមកូនរបស់គេដែរ តែក៏ត្រូវ Taehyung ឃាត់។

Taehyung : ទុកឲ្យបងជាអ្នកទៅនិយាយជាមួយគេចុះ ឯងនៅនិយាយជាមួយ Mora សិនទៅ

ពេល Taehyung និយាយដល់ត្រឹមឈ្មោះរបស់ Mora រាងក្រាស់ងាកទៅសម្លឹងមុខនាងតូចភ្លាម។ ឯស្រីស្រស់ក៏ឱនមុខចុះ មិនហ៊ានប្រឈមជាមួយនឹងខ្សែភ្នែកកំណាចរបស់នាយ។

Jungkook : Din! ត្រឡប់ទៅផ្ទះវិញ!

បន្ទាប់ពី Taehyung ចេញទៅផុត Jungkook ងាកមកប្រាប់ជំនិតរបស់គេភ្លាម។ ពាក្យមួយម៉ាត់ក៏រាងក្រាស់មិនបាននិយាយជាមួយនឹងនាងតូចដែរ។ Mora បានត្រឹមតែខាំមាត់សង្កត់ចិត្តខ្លួនឯងប៉ុណ្ណោះ នាងព្យាយាមទប់ទឹកភ្នែករបស់នាងដែលរកកលចង់ហូរចុះមក។ Haneul ឃើញបែបនេះបានត្រឹមតែដកដង្ហើមធំ បើតាមចិត្តបារម្ភ ខ្វល់ខ្វាយរបស់អ្នកកំលោះនៅពេលនេះ គេចង់ឱប ចង់ផ្តល់កំលាំងចិត្ត ចង់លួងលោមនាងខ្លាំង តែអ្វីដែលនាយអាចធ្វើបាននៅពេលនេះគឺត្រឹមតែឈរមើលប៉ុណ្ណោះព្រោះបើសិនជា Haneul ចូលទៅលួងលោម Mora ច្បាស់ណាស់ថានឹងមានរឿងម្តងទៀតមិនខាននោះទេ។

Din : ក៏ប៉ុន្តែអ្នកប្រុសមិនទាន់បាន....

Jungkook : យើងថាទៅវិញ!!!

គេនិយាយត្រឹមនឹងក៏ដើរចេញទៅបាត់ ចំណែកឯ Din ងាកទៅសម្លឹងមើល Mora ដែលកំពុងតែឱនមុខចុះ មើលទៅនាងតូចគួរឲ្យអាណិតខ្លាំងណាស់ ត្រូវមនុស្សដែលខ្លួនស្រឡាញ់មិនខ្វល់ខ្វាយបែបនេះ។ Din គ្មានជម្រើសផ្សេងនោះទេក្រៅពីដើរតាមអ្នកប្រុសរបស់គេត្រុកៗ ទាំងដែលចិត្តនឹកអាណិតនាងតូចមិនស្ទើរ។

•••••

Taehyung ដើរចេញមកក្រៅ ឃើញក្មេងតូចកំពុងតែអង្គុយនៅលើបង់ក្នុងសួនច្បារមន្ទីរពេទ្យ។ ទឹកមុខរបស់ Eunwoo គឺស្រង៉ូតស្រង៉ាត់ខ្លាំងណាស់ ធ្វើឲ្យអ្នកជាពូបារម្ភពីក្មេងតូចម្នាក់នេះភ្លាម។

Taehyung : ខឹងនឹងប៉ារបស់ឯងមែនទេអាល្អិត?

រាងក្រាស់ដើរមកដាក់បង្គុយក្បែរ Eunwoo មុននឹងយកដៃលេងសក់ក្បាលគេតិចៗ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now