Episode 41

3.1K 143 7
                                    

អ្នកកំលោះនាំ Mora មកដល់កន្លែងកម្សាន្តមួយនៃកោះមួយទៀត ដែលមានទីតាំងក្បែរកោះដែល គេកំពុងតែរស់នៅ។
« Wow! មនុស្សច្រើនណាស់ » គ្រាន់តែចុះពីលើទូកភ្លាម ស្រីតូចសម្លឹងមើលទិដ្ឋភាពជុំវិញខ្លួនជាមួយ នឹងអារម្មណ៍សប្បាយចិត្ត ព្រោះនៅលើកោះនេះអ្វីក៏មានដែរ។ មនុស្សម្នាជាច្រើនមានទាំងគូសង្សារ គ្រួសារ មិត្តភក្តិជាដើម បានបណ្តើរគ្នាយ៉ាងសប្បាយ។
« ឆាប់ម៉ោ! » ស្រីតូចអូសដៃ Jungkook ទៅរកតូបអាហារ ដែលគេដាក់លក់តាមតូបនីមួយៗ
« ទិញស្ករសំឡី 2! » Mora ប្រាប់ទៅអ្នកលក់ ទើបអ្នកលក់ហុចស្ករសំឡី មានរាងជាបេះដូងមកឲ្យនាងចំនួនពីរ។ ពេលហុចឲ្យរួចរាងស្តើងងាកទៅមើលមុខ Jungkook ហាក់ចង់ប្រាប់អ្នកកំលោះពីរឿងអ្វីមួយ តែមើលទៅ Jungkook នៅតែធ្វើមិនដឹងមិនលឺ ទើបនាងតូចរហ័សកេះអ្នកកំលោះ។
« ឲ្យលុយគេ! » ពេលលឺសំដីរបស់ Mora ហើយ Jungkook បានដកលុយហុចអ្នកលក់ ដោយមិនភ្លេចងាកមកសម្លក់មុខរបស់នាង ។
« នេះ! របស់លោក! » រាងស្តើងហុចស្ករសំឡីមួយទៅឲ្យ Jungkook ។
« មិនស៊ីទេ! » Jungkook ឆ្លើយយ៉ាងគំរោះគំរើយដាក់នាង ធ្វើឲ្យ Mora មានអារម្មណ៍រាងអន់ចិត្តបន្តិចចំពោះសំដីរបស់គេ។ រាងក្រាស់ដើរជ្រែងហោប៉ៅទៅមុននាងតូចបាត់ ទុកឲ្យ Mora នៅឈរសម្លឹងខ្នងរបស់គេដើរចេញទៅតែម្នាក់ឯង។
« ម្តងល្អ!ម្តងអាក្រក់! ដូចមនុស្សចរិតពីរ! » Mora ខាំស្ករសំឡីបណ្តើរវិភាគចរិតរបស់ Jungkook បណ្តើរ ទាំងបេះដូងឈឺឆៀបៗមិនដឹងខ្លួន។
« នែ! មិចបានជាមិនដើរមក? » សម្លេងគ្រលរមាំ ស្រែកហើយនាងូចពីចំងាយ ទើប Mora ញញឹមពព្រាយដើរទៅរកគេ។ ពេលនេះពួកគេទាំងពីរកំពុងតែឈរសម្លឹងមើលគេ លេងសៀកយ៉ាងជក់ចិត្ត ។ នៅសុខៗនាងតូច Mora ងាកទៅចាប់អារម្មណ៍នឹង កន្លែងតុក្កតាមួយយដែលគេដាក់លក់តុក្កតាជាច្រើន មើលទៅគួរឲ្យទាក់ទាញណាស់ ទើបនាងតូចដើរតម្រង់ទៅកន្លែងលក់នោះ ដោយមិនបានប្រាប់ Jungkook មួយម៉ាត់ឡើយ។ ចំណែកអ្នកកំលោះ បន្ទាប់ពីមើលការសំដែងចប់ ក៏ងាកមកសួរអ្នកដែលនៅក្បែរខ្លួនរបស់គេ
« ចង់ទៅណាទៀត? » Jungkook សួរហើយតែគ្មានការឆ្លើយតប ពីអ្នកម្ខាងទៀតសោះឡើយ ទើបប្រុសសង្ហារសួរម្តងទៀត ដោយសារតែគេគិតថានាងតូចច្បាស់ជាខឹងរឿងអ្វីមិនខាននោះទេ។
« លឺខ្ញុំសួរទេ? ថាចង់ទៅណាទៀត? » ម្តងទៀតគេសួរហើយ នៅតែគ្មានអ្នកណាឆ្លើយតបដដែល ទើបរាងក្រាស់បែរទៅរក Mora តែអ្វីដែលគេឃើញនៅក្បែរខ្លួន គឺមានតែភាពទទេរស្អាតប៉ុណ្ណោះ មិនមានវត្តមានរបស់ Mora ឡើយ។
« នាងច្រម៉ក់នោះទៅឯណាបាត់ហើយ?! » ប្រុសសង្ហារខាំមាត់ខឹងនឹងអ្នកដែលដើរទៅណាមកណា មិនចេះប្រាប់ឲ្យដឹងបែបនេះ។ មិនបង្អង់យូរ Jungkook រហ័សដើរចេញពីហ្វូងមនុស្ស មុននឹងងាកសម្លឹងមើលជុំវិញខ្លួនរកស្រីតូច។ ពេលដែលមកដល់កន្លែងលក់ហើយ Mora ទើបតែនឹកឃើញថាមិនបានប្រាប់ Jungkook ទើបនាងសម្រេចចិត្តដើរទៅវិញ តែពេលដែលនាងទៅដល់គឺមិនបានឃើញ Jungkook ឡើយ។ ស្រីតូចចាប់ផ្តើមភ័យបុកពោះពេលដែលបាត់អ្នកកំលោះ មិនឃើញគេបែបនេះ។ Jungkook ដើរចុះដើរឡើងគ្រប់ទីកន្លែង ក៏ប្រទះឃើញ Mora ឈរម្នាក់ឯងនៅកណ្តាលវាល ទើបជើងមាំទាំងគូរហ័សបោះជំហ៊ានទៅរកនាង។
« ទៅណាមកណាចេះប្រាប់ខ្ញុំខ្លះទេ? » មកដល់ភ្លាម រាងក្រាស់ស្តីឲ្យរាងស្តើងភ្លែត។
« គឺ... » Mora បានត្រឹមតែឱនមុខចុះ មិនដឹងនិយាយអ្វីឲ្យសមនោះទេ ព្រោះតែនាងជាអ្នកខុសពិតមែន!
« មិចបានជាមិនព្រមឆ្លើយ!!! » Jungkook ចាប់អង្រួនស្មារ Mora ខ្លាំងៗ ធ្វើឲ្យនាងតូចភ័យឡើងញ័រខ្លួន ទឹកភ្នែកហូរមកព្រោះតែភាពកំណាចរបស់ Jungkook។
« ហេតុអីបានជារំអ៊ួយម៉្លេះ?!! សួរប៉ុណ្ណឹងសោះក៏យំ? មាយាខ្លាំងណាស់!! » ប្រុសកំលោះថាឲ្យនៅចំពោះមុខម្តងទៀត ក្នុងចិត្តនឹកខឹងនាងជាខ្លាំង។
« ត្រូវហើយ!! ខ្ញុំនេះវារំអ៊ួយ វាមាយា!! មិនបាច់មកតាមខ្ញុំទេ!! លោកចង់ទៅណាក៏ទៅៗ ខ្ញុំមិនរំខានលោកឲ្យមកដើរតាមខ្ញុំតត្រុកបែបនេះទេ!! » Mora ស្រែកដាក់អ្នកលោះវិញទាំងទឹកភ្នែករហាម ទទួលស្គាល់ថានាងអន់ចិត្ត នឹងពាក្យសំដីរបស់គេ។
« ល្អ! បែបនេះខ្ញុំនឹងស្រួលខ្លួនបន្តិច ហើយក៏មិនហត់ដែរ!! » និយាយចប់ប្រុសសង្ហារឈានជើងថយក្រោយ បែរខ្នងដើរចេញទៅបាត់ ដោយទុកឲ្យ Mora ឈរយំតែម្នាក់ឯង សម្លឹងមើលផែនខ្នងទូលាយរបស់អ្នកកំលោះ ដែលដើរចេញពីនាងកាន់តែឆ្ងាយទៅៗ។ បន្ទាប់ពីឈ្លោះគ្នាជាមួយនឹង Jungkook ហើយនាងតូចចេះតែដើរទៅមុខមិនឈប់ មិនដឹងជាដើរដល់ទីណាហើយនោះទេ ថាទៅនាងដើរដោយមិនបានមើលផ្លូវ មិនបានចាប់អារម្មណ៍ថារាងកាយរបស់នាងបានមកដល់ទីណានោះទេ។ មួយសន្ទុះក្រោយស្រីតូចងាកមើល ជុំវិញខ្លួនពេលនេះ ដែលមានតែភាពងងឹត ស្ងាត់ជ្រងំ មិនមានភាពអ៊ូអរដូចមុននេះឡើយ។ កត្តានេះហើយហាក់ទាញអារម្មណ៍ របស់ Mora ឲ្យភ័យខ្លាចបានមួយរំពេច។
« អេ!! ស្រីតូច ដើរទៅណាមកណានឹងតែម្នាក់ឯងបែបនេះ? » សម្លេងស្រវឹងស្រឿងៗរបស់ បុរសម្នាក់ធ្វើឲ្យជើងទាំងគូរបស់ Mora ញ័រទទ្រើកព្រោះតែភ័យខ្លាច។
«កុំចូលមក! » បបូរមាត់តូចរបស់នាងបង្ហើបប្រាប់បុរសនោះកុំឲ្យចូលមកក្បែរខ្លួនរបស់នាង នៅពេលដែលគេព្យាយាមបញ្ជាខ្លួនដែល ស្រវឹងជោគជាំរបស់គេមកក្បែរខ្លួនរបស់នាង។
« កុំភ័យ! បងមិនធ្វើអ្វីទេ! » បុរសដែលស្រវឹងនោះមិនបានស្តាប់សម្តីរបស់ Mora ឡើយ នាយនៅតែព្យាយាមចូលខ្លួនទៅក្បែរនាង។
« កុំ! ចេញទៅ!! » ស្រីតូចព្យាយាមរើបម្រាស់ ពេលដែលគេចាប់ដៃរបស់នាង។
>ផាច់!<
នៅពេលដែល Mora នៅមិនស្ងៀមបែបនេះ ធ្វើឲ្យបុរសនោះខឹងជាខ្លាំង គេបានលើកដៃទះកំផ្លៀងនាងតូចមួយកំផ្លៀង។
« ចេញទៅ!! » ទោះបីជាត្រូវឈឺប៉ុណ្ណាក៏នាងព្យាយាមរើបម្រាស់ចេញពីគេដែរ។
>ផាច់!<
ដៃមាំរបស់បុរសនោះបានទះនាងតូចមួយកំផ្លៀងទៀត ធ្វើឲ្យគែមមាត់របស់ស្រីស្រស់ មានឈាមហូរមកតិចៗ។ តែគិតឬថា Mora នឹងឈប់រើបម្រាស់?!
« ជួយផង! ជួយផង!! អ្នកណាក៏បានដែរ!! » Mora ស្រែកមួយអស់សំលេង តាមលិទ្ធភាព ធ្វើឲ្យអ្នកដែលស្រវឹងនោះខឹងជាខ្លាំង។
>ប្រាវ!!<
ដបស្រាដែលវាកាន់នៅនឹងដៃមុននេះ បានយកទៅវាយស្មាររបស់ Mora ធ្វើឲ្យអំបែងជាច្រើនចាក់ចូលក្នុងស្មារខាងឆ្វេងរបស់នាង។ ស្រីតូចខាំមាត់សង្កត់ភាពឈឺចាប់ ដែលកើតមានឡើងនៅពេលនេះ ក្នុងចិត្តស្រែកហៅឈ្មោះបុរសម្នាក់នោះមិនឈប់
« Jungkook...លោកនៅឯណា? Jungkook មកជួយខ្ញុំផង... » និយាយដល់ត្រឹមនេះ នាងក៏ទន់ភ្នែកដួលទៅលើដីបាត់ ឯបុរសនោះពេលដែលឃើញ សភាពរបស់ Mora នៅពេលនេះហើយ គេក៏មិននៅទៀតដែរ។ យើងងាកមកមើល Jungkook វិញពេលដែលរាងក្រាស់ដើរចេញពី Mora បានឆ្ងាយគួរសមដែរ អ្នកកំលោះស្រាប់តែមានអារម្មណ៍ខុសដែលស្រែកដាក់នាង។ បើសិនជារូបគេនិយាយស្រួលបួលជាមួយនឹង Mora ប្រហែលជាមិនមានរឿងដល់ថ្នាក់នេះនោះទេ។ ពេលគិតបែបនេះហើយ Jungkook បានត្រលប់មករកស្រីតូចវិញ តែពេលដែលប្រុសកំលោះមកដល់ Mora បានដើរចេញទៅបាត់ហើយ។ Jungkook ចាប់ផ្តើមមានអារម្មណ៍មិនស្រួល ក្នុងចិត្តនឹកបារម្ភពីអ្នកម្ខាងទៀត ព្រោះតែនៅលើកោះមួយនេះ គេហ៊ានធានាថា Mora មិនស្គាល់ច្បាស់នោះទេ ពីទីតាំងរបស់វា។ ប្រុសសង្ហារព្យាយាមដើររកនាងតូច ពីកន្លែងមួយទៅកន្លែងមួយទៀត ដោយមិនភ្លេចសួរអ្នកនៅទីនោះផងដែរ តែគ្មានអ្នកណាម្នាក់បានឃើញនាងឡើយ។ Jungkook ដើររហូតមកដល់ផ្លូវស្ងាត់មួយ ដែលមិនមានសូម្បីតែវត្តមានរបស់មនុស្សម្នាក់ រាងក្រាស់ដើរចូលផ្លូវនោះដោយប្រុងប្រយ័ត្ន បើកទូរស័ព្ទបញ្ចាំងពិល ក្រែងលោឃើញនាងតូចមកពួនសំងំយំម្នាក់ឯងអីនៅទីនេះ។ ពិលទូរស័ព្ទរបស់ Jungkook បានបាញ់ចំរាងកាយស្តើង ដែលដេកដួលនៅលើដី ដៃខាងឆ្វេងពោរពេញទៅដោយឈាម ដោយមានអំបែងដបស្រាបែកនៅពាសពេញកន្លែងដែលនាងសន្លប់ផងដែរ រីឯបបូរមាត់របស់នាងក៏បែក មានឈាមហូរមករឹមៗ ធ្វើឲ្យអ្នកដែលឃើញហើយមានអារម្មណ៍ដឹងខុសឡើង។
« Mora! »
To be continue...

ស្អប់បង្កប់ស្នេហ៍Место, где живут истории. Откройте их для себя