Episode 11

2.9K 123 2
                                    

រំពាត់ត្រូវបានមកដល់ដៃរបស់ Rozeth បន្ទាប់ពីស្រីបម្រើម្នាក់បានយករំពាត់នោះមកឲ្យនាង។
ឆ្វាច់!
«អូយ!» Jieun ស្រែកស្ទើរភ្លាត់សម្លេងពេលដែលស្ត្រីចំណាស់ យករំពាត់មកវាត់នាងមួយទំហឹង ដោយមិនមានចិត្តអាណិតសូម្បីតែបន្តិច។
«Jieun!» អ្នកជាម្តាយរហ័សចូលទៅពាំងខ្លួនរបស់កូនព្រោះតែនាងមិនចង់ឲ្យ កូនស្រីត្រូវឈឺខ្លួនជាងនេះ។ ម្តាយឯណាមិនស្រឡាញ់កូន?
« ម៉ាក់! ជួយខ្ញុំផង ខ្ញុំឈឺ! » នាងស្រែកប្រាប់ម្តាយទាំងទឹកភ្នែក ព្រោះតែវាពិបាកទ្រាំ ពេលដែលត្រូវមនុស្សស្រី នៅចំពោះមុខវាត់មួយរំពាត់ម្តងៗ។
ឆ្វាច់!
«ឈឺ? ចុះពេលនាងធ្វើបាប ម៉ូរ៉ា នាងមានគិតថាក្មួយរបស់យើងឈឺដែរទេ?» រ៉ូហ្សេត យករំពាត់មកវាយ Jieun បណ្តើរស្រែកដាក់នាងបណ្តើរ ក្នុងខ្លួនមានតែកំហឹង ខឹងនឹងមនុស្សស្រីនៅចំពោះមុខ ដែលហ៊ានធ្វើបាបក្មួយស្រីស្លូតត្រង់របស់ខ្លួន។
« ពួកនាងចាប់ម្តាយកូនទាំងពីរឲ្យជាប់! »ពេលលឺសំលេងបញ្ជារបស់ ស្ត្រីចំណាស់បែបនេះហើយ ស្រីបម្រើទាំងអស់រហ័ស ចូលទៅចាប់ដៃរបស់ Jiyung និង Jieun ព័ទ្ធទៅខាងក្រោយ។ ស្ត្រីចំណាស់ ដើរសម្តៅទៅរក Jieun ជាមួយនឹងក្រសែភ្នែកពិឃាត ធ្វើឲ្យខ្លួនរបស់អ្នកដែលត្រូវគេសម្លឹងញ័រទទ្រើក ព្រោះតែភាពភ័យខ្លាច។
ផាច់!
ផ្ទៃមុខរបស់ Jieun ត្រូវបែរទៅម្ខាងតាមកម្លាំងដៃរបស់ រ៉ូហ្សេត ។
«ឈប់ធ្វើបាបកូនរបស់យើងទៅ!» ទ្រាំមិនបានចំពោះទង្វើរបស់ ស្ត្រីចំណាស់ដែលកំពុងតែធ្វើដាក់ កូនស្រីរបស់នាង Jiyung ស្រែកមួយអស់សម្លេង ព្យាយាមរើបម្រាស់ ចេញពីកណ្តាប់ដៃរបស់ ពួកស្រីបម្រើដែលកំពុងតែចប់នាងជាប់ បេះដូងឈឺស្ទើរប្រេះជាពីរទៅហើយ ពេលដែលឃើញថាកូនស្រីរបស់ នាងត្រូវឈឺខ្លួនដល់ថ្នាក់នេះ។
ផាច់!
«យើងប្រាប់ថាឲ្យឈប់!» ស្ត្រីចំណាស់ដែលត្រូវជាម្តាយរបស់ Jieun ស្រែកមួយអស់សំលេងសារជាថ្មី ទឹកភ្នែកហូរសស្រាក់ព្រោះតែអាណិតកូនខ្លាំងពេកហើយក៏មិនអាចជួយអ្វីនាងបានដដែល ព្រោះពេលនេះនាងក៏ត្រូវគេចាប់ដូចគ្នា។
« ហ៊ឹស! យ៉ាងមិចអាណិតកូនមែនទេ? » រ៉ូហ្សេតបែរមកសើចចំអកដាក់ Jiyung ដែលកំពុងតែហូរទឹកភ្នែក ។ នេះជាកម្មរបស់នាងទេ បើសិនជាពួកនាងមិនធ្វើបាប ម៉ូរ៉ា ប្រហែលពេលនេះពួកនាងមិនត្រូវមកឈឺខ្លួនបែបនេះឡើយ។
«នាងអាក្រក់ខ្លាំងណាស់ Kim Rozeth» Jiyung ស្រែកឡើងទាំងទឹកភ្នែក មុខប្រែជាក្រហមព្រោះតែកំហឹង ដែលកំពុងតែជ្រួតជ្រាប ពេញរាងកាយរបស់នាង។
« មនុស្សដូចជាយាយកញ្ចាស់ឯងបានត្រឹមតែប្រើកម្លាំងរបស់អ្នកដទៃមកតទល់នឹងពួកយើងប៉ុណ្ណោះប៉ុន្តែធាតុពិត នាងឯងកំសាកណាស់ » Jieun ដែលស្ងាត់ជាយូរ ចោលប្រយោគមួយ ក្នុងន័យមើលងាយអ្នកដែលមាន អាយុចាស់ជាងខ្លួន ដោយមិនខ្លាចការឈឺចាប់រត់មករកនាងសូម្បីតែបន្តិច។
« Jieun! នាងព្រហើនណាស់! » អ្នកដែលស្តាប់លឺសម្តីមើលងាយរបស់ស្រីស្រស់ហើយ ប្រញាប់បោះជំហានទៅរកម្ចាស់សម្តីមុននេះភ្លាម ផ្ទៃមុខរបស់លោកស្រី រ៉ូហ្សេត ពោរពេញទៅដោយកំហឹង ខឹងក្រោធ ដែលត្រូវបានមនុស្សស្រី អាយុប្អូនជាងនាងឆ្ងាយមក ប្រើពាក្យសម្តីមើលងាយមិនឲ្យ តម្លៃដល់នាងបែបនេះ។
«អ្នកមីង!» សម្លេងគ្រលរមាំស្រែកឡើងបង្អាក់សកម្មភាពរបស់ស្ត្រីចំណាស់ភ្លាម ។ រ៉ូហ្សេត បែរខ្នងសម្លឹងមើលរាងខ្ពស់ស្រឡះ មុខមាំ  កំពុងតែដើរមករកនាងយ៉ាងញាប់ជើងស្អេក ហាក់ដូចជាមិនមានប្រតិកម្មអ្វីបន្តិច ចំពោះរឿងដែលកើតឡើងនៅពេលនេះ។
«អ្នកមីងកំពុងតែចង់ធ្វើអី?» រាងក្រាស់ចោទជាសំណួរ ឡើងមកភ្លាម ក្នុងចិត្តរបស់គេនឹកខឹងបន្តិចបន្តួច ពេលដែលឃើញអ្នកជាមីង ប៉ះពាល់មនុស្សរបស់ខ្លួន ដោយមិនបានប្រាប់គេឲ្យបានដឹងមុនសូម្បីតបន្តិច
«ប្រដៅសត្វមួយចំនួន»
« លែងពួកនាងភ្លាម! »ពេលលឺសំលេងមាំបញ្ជាបែបនេះ គ្រប់គ្នារហ័សដោះលែងម្តាយកូនទាំងពីរភ្លាម។
« Jungkook... » Jieun រត់ទៅរក Jungkook ភ្លាមៗ ម្រាមដៃបន្លាក្រូចរហ័សក្រសោបចង្កេះរាងក្រាស់ហើយធ្វើជាជ្រប់មុខយំក្នុងដើមទ្រូងធំទូលាយរបស់ Jungkook ។
« អស់អីហើយ...កុំយំណា » ដៃមាំអង្អែលខ្នងរបស់ Jieun តិចៗបែបជាការលើកទឹកចិត្តរួចហើយគេបានងាកភ្នែកមកសម្លឹងមុខរបស់ Rozeth ។
« អ្នកមីងធ្វើបាបពួកគេធ្វើអី? »
« សួរស្រីម្នាក់នេះខ្លួនឯងទៅថាបានធ្វើស្អីខ្លះដាក់ Mora » រាងសចំណាស់លើកដៃចង្អុរទៅ Jieun ជាមួយនឹងក្រសែភ្នែកក្រហមង៊ាំងព្រោះតែពេលនេះកំហឹទាំងប៉ុន្មានកំពុងតែឆេះឆួលពេញរាងកាយរបស់នាងហើយ។ ស្រីម្នាក់នេះអាក្រក់ពិតមែន!! មុននេះសម្តីថ្លោះខ្លាំងណាស់គ្រាន់តែឃើញ Jungkook មកដល់ក៏ធ្វើខ្លួនឲ្យរាងក្រាស់អាណិតភ្លាមៗ។
« ម៉ោះ! ចាំទៅនិយាយគ្នាខាងលើទៅហើយចាំខ្ញុំជាអ្នកលាបរបួសឲ្យ »ប្រុសសង្ហារថារួចក៏បណ្តើរស្រីស្រស់ឡើងទៅលើបាត់ចំណែក Jiyung បានចោលសម្តីមួយប្រយោគធ្វើឲ្យស្ត្រីចំណាស់ស្ទើរតែហក់ទៅកាច់កអ្នកដែលឌឺដងបាត់ទៅហើយ។
« នាង Mora ស្អីនោះគ្មានថ្ងៃដែល Jungkook មើលចូលភ្នែកនោះទេ!! ហាហា »អ្នកដែលយំស្រែកមុននេះប្រែជាសើចចំអកដាក់ Rozeth យ៉ាងខ្លាំងក្លា។ នាងគ្រាន់តែធ្វើស្លូតដើម្បីទាមទារការអាណិតអាសូរពីអ្នកជុំវិញខ្លួនប៉ុណ្ណោះ វាមិនពិបាកនោះទេ!
« នាង!!! »ស្ត្រីចំណាស់លើកដៃចង្អុរអ្នកនៅចំពោះទាំងសង្គ្រឺតធ្មេញខ្លួនឯងក្រេតៗព្រោះតែកំហឹង។ រាងចំណាស់រហ័សបិទភ្នែករម្ងាប់អារម្មណ៍របស់ខ្លួនភ្លាមៗព្រោះតែនាងមិនចង់មានរឿងច្រើនជាមួយនឹងនរណានោះទេ។
***
រាងស្តើងសក់វែង កែវភ្នែកពណ៌ថ្លា ពាក់ស្រោមមុខពណ៌សមានរូបដូចជាសត្វហង្សបានឈរសម្លឹងមើលដំណើររបស់នារីម្នាក់។ នាងរហ័សងក់ក្បាលដាក់កូនចៅរបស់នាងភ្លាមៗដោយមិនចាំយូរទើបពួកគេរហ័សបើកឡានសម្តៅទៅរកនារីម្នាក់នោះរួចចាប់នាងចូលក្នុងឡានស្ងាត់ៗដោយមិនឲ្យអ្នកណាម្នាក់ដឹងឡើយ។
« ពួកឯងជាអ្នកណា?!! » Mina រហ័សសួរទៅពួកប្រុសៗទាំងនោះភ្លាមព្រោះតែនាងមានអារម្មណ៍ថាពួកគេដូចជាដឹងពីក្បាច់ការពារខ្លួនរបស់នាងស្ទើរតែទាំងអស់ទៅហើយ។
« អ្នកនាងចាំពួកយើងមិនបានពិតមែនហេ៎អ្នកនាង Mina? »សម្លេងមាំគ្រលរបន្លឺឡើងទើបរាងតូចច្រឡឹងរហ័សងាកទៅរកប្រភពសំលេងនោះ
« Yungsuk » Mina ឧទានឡើងដាក់កូនចៅប្រុសរបស់នាង តាមពិតពួកគេជាកូនចៅរបស់ចៅហ្វាយស្រីរបស់នាងសោះ
« អ្នកនាង Morin បានឲ្យពួកខ្ញុំតាមស៊ើបរកអ្នកនាងច្រើនឆ្នាំមកហើយ ពេលនេះពួកខ្ញុំរកអ្នកនាងឃើញហើយ »
« សុំទោស! ដែលធ្វើឲ្យគ្រប់គ្នាបារម្ភ »
« ពេលនេះខ្ញុំនាំអ្នកនាងទៅកន្លែងដើមវិញហើយ »
« ប៉ុន្តែ... » Mina រកប្រកែកដែរព្រោះតែនាងធ្លាប់បានសន្យាជាមួយនឹង Mora ហើយថានឹងមើលថែក្រុមហ៊ុនជំនួសនាង។
***
រាងក្រាស់ទាញប្រអប់ថ្នាំមកលាបរបួសឲ្យ Jieun យ៉ាងយកចិត្តទុកដាក់បំផុតអាចនិយាយបានថាគេបារម្ភក្នុងនាមជាមិត្តមិនមែនមនុស្សដែលគេស្រឡាញ់នោះទេ។
« ប្រាប់ខ្ញុំមកថាមានរឿងអីបានជាម៉ែដោះវាយនាងនឹងម៉ាក់នាងដល់ថ្នាក់នឹង? »
« គ...គឺពេលនោះខ្ញុំបានយកអាហារឲ្យអ្នកនាង Mora ហូបព្រោះពេលនោះខ្ញុំគិតថានាងឈឺទើបយកអាហារទៅឲ្យដល់បន្ទប់ស្រាប់តែពេលនោះនាងបានយកបាយមកញុកមាត់ខ្លួនឯងហើយ...នាងបានទះតប់មុខខ្លួនឯងគ្មានប្រណីរួចនាងធ្វើជាយំ...ហើយពេលនោះ...ពេលនោះ...ហឹកៗ »ទឹកភ្នែកជាច្រើនតំណក់ហូរចុះមកកាត់ផ្ទៃមុខរបស់ Jieun ឯអ្នកដែលស្តាប់លឺហើយក៏កើតចិត្តក្តៅក្រហាយចំពោះនាងតូចយ៉ាងខ្លាំង រាងក្រាស់ក្តាប់ដៃណែនសង្គ្រឺតធ្មេញខ្លួនឯងក្រេតៗព្រោះតែស្មានមិនដល់ថាមនុស្សស្ងៀមៗដូចជា Kim Mora នេះហ៊ានធ្វើដល់ថ្នាក់នឹង។
« ឈប់យំ...ហើយសម្រាកទៅ... » Jungkook ដាក់ឲ្យ Jieun សម្រាកបានស្រួលបួលរួចក៏ដើរចេញពៅបន្ទប់របស់នាងបាត់។
***
ជើងស្រឡូនទាំងគូបោះជំហ៊ានចូលក្នុងបន្ទប់ធំមួយដែលមានភ្លើងភ្លឺតិចៗអាចឲ្យមើលឃើញគ្នាបាន។ នារីសក់ស្រឡូនកំពុងតែអង្គុយបែរខ្នងដាក់អ្នកដែលដើរចូលមក។
« ខានជួបគ្នាយូរហើយ Mina »ស្រីស្រស់ឧទានឡើងជាមួយនឹងសម្លេងរាបស្មើហាក់ដូចជាគ្មានរឿងអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ នាងគឺ Wang Morin ជាអ្នកដឹកនាំបក្សហង្សទឹកកក នាងតូចគឺជាម៉ាហ្វៀស្រីម្នាក់ដែលលាក់មុខមិនដែលឲ្យអ្នកណាម្នាក់ឃើញមុខពិតរបស់នាងឡើយ។
« ចា៎ » រាងស្តើងបានត្រឹមតែហើបមាត់តបទៅចៅហ្វាយស្រីរបស់គេមួយម៉ាត់យ៉ាងខ្លីប៉ុណ្ណោះ។
« ហេតុអីបានជាឯងបាត់ខ្លួនយូរយ៉ាងនេះ? » សំលេងរាបស្មើមុននេះប្រែជាស្រទន់វិញព្រោះតែ Mina គឺជាជំនិតរបស់នាងតាំងពីដើមមកដែលនាងចាត់ទុកដូចជាបងប្អូនយ៉ាងអញ្ចឹង។
« គឺនៅពេលដែលបក្សហង្សភ្លើងកម្ចាត់ក្រុមរបស់ខ្ញុំស្លាប់អស់ច្រើននាក់ ខ្ញុំក៏សម្រេចចិត្តរត់គេចខ្លួនព្រោះតែកាលនោះខ្ញុំមានរបួសធ្ងន់មិនអាចតទល់នឹងពួកវាបានហើយខ្ញុំបានជួបនឹងមនុស្សស្រីម្នាក់គឺនាងបានជួយមើលថែខ្ញុំរហូតទាល់តែបានធូរស្រាលទើបខ្ញុំសម្រេចចិត្តនៅចាំការពារនាងនឹងកូនអស់រយៈពេល 5 ឆ្នាំមកនេះ »
« ហើយចុះពេលនេះនាងនៅឯណា? »
« បងប្រុសរបស់នាងបាននាំនាងទៅនៅឯ Seoul វិញហើយ »
« នាងជាអ្នកណា? ឈ្មោះអី? »
« នាងមានឈ្មោះ Kim Mora ជាកូនស្រីចិញ្ចឹមរបស់គ្រួសារ Kim ដែលជាអ្នកជំនួញធំលំដាប់ប្រទេស »
« កូនស្រីចិញ្ចឹម? » Morin បែរកៅអីមករកនាងតូចរួចហើយយកដៃច្រត់នឹងតុសួរទៅកាន់ Mina ម្តងទៀត។
« ត្រូវហើយគឺកូនស្រីចិញ្ចឹម »
« ហ៊ឹម...ពេលនេះឯងមកធ្វើការជាមួយនឹងខ្ញុំវិញទេ? »
« Okay! ខ្ញុំនៅធ្វើការជាមួយអ្នកនាងបន្តទៀតតែខ្ញុំត្រូវមើលក្រុមហ៊ុនឲ្យអ្នកនាង Mora មួយផ្នែកទៀត »
« ក៏បាន! តែខ្ញុំមានការងារមួយឲ្យឯងធ្វើ »ស្រីស្រស់រហ័សទាញសំបុត្រមួយចេញមកហុចឲ្យ Mina ។ នាងតូចទទួលយកសំបុត្រនោះមកអានយ៉ាងយកចិត្តទុកដាក់ព្រោះនាងដឹងថាការងារដែលចៅហ្វាយរបស់នាងឲ្យធ្វើច្បាស់ជាការងារសំខាន់សម្រាប់នាង។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now