Episode 39

3.3K 151 9
                                    

« នាងមិនស្គាល់ខ្ញុំ? »

នាងតូចងក់ក្បាលតិចៗបញ្ជាក់ Jungkook ធ្វើឲ្យរាងក្រាស់ស្រងាកចិត្តបន្តិច ទាំងដែលកន្លងមកគេមិនចង់ឲ្យនាងមករវីរវល់នឹងជីវិតរបស់គេផង។

« ស្តាប់ខ្ញុំឲ្យច្បាស់ណា! Jeon Jungkook ជាឈ្មោះរបស់ខ្ញុំ! » សម្លេងរាបស្មើបន្លឺឡើងចេញពីបបូរមាត់ក្រាស់ ធ្វើឲ្យអ្នកដែលស្តាប់ហើយរាងព្រឺឆ្អឹងខ្នងបន្តិច

« និយាយស្រួលបួលមកខ្ញុំស្តាប់បានហើយ មិនចាំបាច់ដល់ថ្នាក់ធ្វើសំលេង Jeon Jungkook ជាឈ្មោះរបស់ខ្ញុំ អញ្ចឹងទេ! » នាងតូចធ្វើត្រាប់តាមសម្តីរបស់ អ្នកកំលោះធ្វើឲ្យ Jungkook នឹកខ្នាញ់ អ្នកនៅចំពោះមុខមិនស្ទើរ។

« រឿងរបស់ខ្ញុំ! »

« ហើយលោកនាំខ្ញុំមកទីនេះធ្វើអ្វី? » Mora សួរឡើងមុននឹង ងើបដើរមើលជុំវិញផ្ទះ តូចមួយ ទល់មុខមាត់សមុទ្រ

« នាំមករំលោភទេដឹង!! » រាងក្រាស់និយាយហីៗ រួចដើរឡើងទៅខាងលើបាត់ ទុកឲ្យនាងតូចក្តាប់ដៃណែន មុខឡើងក្រហមព្រោះតែអៀននឹងសម្តីរបស់អ្នកកំលោះ ដោយសម្លក់ផែនខ្នងរបស់ Jungkook ដែលដើរឡើងទៅលើ យ៉ាងរំភើយ។

« អាប្រុសឆ្កួត! និយាយស្អីឡប់ៗ! »

------------------

ល្ងាចឡើង Jungkook បានចុះមកខាងក្រោមដើម្បីរកអីញ៊ាំ ក្លិនឈ្ងុយម្ហូបបានភាយ ចូលក្នុងច្រមុះរបស់រាងក្រាស់ ធ្វើឲ្យអ្នកកំលោះរហ័សរហួន ដើរញាប់ជាងស្មេរតម្រង់ទៅផ្ទះ។ រាងកាយស្រឡូន កំពុងតែញាប់ដៃញាប់ជើង ជាមួយនឹងការធ្វើម្ហូបរបស់ខ្លួន

« កំពុងធ្វើអ្វី? » សម្លេងគ្រលរមាំបន្លឺឡើង ទាំងឈរឱបដៃផ្អែកទៅនឹងទូរទឹកកក

« ទេ!! ហើយភ្នែកក្រែងមានប្រស្រីតា៎ហី? ដើរមកមើលខ្លួនឯងមក បើឆ្លើយទៅ ទឹកមាត់នឹងខ្ទាតចូលម្ហូបដ៏ សែនឈ្ងុយឆ្ងាញ់របស់ខ្ញុំអស់ហើយ!! » នាងតូចរៀបរាប់យ៉ាងវែងអន្លែង ដៃនៅតែចូកវែកចូកខ្ទះដដែល

« អាកាលដែលនាងនិយាយច្រើននេះហើយ ខ្ញុំថាទឹកមាត់មិនដឹងជាប៉ុន្មានលីត្រទេខ្ទាតចូលនោះ! » អ្នកកំលោះនិយាយបញ្ជោះ អ្នកដែលកំពុងតែដួសម្ហូបដាក់ចាន។ Mora ងាកទៅសម្លក់Jungkook បន្តិចរួចដួសម្ហូបដាក់ចាន អង្គុយញ៊ាំតែម្នាក់ឯង ភ្នែកមិនខ្ចីងាកមើល Jungkook ធ្វើឲ្យរាងក្រាស់ក្តៅស្លឹកត្រចៀកងំ នឹកខឹងអ្នកដែលស៊ីបាយមិនហៅគេ។ ជើងមាំបោះជំហ៊ានទៅរកនាងតូច រួចហើយគេទាញចានបាយរបស់ Mora មកដាក់ពីមុខខ្លួន មុននឹងដួសបាយដាក់មាត់ ដោយមិននិយាយអ្វីមួយម៉ាត់។ នាងតូចសម្លឹងមើលអ្នកដែល ញ៊ាំយកៗជាមួយនឹងទឹកមុខស្លឺ និយាយអ្វីមិនចេញ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now