Episode 48

3.4K 137 2
                                    

« Hyung ! អា Kook ស្រវឹងហើយ ! » Jimin សម្លឹងអ្នកដែលដេកពោបនៅលើតុ ។
« យកវាទៅផ្ទះទៅ ! » Jin និយាយឡើងទើប Jimin នឹង Taehyung រហ័សគ្រា Jungkook ចេញទៅ ហើយពេលនោះពួកគេបានបំបែកគ្នាទៅផ្ទះរាងខ្លួន ។
—————

Jimin នឹង Taehyung បានគ្រារាងក្រាស់ចូលមកក្នុងភូមិគ្រឹះ ។
« អាមួយនេះមាឌវាធ្ងន់មិនធម្មតាទេ វ៉ើយ ! ! » Jimin រអ៊ូរង៉ូវៗស្របពេលដែលកំពុងតែគ្រា Jungkook ចូលក្នុងផ្ទះ ។
« ហ៊ើយ ! ! អញធ្ងន់ណាស់ហា៎ » Taehyung នឹង Jimin បានទម្លាក់ខ្លួនរបស់ Jungkook ទៅលើពូក ។
« Mora ! បងសុំទោស ! ត្រលប់មកនៅជាមួយបងវិញមក ! បងសុំទោសណា ! » សម្តីមមីមមើរបស់ Jungjook ធ្វើឲ្យអ្នកជាបងមើលមុខគ្នាហើយធ្លោយមាត់សើចលឺៗយ៉ាងសប្បាយ ។
«អញមិនខ្ចីអាណិត ហាហា តោះ ! » រាងក្រាស់ទាំងពីរនាំគ្នាត្រលប់ទៅវិញ បន្ទាប់ពីដាក់ Jungkook ឲ្យគេងនៅក្នុងបន្ទប់របស់គេរួច ។
------------

Mora ត្រូវបានខាងលោកគ្រូពេទ្យនឹងអ្នកគ្រូពេទ្យអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យហើយ តែនាងតូចនៅឆ្ងល់រឿងមួយ ទើបស្រីស្រស់សម្រេចចិត្តទៅសួរលោកគ្រូពេទ្យដោយខ្លួនឯង
« ជម្រាបសួរ ! » រាងស្តើងលើកដៃសំពះលោកគ្រូពេទ្យ ជាមួយនឹងស្នាមញញឹមជាប់នៅលើផ្ទៃមុខ ។
« បាទ ជម្រាបសួរ សូមអញ្ជើញអង្គុយ ! » លោកគ្រូពេទ្យងារដៃ ទៅកៅអីចំពោះមុខ បញ្ជាក់ប្រាប់នាងតូចឲ្យអង្គុយ ។
« ខ្ញុំចង់សួរលោកគ្រូពេទ្យបន្តិចទាក់ទងទៅនឹងបេះដូងរបស់ខ្ញុំ តើអ្នកណាជាអ្នកបរិច្ចាគឲ្យខ្ញុំ ? » សំណួររបស់ Mora ធ្វើឲ្យលោកគ្រូពេទ្យញញឹមបន្តិច មុននឹងគាត់បើកថតតុ ទាញសឺមីពណ៌ទឹកក្រូចមកឲ្យ Mora ។
« នេះគឺជាឈ្មោះ នឹងប្រវត្តិត្រួសៗរបស់អ្នកដែលបរិច្ចាគបេះដូងឲ្យនាង ! »
« ចា៎ អរគុណ ! » Mora ទទួលយកសឺមីនោះហើយ ក៏លាលោកគ្រូពេទ្យចេញទៅ ។
គ្រាន់តែដើរចេញមកដល់ខាងក្រៅ ទឹកមុខរបស់ Mora ប្រែជាសោះកក្រោះមួយរំពេច ពេលដែលឃើញថាជានរណាហើយ ។
« Mora ! បងមកទទួលអូនទៅផ្ទះវិញ » Jungkook ញញឹមយ៉ាងស្រស់ដាក់នាងតូច តែក្នុងចិត្តរបស់គេពេលនេះ ខ្លាចតែត្រូវនាងបដិសេធនោះទេ ។
« អ្នកណាថាខ្ញុំត្រឡប់ទៅវិញជាមួយនឹងលោក ? » សម្តីគ្រោតគ្រាតគំរោះគំរើយរបស់ស្រីស្រស់ ធ្វើឲ្យប្រុសកំលោះស្តាប់ហើយឈឺចិត្តមិនស្ទើរ តែគេនៅតែប្រឹងញញឹមដាក់អ្នកនៅចំពោះមុខដដែល ។
« បងសុំទោសណា ! កាលនោះបងដឹងថាបងខុសពិតមែនហើយក៏ព្រៃផ្សៃខ្លាំងណាស់ដែរ តែលើកនេះបងចង់ឲ្យអូនលើកលែងទោសឲ្យបងម្តងណា Mora » រាងក្រាស់ព្យាយាមអង្វរក មនុស្សស្រីចិត្តរឹងម្នាក់នេះ ទាំងដែលគេដឹងច្បាស់ហើយថា Mora គ្មានថ្ងៃលើកលែងទោសឲ្យគេនោះទេ ។
« ចប់ហើយឬនៅ ? » រាងស្តើងឈរឱបដៃ សួរអ្នកនៅចំពោះមុខ ជាមួយនឹងទឹកមុខស្មើធេង ហាក់ដូចជាសម្តីរបស់ Jungkook មិនបានធ្វើឲ្យបេះដូងរបស់នាងញាប់ញ័រអ្វីបន្តិចឡើយ ។
« Mora... » សម្លេងអាក់អន់ស្រពន់ចិត្តបានបន្លឺឡើងម្តងទៀត ម្តងនេះ Jungkook ឱនមុខចុះមិនហ៊ានសម្លឹងមុខរបស់ស្រីតូចឡើយ ។
« បើចប់ហើយ លា ! » និយាយចប់នាងតូចហៅតាក់ស៊ីជិះទៅបាត់ ដោយទុកឲ្យប្រុសសង្ហារតាមសម្លឹងមើលតាក់ស៊ីដែល Mora ជិះទៅទាំងការអាក់អន់ចិត្ត ។ ពាក្យសម្តីដែលនាងនិយាយជាមួយគេក៏មិនដូចពីមុនដែរ មួយម៉ាត់ៗកំបុតៗ ធ្វើឲ្យអ្នកដែលស្តាប់លឺហើយអត់មិនបាននឹងត្រូវឈឺ ។
----------------
មកដល់ភូមិគ្រឹះរបស់នាងវិញ ស្រីតូចបានឡើងមកអង្គុយនៅក្នុងបន្ទប់របស់នាង មុននឹងបើកសឺមីពណ៌ទឹកក្រូច ដែលលោកគ្រូពេទ្យឲ្យមកនាងកាលពីព្រឹកមិញយកមកមើល ។ ក្រដាសពេទ្យពណ៌ស បានបង្ហាញឡើងនៅចំពោះរបស់ស្រីតូច ដោយមានឈ្មោះអ្នកដែលបរិច្ចាគបេះដូងឲ្យមកនាងផងដែរ ។ ទឹកភ្នែករបស់នាងត្រូវហូរចុះមក ដោយមិនអាចឃាត់បាន មនុស្សស្រីដែលតែងតែធ្វើបាបនាងនឹងកូន តាមព្យាបាទនាង ព្យាយាមរកគ្រប់វិធី ដើម្បីកម្ចាត់នាងចេញពីផ្ទះនេះ តែចុងក្រោយបែរជាព្រមប្រគល់បេះដូងរបស់ខ្លួនមកឲ្យនាងទៅវិញ ។ Mora ទាញសំបុត្រពណ៌សមួយដែលបានភ្ជាប់មកជាមួយនឹងសឺមីមួយនោះមកមើល

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now