Episode 47

3.5K 145 6
                                    

« កុំប៉ះខ្ញុំ ! » ស្រីតូចរុញច្រានដើមទ្រូងធំទូលាយរបស់ Jungkook ចេញជាមួយនឹងអារម្មណ៍ ខឹងស្អប់ ។
« Mora ! » អ្នកកំលោះហៅឈ្មោះនាងតូចតិចៗ ពេលដែលនាងធ្វើដូចជាស្អប់គេណាស់ ។
« ចេញទៅ ! ខ្ញុំមិនចង់ឃើញមុខលោកទេ ! » សម្តីរាបស្មើ ព្រមជាមួយនឹងកែវភ្នែក ទទេរស្អាតរបស់នាងតូច បញ្ជាក់យ៉ាងច្បាស់ឲ្យ Jungkook បានដឹងថានាងមិនពេញចិត្តពិតមែន ។
« Mora...អូនមានចាំរឿងរបស់យើងកាលពីនៅផ្ទះលំហែទេ ? » ទីបំផុត Jungkook ដាច់ចិត្តសួរទៅនាងតូច ក្នុងចិត្តរបស់ប្រុសសង្ហារបន់ឲ្យតែ មនុស្សស្រីនៅចំពោះមុខចងចាំនូវរឿងរ៉ាវគ្រប់យ៉ាងដែលគេនឹងនាងសាងឡើងជាមួយនឹងនៅឯផ្ទះលំហែទេ ។
« ផ្ទះលំហែ ? លោកចង់និយាយពីស្អី ? » សម្តីត្រគោះបោះបោករបស់ Mora ធ្វើឲ្យអ្នកដែលស្តាប់លឺ មានអារម្មណ៍ថាឈឺទ្រូងភ្លាម ។
« អូនមិនចាំអ្វីពិតមែនហេ៎ Mora ? »
« គ្មានទេ ! ចេញទៅ ! » ស្រីស្រស់ហាមាត់ដេញ ប្រុសចិត្តខ្មៅម្តងទៀត ។
ក្រាក !
សម្លេងទ្វារបើកដោយដៃរបស់នរណាម្នាក់បន្លឺឡើង ស្រីតូចងាកទៅរកទ្វារក៏ឃើញ រាងកាយស្គមស្គាំងរបស់ Jieun ព្រមជាមួយនឹងទឹកមុខមិនសូវជាស្រស់ស្រាយប៉ុន្មាន បានដើរចូលមករក Mora ។
« នាង ! ចេញទៅ ! » គ្រាន់តែឃើញមនុស្សស្រីម្នាក់នោះចូលមកភ្លាម រាងក្រាស់រហ័សចូលទៅច្រាន Jieun ឲ្យដួលទៅលើដី ក្នុងចិត្តស្អប់នាងជាខ្លាំង ។
« លោកគ្មានសិទ្ធិធ្វើបាបអ្នកណានៅចំពោះមុខខ្ញុំទេ Jungkook ! ហើយអ្នកដែលត្រូវចេញ មិនមែនជា Jieun ទេតែជា លោក ! » Mora បន្លឺឡើងសារជាថ្មី ដោយនាងចោលក្រសែភ្នែកស្អប់ខ្ពើមទៅកាន់ប្រុសកំលោះ ។
« Mora...បងសុំទោស...ចំពោះរឿងរ៉ាវកន្លងមក អូនអភ័យទោសឲ្យបងបានទេ ? » រាងក្រាស់រហ័សចូលមកក្បែរខ្លួនរបស់នាងតូចម្តងទៀត ។
« ទេ ! » មួយម៉ាត់យ៉ាងខ្លី ចេញពីបបូរមាត់ស្តើងរបស់ Mora ។ អ្នកកំលោះបានត្រឹមតែឱនមុខចុះ សុខចិត្តបើកទ្វារដើរចេញទៅទាំងអស់សង្ឃឹម បេះដូងឈឺពើតផ្សារ ប្រៀបដូចជាអ្នកម្នាក់ច្របាច់អួលណែនពេញក្នុងទ្រូងរបស់គេ ។
« Jieun ! » បន្ទាប់ពី Jungkook ចេញទៅផុត Mora បានហៅអ្នកដែលប្រឹងងើបខ្លួនឡើងដើរមករកស្រីតូច ។
« នាងយ៉ាងមិចហើយ ? បានធូរខ្លះទេ ? » គ្រាន់តែមកក្បែរ Mora ភ្លាម ស្រីស្រស់ក៏សួរសុខទុក្ខនាងភ្លាម ។
« ខ្ញុំបានធូរច្រើនហើយ »
« ខ្ញុំសុំទោសណា Mora ចំពោះទង្វើរបស់ខ្ញុំនឹងអ្នកម៉ាក់កន្លងមក...ខ្ញុំទទួលស្គាល់ហើយថាខ្លួនឯងខុស នៅពេលនេះខ្ញុំមិនសុំអ្វីច្រើនពីនាងនោះទេ ខ្ញុំគ្រាន់តែចង់ឲ្យនាងអត់ឱនឲ្យខ្ញុំនឹងអ្នកម៉ាក់ប៉ុណ្ណោះ » Jieun ក្រសោបដៃរបស់ Mora ថ្នមៗ ក្នុងចិត្តដឹងខុសជាខ្លាំង ពេលខ្លះនាងសឹងតែមិនចង់ប្រឈមមុខជាមួយនឹងស្រីតូច ។
« អតីតកាលគឺជាអតីកាល...ខ្ញុំមិនប្រកាន់ទេ ! »
នាងតូចញញឹមស្រាលដាក់ Jieun ក្នុងចិត្តរបស់នាងក៏សប្បាយចិត្តពេលដែលមនុស្សស្រីនៅចំពោះមុខចេះកែខ្លួនបែបនេះ ។
« ខ្ញុំអរគុណនាងណាស់ Mora ! » ស្រីតូចញញឹមយ៉ាងរីករាយ បន្ទាប់ពីទទួលបានការអត់ឱនពីនាងតូច ។
« យើងរាប់អានគ្នាទៅ ល្អទេ ? » Mora ស្នើសុំភ្លាម ទើប Jieun ងក់ក្បាលយល់ព្រម បន្ទាប់មកពួកនាងក៏ឱបគ្នា ដើម្បីជាការចាប់ផ្តើមមិត្តភាពរបស់ពួកនាងទាំងពីរ ។
« ចុះអ៊ំស្រី ? ពេលនេះគាត់នៅឯណា ? » សំណួរបស់ Mora ធ្វើឲ្យអ្នកដែលស្តាប់លឺហើយ ចាប់ផ្តើមអួលដើមកសារជាថ្មី នាងនឹកម៉ាក់របស់នាងណាស់ តែក៏មិនអាចធ្វើអ្វីបានក្រៅពីយំឱបរូបថតរបស់គាត់ ។ ទឹកភ្នែកជាច្រើនតំណក់ បានហូរចេញពីរង្វង់ភ្នែករបស់ស្រីស្រស់
« ហេតុអីបានជាឯងយំ ? » Mora សួរទៅ Jieun ទាំងងឿងឆ្ងល់ ហើយក៏មិនយល់ថាមានរឿងអ្វីកើតឡើងចំពោះ Jieun ដែរ ។
« ម៉ាក់ស្លាប់ហើយ...គាត់ស្លាប់ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ » Jieun យំកាន់តែខ្លាំង ពេលនឹកឃើញដល់សភាពម្តាយរបស់នាង កាលពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។
« បានហើយ ! ឈប់យំណា ! គ្មានអ្នកណាចង់ឲ្យរឿងមួយនេះកើតឡើងនោះទេ » Mora ទាញ Jieun មកឱបសារជាថ្មី ក្នុងចិត្តរបស់នាងនឹកសោកស្តាយជាខ្លាំង នៅពេលដែលលឺដំណឹងមួយនេះ ។
-----------------

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now