Episode 31

2.9K 154 4
                                    

Haneul លើក Eunwoo ឡើងមុននឹងពិនិត្យមើលរបួសនៅលើដងខ្លួនរបស់គេ។ មិនចាំយូរ គ្រូពេទ្យកំលោះរហ័សលើកក្មេងតូចដាក់ឲ្យគេងនៅលើពូកឡានបាំងខាងក្រោយ មុននឹងទាញយកប្រអប់ថ្នាំដែល អ្នកកំលោះតែងតែដាក់តាមឡានរហូតពេលមានរឿងអាសន្នអ្វីកើតឡើង។ Haneul យកថ្នាំមកលាប នឹងលាងរបួសឲ្យ Eunwoo យ៉ាងយកចិត្តទុកដាក់ គេស្រឡាញ់នឹងចាត់ទុកក្មេងម្នាក់នេះដូចជាកូនរបស់គេយ៉ាងអញ្ចឹង។ បន្ទាប់ពីលាងរបួសនឹងជូតខ្លួនឲ្យក្មេងតូចហើយ Haneul រហ័សបើកឡានចេញពីឃ្លាំងនោះភ្លាមៗ។

****

ប្រុសសង្ហារពីរនាក់ដើរចូលមកក្នុងហាងលំដាប់មួយនៅក្នុងទីក្រុង។

Taehyung : ចេញពីកន្លែងនេះ បងចង់ទៅមើល Mora បន្តិច! ឯងគិតយ៉ាងមិច?

សម្លេងរបស់នាយប្រែជាប្រាកដប្រជា កែវភ្នែកមាំសម្លឹងចំមុខប្អូនប្រុសរបស់គេ។ រាងក្រាស់ចង់ដឹងថាបុរសចិត្តត្រជាក់ម្នាក់នេះព្រមទៅតាមគេឬអត់? Jungkook ស្ងាត់បន្តិចមុននឹងឆ្លើយតបទៅកាន់បងប្រុសរបស់គេ

Jungkook : បាទ! គ្មានបញ្ហាទេ Hyung!

បន្ទាប់ពីនិយាយគ្នារួចរាល់ អាហារក៏បានមកដល់ ពួកគេទាំងពីរចាប់ផ្តើមញ៊ាំអាហារទាំងនោះយ៉ាងស្ងាត់ស្ងៀម។

****

ត្របកភ្នែកតូចបើកឡើងម្តងបន្តិចៗ ទាំងអារម្មណ៍ឈឺគ្រប់កន្លែងនៃរាងកាយរបស់គេ។

Haneul : ដឹងខ្លួនហើយហេ៎ Eunwoo?

អ្នកកំលោះរហ័សអែបឡាន ងាកមកមើលមុខក្មួយប្រុស។

Eunwoo : ហេតុអីបានជាខ្ញុំមកនៅក្នុងឡានរបស់លោកពូទៅវិញ?

Haneul : ពូឃើញឯងសន្លប់នៅខាងក្រោយឃ្លាំងមួយកន្លែងទើបពូរហ័សនាំឯងចេញពីទីនោះ និយាយអញ្ចឹងឯងចាំមុខអ្នកដែលធ្វើបាបឯងទេ?

Eunwoo : ពេលដែលគេចាប់ខ្ញុំទៅ គេបានយកកន្សែងបិទភ្នែករបស់ខ្ញុំ ធ្វើឲ្យខ្ញុំមើលអ្វីមិនឃើញឡើយ អ្វីដែលខ្ញុំចាំបានគឺសម្លេងតែប៉ុណ្ណោះ

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now