Episode 45

3.5K 138 7
                                    

« យកបេះដូងរបស់ខ្ញុំទៅជួយនាងទៅលោកគ្រូពេទ្យ ! » អ្នកកំលោះនិយាយឡើងទាំងទឹកភ្នែកហូរមកមិនឈប់ ទោះបីជាគេមិនបានជួបនាងទៀតក៏ពិតមែន ប៉ុន្តែបេះដូងរបស់គេ បានស្ថិតនៅក្នុងខ្លួនរបស់នាង ហើយជំនួសបេះដូងរបស់នាង តែប៉ុណ្ណេះ Jungkook សប្បាយចិត្តណាស់ទៅហើយ ។
« Jungkook ឯងឆ្កួតទេហេ៎ ? ! » បងៗរបស់អ្នកកំលោះស្រែកដាក់គេមួយទំហឹង ធ្វើឲ្យរាងក្រាស់ញញឹមទាំងទឹកភ្នែកទៅកាន់គ្រប់គ្នា។
« ខ្ញុំមិនបានឆ្កួត ! ខ្ញុំដឹងថាខ្លួនឯងសម្រេចចិត្តនេះ មិនខុសនោះទេ ! »
« តែខ្ញុំជឿថា ពួកយើងនឹងមានវិធីដោះស្រាយ ទុកពេលឲ្យពួកខ្ញុំបន្តិចសិនណាលោកគ្រូពេទ្យ ! » នាងតូច SuuE និយាយឡើង ដើម្បីឲ្យបរិយាកាសនៅពេលនេះ រាងគ្រាន់បើបន្តិច លោកគ្រូពេទ្យបានងក់ក្បាលយល់ព្រម ហើយខាងមន្ទីរពេទ្យក៏បានព្យាយាមស្វែងរកបេះដូងឲ្យ Mora ដូចគ្នា ព្រោះពេលនេះនាងសល់ពេលមិនយូរនោះទេ ។
« ប្អូនស្រីរបស់ខ្ញុំយ៉ាងមិចទៅហើយ ? » សម្លេងស្រួយមាំបន្លឺឡើង ធ្វើឲ្យគ្រប់គ្នាងាកទៅមើល រាងស្រឡូន ដែលដើរចូលមកជាមួយនឹងជំនិតរបស់នាង ។
« គឺ...Mora មានជំងឺបេះដូងដំណាក់កាលចុងក្រោយ ពេលនេះបើចង់ជួយនាង ត្រូវតែមានអ្នកបរិច្ចាគបេះដូងរបស់ខ្លួនឲ្យទៅ Mora » សម្តីរបស់ Jin ធ្វើឲ្យអ្នកជាបងស្តាប់ហើយទន់ខ្លួនដួលព្រូសទៅលើដី ទឹកភ្នែកហូរមកសស្រាក់ ហេតុអីបានជានាងមិនដឹងរឿងនេះ ? បានជួបជាមួយនឹងប្អូនស្រីវិញហើយតែ Mora បែរជាមានជំងឺធ្ងន់ធ្ងរដល់ថ្នាក់នេះ ! នេះឬជីវិតរបស់នាង ?
« Morin ! ក្រោកឡើងសិនមក ! » រាងក្រាស់ SeokJin រហ័សចូលទៅលើក អ្នកដែលគ្មានកម្លាំងកំហែងឲ្យងើបឈរឡើងវិញ ។ មនុស្សស្រីដូចជា Morin នេះណា រឹងមាំណាស់ តែពេលដែលលឺរឿងបែបនេះហើយនោះ នាងមិនអាចធ្វើជាមនុស្សស្រីរឹងមាំបានទៀតនោះទេ ។
« យកបេះដូងរបស់ខ្ញុំទៅណា ! » សម្តីរបស់អ្នកដែលមានាមជាបងស្រីរបស់ Mora ធ្វើឲ្យគ្រប់គ្នាកាន់តែ មានអារម្មណ៍តានតឹងឡើង ។
« កុំគិតបែបនេះអី ! ពួកយើងកំពុងែរកវិធីដោះស្រាយហើយ ! »
គ្រីងៗ
ស្របពេលដែលគ្រប់គ្នាកំពុងតែខ្វល់ខ្វាយរឿងរបស់ Mora ស្រាប់តែទូរស័ព្ទរបស់ Jieun រោទ៍ឡើង ទើបស្រីតូចសុំដកខ្លួនទៅលើកទូរស័ព្ទ ។
« អាឡូជំរាបសួរ ! » នាងតូចតបទៅកាន់ខ្សែម្ខាងទៀត ទាំងងឿងឆ្ងល់ ព្រោះវាជាលេខប្លែកដែលនាងមិនដែលស្គាល់ពីមុនមក
(សួស្តី ! ពួកខ្ញុំ Call ទៅពីខាងមន្ទីរពេទ្យខេត្ត Busan អ្នកនាងជាសាច់ញាតិរបស់អ្នកស្រី Kang Jiyung មែនទេ ? ) គ្រាន់តែលឺថា Call មកពីខាងមន្ទីរពេទ្យ និយាយពាក់ព័ន្ធជាមួយនឹងឈ្មោះម្តាយរបស់នាងបែបនេះ បេះដូងរបស់ Jieun ចាប់ផ្តើមលោតញាប់ខុសប្រក្រតី ។
« ចា៎... »
(ពេលនេះគាត់ចង់ជួបអ្នកនាងជាលើកចុងក្រោយ.... )
ខ្ពាក !
ទូរស័ព្ទដែលស្រីស្រស់កាន់នៅនឹងដៃបានជ្រុះបាត់ទៅលើដី ទឹកភ្នែកហូរមកសស្រាក់ ដៃរបស់នាងញ័រកាន់តែខ្លាំង ម៉ាក់របស់នាងកំពុងនៅក្នុងមន្ទីរពេទ្យតែមួយជាមួយនឹង Mora ។ Jieun រហ័សរត់ទៅរកអ្នកគ្រូពេទ្យដែលស្ថិតនៅផ្នែកបេឡា
« សួស្តី ! ខ្ញុំចង់ដឹងថាអ្នកជំងឺឈ្មោះ Kang Jiyung សម្រាកនៅបន្ទប់លេខប៉ុន្មាន ? » Jieun សួរទៅទាំងញ័របបូរមាត់ ទឹកភ្នែកហូរមកមិនឈប់ នាងយំមិនខ្មាសអ្នកណាទៀតឡើយ...
« បន្ទប់លេខ 25 ! » គ្រាន់តែអ្នកគ្រូពេទ្យឆ្លើយចប់ ជើងស្រឡូនបានបោះជំហ៊ានទៅរកបន្ទប់លេខ 25 តាមការប្រាប់របស់អ្នកគ្រូពេទ្យមុននេះ ។
គ្រាន់តែមកដល់បន្ទប់លេខ 25 ភ្លាម នាងបានបើកទ្វារចូលទៅ ។ ស្ត្រីរាងចំណាស់គេងស្តូកស្តឹងនៅលើគ្រែ ដោយមានបង់រុំដៃទាំងសងខាងតាំងពីម្រាមដៃដល់ស្មាររបស់នាង រីឯភ្នែកក៏មានបង់រំជិតភ្នែករបស់នាងដែរ មើលទៅគួរឲ្យសង្វេគខ្លាំងណាស់ ។ Jieun ឃើញសភាពអ្នកជាម្តាយកាន់តែបែបនេះហើយ នាងមិនអាចទប់ទឹកភ្នែកមិនឲ្យហូរចុះមកបានឡើយ
« ម៉ាក់ ! ហ៊ឺៗ » ស្រីស្រស់ស្រែកយំកាន់តែខ្លាំង រហ័សរត់ញាប់ជើងស្មេរទៅរកអ្នកដែលមាននាមជាម្តាយរបស់នាង។
« Jieun មែនទេ ? » ដៃរបស់ Jiyung ចាប់ផ្តើមរាវរករាងកាយរបស់កូនស្រី ជាមួយនឹងស្នាមញញឹមជាប់នៅលើផ្ទៃមុខ ធ្វើឲ្យអ្នកដែលឃើញហើយកើតចិត្តសង្វេគកាន់តែខ្លាំង ។
« ចា៎ គឺខ្ញុំណាម៉ាក់ ! » ស្រីតូចស្រវ៉ាចាប់ដៃម្តាយរបស់នាមកផ្អឹបនឹងមុខ ទឹកភ្នែកហូរមកមិនដាច់ បេះដូងឈឺផ្សារ ។
« ម៉ាក់សល់ពេលមិនយូរទេ... » សំដីរបស់ Jiyung ត្រូវអ្នកជាកូននិយាយកាត់ ទាំងគ្រវីក្បាលតតាត់ ។
« អត់ទេម៉ាក់ ! ម៉ាក់កុំនិយាយបែបនេះអី ម៉ាក់នឹងមិនកើតអីទេណា... »
« ត្រូវរៀនទទួលស្គាល់ការពិតណាកូន...កន្លងមកនេះម៉ាក់សាងបាបច្រើនណាស់ ច្រើនហួសថ្លែង បើសិនជាកាលនោះម៉ាក់មិនលោភលន់នោះទេ កូនក៏មិនត្រូវរងទុក្ខដែរ តែមកពីម៉ាក់ជាមនុស្សលោភលន់ហួសពេក វាសមហើយដែលជីវិតរបស់ម៉ាក់បន្តបានត្រឹមនេះតែត្រូវស្តាប់ម៉ាក់ណា រស់នៅផ្តើមជីវិតជាថ្មី ធ្វើជាមនុស្សល្អ សាងអំពើល្អ កាគុំគួន គំនុំសងសឹកទាំងប៉ុន្មានបំភ្លេចវាចោលឲ្យអស់ កុំទុកក្នុងចិត្តអីណា... »
« ម៉ាក់...ឈប់និយាយទៅ... »
« ពេលដែលម៉ាក់ស្លាប់ទៅ...យកបេះដូងរបស់ម៉ាក់បរិច្ចាកឲ្យទៅ Mora ចុះណា ចាត់ទុកថាជាការសុំទោសចំពោះទង្វើរបស់ម៉ាក់កន្លងមក... »
>>Flashback<<
Jiyung បានចូលមកសម្អាតបន្ទប់របស់ Mora ដោយនាងមានបំណងចង់ឲ្យបន្ទប់របស់ស្រីតូចមានភាពស្រស់ស្អាត មិនមានធូលីដី ថ្វីត្បិតតែម្ចាស់បន្ទប់មិនបាននៅក៏ដោយ ។ ចៃដន្យពេលដែលនាងកំពុងតែរើថតតុ ដើម្បីសម្អាតនោះ ស្ត្រីចំណាស់បានប្រទះឃើញកញ្ចប់ថ្នាំពេទ្យជាច្រើននៅក្នុងនោះ ព្រមជាមួយនឹងសំបុត្រពេទ្យជាច្រើនដែល Mora បានទៅពិនិត្យជំងឺរបស់នាងកាលពីលើកមុន ។ ដៃចំណាស់បានយកសំបុត្រពេទ្យនោះមកមើល ពេលដែលដឹងថានាងតូចមានជំងឺអ្វីហើយនោះគាត់ចាប់ផ្តើមមានអារម្មណ៍ដឹងខុសកាន់តែខ្លាំង...
« នាងមានជំងឺបេះដូងតាំងពី 5 ឆ្នាំមុន ? »
>>End Flashback<<

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now