Episode 46

3.3K 135 9
                                    

« លោកគ្រូពេទ្យ ! ពួកយើងរកបេះដូងបានហើយ ! » សម្តីរបស់អ្នកគ្រូពេទ្យស្រីម្នាក់ ធ្វើឲ្យគ្រប់គ្នាងាកទៅចាប់អារម្មណ៍ភ្លាម
« ចាប់ឡើង ! » លោកគ្រូពេទ្យ នឹងអ្នកគ្រូពេទ្យរហ័សរហួនចូលទៅក្នុងបន្ទប់ ICU ជាបន្ទាន់ព្រោះជីវិតរបស់ Mora ពេលនេះសំខាន់ខ្លាំងណាស់ !
ស្របពេលដែលគ្រូពេទ្យគ្រប់រូបកំពុងតែញាប់ដៃញាប់ជើងសង្គ្រោះ Mora នោះ ។ Jieun បានដើរមករកពួកគេវិញ ដែលកំពុងតែអង្គុយចាំ ការវះកាត់របស់ស្រីតូចនៅខាងក្រៅ ដោយគ្រប់គ្នាសង្ឃឹមថា ការវះកាត់មួយនេះ Mora នឹងឆ្លងផុតដោយមិនមានរឿងអ្វីកើតឡើងទៅចុះ ។
« Jieun ! នាងទើបតែមកពីណា ? » រាងស្តើង Aerin ងាកទៅឃើញ Jieun ដើរចូលមកទើបនាងរហ័សួរភ្លាម ព្រមទាំងមើលសភាពរបស់ Jieun ពេលនេះគឺធ្វើឲ្យនាងកាន់តែឆ្ងល់ឡើង ។
« គឺខ្ញុំទើបតែមកពីមើលអ្នកម៉ាក់ហើយ »
« អ្នកស្រីមានរឿងអី ? » Aerin សួរឡើងទាំងងឿងឆ្ងល់ ស្រាប់តែទឹកភ្នែករបស់ Jieun ហូរចុះមកដោយមិនខ្មាសអ្នកណា ។
« Jieun ! នេះមានរឿងអី ? ហេតុអីនាងយំ ? » រាងស្តើងកាន់តែវិលវល់ មិនយល់ថាពេលនេះមានរឿងអ្វីឲ្យប្រាកដនោះទេ ។
« ម៉ាក់របស់ខ្ញុំស្លាប់ហើយ... » នាងនិយាយទាំងទឹកភ្នែកហូរមករហាម ។ Aerin ទាញ Jieun មកឱបដោយអង្អែលខ្នងនាងតិចៗ ហាក់ចង់ផ្តល់កំលាំងចិត្តឲ្យនាងរឹងមាំឡើងវិញ ។ពេលដែលបាត់បង់មនុស្សដែលយើងស្រឡាញ់ស្មើជីវិតនេះវាឈឺចាប់ខ្លាំងណាស់ នាងតូចយល់អារម្មណ៍មួយនេះ ព្រោះតែនាងធ្លាប់បាត់លោកតារបស់នាងម្តងហើយ ។
« រឹងមាំឡើងណា... » ស្រីតូចអង្អែលខ្នង Jieun តិចៗ នាងកាន់តែមានចិត្តអាណិតមនុស្សម្នាក់នេះជាខ្លាំង នៅពេលដែលនាងបាត់បង់អ្វីៗគ្រប់បែបយ៉ាងបែបនេះ ។ នេះហើយបាកម្ម វាកើតឡើងផ្ទួនៗគ្នាបែបហើយ ដោយមិនចាំជាតិក្រោយឡើយ ។
« Mora យ៉ាងមិចហើយ ? »
« មានអ្នកជួយនាងហើយ លោកគ្រូពេទ្យថាមានអ្នកព្រមបរិច្ចាគបេះដូងឲ្យនាងហើយ ពេលនេះពួកយើងកំពុងតែស្វែងរកអ្នកដែលជួយ Mora » Jieun ស្តាប់លឺហើយក៏ញញឹមស្រាល យ៉ាងណាក៏ម៉ាក់របស់នាងបានជួយជីវិតក្មេងស្រីម្នាក់នោះដែរ...

1 Hours Later...
លោកគ្រូពេទ្យបានដើរចេញមកជាមួយនឹងស្នាមញញឹមស្រស់ ធ្វើឲ្យអ្នកដែលរង់ចាំនៅខាងក្រៅ មានសង្ឃឹមថាជីវិតរបស់ Mora អាចនឹងរួចផុតពីសេចក្តីស្លាប់ ។
« ចូលរួមអបអរផងណា អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ » គ្រាន់តែលឺបែបនេះ ស្នាមញញឹមបានលេចឡើងលើផ្ទៃមុខដ៏ស្រស់ស្អាត នឹងសង្ហាររបស់កំលោះក្រមុំទាំងអស់ ។
«ពួកយើងនឹងបញ្ជូននាងទៅបន្ទប់ធម្មតាវិញ ហើយអ្នកទាំងអស់គ្នាអាចចូលទៅមើលអ្នកជំងឺបានហើយ ! » លោកគ្រូពេទ្យនិយាយរួចក៏ដើរចេញទៅ ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now