Episode 49

3.3K 132 9
                                    

រាងសង្ហារក្រោកឡើងទាំងមីងមាំងឈឺក្បាលខ្ទោកៗ ព្រោះតែអការៈស្រវឹងរបស់គេកាលពីយប់មិញ ។ Jungkook ក្រោកឡើងអង្គុយឲ្យបានស្រួលបួល ដោយនាយកំលោះដឹងច្បាស់ថាអ្នកណាជាអ្នកនាំគេមកដល់ផ្ទះវិញ ។
« អ្នកប្រុស ! » Din ហៅចៅហ្វាយនាយរបស់គេតិចៗ ពេលដែលឃើញ Jungkook ចុះមកពីខាងលើ ជាមួយនឹងទឹកមុខស្រពាប់ស្រពោន ពិបាកមើល ។ មួយរយៈនេះប្រុសកំលោះបណ្តោយខ្លួនឯងណាស់ គេមិនសូវជាយកចិត្តទុកដាក់លើខ្លួនឯងដូចពីមុននោះទេ ។
« យ៉ាងមិច ? » រាងក្រាស់តបទៅកាន់ជំនិតរបស់គេវិញ មុននឹងដាក់បង្គុយនៅក្នុងតុបាយ
« ហេតុអីអ្នកប្រុសបណ្តោយខ្លួនបែបនេះ ? មើលចុះសក់ដុះឡើងចង់ដល់ចង្កេះហើយ ពុកមាត់ឲ្យស្រមូមដូចចោរសមុទ្រ ហីយ៉ា ! អ្នកប្រុស នេះបើស្រីណាឃើញច្បាស់ជារត់មិនខាននោះទេ សូម្បីតែខ្ញុំជាប្រុសនេះណាក៏ចង់ខ្លាចដែរ ! » Din រៀបរាប់យ៉ាងវែងអន្លាយ ធ្វើកាយវិការគ្រប់សព្វបែបយ៉ាង មានគ្រប់រស់ជាតិតែម្តង ។
« និយាយចប់ហើយឬនៅ Din ? » Jungkook សួរទៅអ្នកកំលោះទាំងគ្មានអារម្មណ៍ ពាក្យដែល Din និយាយទាំងប៉ុន្មានមិនបានរសាត់ចូលក្នុងត្រចៀករបស់គេទេ ។
«បាទ ចប់ហើយ ! » ប្រុសកំលោះញញឹមយ៉ាងស្រស់ដាក់ Jungkook ទើបរាងក្រាស់ងាកទៅនិយាយជាមួយនឹងអ្នកបម្រើស្រី ដែលឈរនៅក្បែរនោះ
« ដួសបាយមក ! » នាងស្តាប់លឺហើយក៏រហ័សរហួនដួសបាយដាក់ចានឲ្យចៅហ្វាយនាយ ។
———————
Eunwoo កំពុងតែអង្គុយលេងឧបករណ៍ក្មេងលេងនៅក្នុងភូមិគ្រឹះ ដោយមាននាងតូចអង្គុយក្បែរនោះ ជាមួយនឹងអ្នកបម្រើស្រីពីរបីនាក់ដែរ ។
« ចាក់ឲ្យចេញជារូបរាងបែបនេះមកណា » ពេលនេះ Mora កំពុងតែបង្រៀនអ្នកបម្រើក្មេងៗប៉ុន្មាន 2 ទៅ 3 នាក់ឲ្យចេះចាក់ក្រណាត់ ។
« ចា៎ » ពួកនាងងក់ក្បាលយល់ រួចហើយក៏ព្រមធ្វើតាមបញ្ជារបស់នាង ។

សម្លេងឡានបានបត់ចូលមកក្នុងបរិវេណភូមិគ្រឹះរបស់ស្រីតូច Mora ហាក់ងឿងឆ្ងល់ជាខ្លាំង ព្រោះតែពេលនេះ គ្មានអ្នកណាម្នាក់ចេញទៅខាងក្រៅឡើយ ឬមួយក៏មានភ្ញៀវមករក ។ រាងស្តើងរហ័សងើបឈរដើរតម្រង់ទៅមុខផ្ទះ ដើម្បីមើលឲ្យច្បាស់ថាជាអ្នកណា បុរសរាងខ្ពស់ ជាមួយនឹងសម្លៀកបំពាក់បែបសមញ្ញ មុខមានពុកមាត់ដុះមកពេញ ដោយមិនទាន់បានកោរចេញ បូករួមជាមួយនឹងជើងសក់វែងៗ ដែលមិនទាន់កាត់ចេញទៀត ធ្វើឲ្យអ្នកដែលឈរមើលមកគេ ត្រូវទប់សំណើច ។
« Mora... » គ្រាន់តែឃើញស្រីតូចដើរចេញមកមើលបែបនេះ ប្រុសកំលោះរហ័សងាកទៅហៅឈ្មោះមនុស្សស្រី ដែលគេនឹកគ្រប់គ្រប់ពេលគ្រប់វេលា ។
« ថី ? » នាងតូចតបកំបុតៗទៅកាន់អ្នកកំលោះ ទឹកមុខរបស់នាងនៅតែស្មើធេងដដែលសម្រាប់ Jungkook ។
« ត្រូវគ្នាវិញទៅ » រាងសង្ហារធ្វើមុខជូរដាក់ស្រីតូច គេរកកលចង់យំទៀតហើយ ពេលដែល Mora ធ្វើឬកពាមិនអើពើនឹងរូបគេបែបនេះ ។
« អត់ ! »
« Mora ! » Jungkook នៅមិនសុខ ក្នុងចិត្តចង់តែស្រែកយំឲ្យណាណីទេ ទទួលស្គាល់ហើយថាគេមិនចេះលួងមនុស្សស្រី ហើយពេលនេះមិនដឹងថាត្រូវធ្វើយ៉ាងណាឲ្យ អ្នកនៅចំពោះមុខឈប់ខឹងនោះទេ ។
« អស់ភារកិច្ចហើយ អញ្ជើញទៅវិញ ព្រោះទីនេះមិនបានស្វាគមន៍លោកទេ » ស្រីតូចងារដៃ ដេញអ្នកកំលោះភ្លាមៗ Jungkook ហាក់ទាល់តម្រិះពិតមែន មិនដឹងជាត្រូវពឹងអ្នកណាឲ្យជួយ គេនៅពេលនេះនោះទេ ។ បេះដូងរបស់អ្នកកំលោះ ចាប់ផ្តើមចុកអួលណែនម្តងទៀត ពេលដែលគេដឹងថានាងតូចមិនអើពើនឹងនាយបែបនេះ ។
« Mora ! បងសុំអង្វរណា លើកលែងទោសឲ្យបងម្តងទៅ អូនឲ្យបងធ្វើអ្វីក៏បងព្រមដែរ » អ្នកកំលោះនិយាយឡើងជាមួយនឹងការដឹងខុស គេពិតជាចង់ឲ្យនាងលើកលែងទោសឲ្យណា ។
« បាន ! បើអញ្ចឹងលោកលត់ជង្គង់ពីមុខភូមិគ្រឹះ រហូតមកដល់ក្នុងផ្ទះដោយឱនក្បាលគោរពរហូតទាល់តែមកដល់ពីមុខខ្ញុំ ! យល់ព្រមទេ ? » នាងតូចលើកចិញ្ចើមមួយចំហៀងឡើង ទាំងក្នុងចិត្តដឹងច្បាស់ណាស់ថា Jungkook គ្មានថ្ងៃបន្ទាបខ្លួនដើម្បីនាងនោះទេ ។
« យល់ព្រម ! » និយាយចប់រាងក្រាស់សន្សឹមដើរត្រលប់ទៅក្រោយ ទៅរករបងភូមិគ្រឹះមុននឹងលត់ជង្គង់ចុះនៅទីនោះ ។ Mora សម្លឹងមើលពីចំងាយទាំងខឹងចិត្ត នេះគេព្រមបន្ទាបខ្លួនដើម្បីនាងពិតមែន ? ពេលដែលលត់ជង្គង់ហើយ អ្នកកំលោះចាប់ផ្តើមឱនក្បាលគោរព ដោយថ្ងាសរបស់អ្នកកំលោះទល់នឹងដីពីមួយជំហ៊ានទៅមួយជំហ៊ាន ទម្រាំតែមកដល់ពីមុខ Mora ។ Jungkook នៅតែបន្តសកម្មភាពរបស់ខ្លួនមិនឈប់ ពេលនេះគម្លាតរវាងប្រុសកំលោះនឹងស្រីតូចគឺតែ 2 ម៉ែត្រពីគ្នាប៉ុណ្ណោះ ។ រាងក្រាស់បន្តសកម្មភាពរបស់ខ្លួនទៀត ដោយមិនខ្វល់ថាសភាពរបស់គេនឹងទៅជាយ៉ាងណានោះទេ ថ្ងាសរបស់ Jungkook ចាប់ផ្តើមមានឈាមហូរចេញមករឹមៗ ព្រោះតែការប៉ះទង្គិចជាមួយនឹងដី ។ Mora ឈរឱបដៃសម្លឹងមើលអ្នកដែលចិត្តឆៅ ហ៊ានធ្វើតាមសម្តីរបស់នាង ចង់គេស្លាប់យ៉ាងមិចក៏នាងមិន្វល់ដែរ !
« អូនព្រមអភ័យទោសឲ្យបងឬនៅ ? » ពេលដែលអ្នកកំលោះលត់ជង្គង់នៅចំពោះមុខរបស់នាងទាំងញើសហូរសស្រាក់ ថ្ងាសនៅតែមានឈាមបន្តហូរចុះមកមិនឈប់ បបូរមាត់ស្លេកស្លាំង សភាពរបស់គេគឺពិបាកមើលបន្តិចហើយប៉ុន្តែ Mora នៅតែរក្សាទឹកមុខស្មើធេងដដែល នាងហាក់ដូចជាមិនបារម្ភពីអ្នកនៅចំពោះមុខសូម្បីតែបន្តិចឡើយ ។
« នៅទេ ! » សម្លេងមាំរបស់នាងតូច ហាក់ធ្វើឲ្យអ្នកដែលប្រឹងប្រែង ចាប់ផ្តើមអស់សង្ឃឹម ។
« អូនចង់ឲ្យបងធ្វើអ្វីបន្តទៀត ? »
« នោះ ! ទៅដាំផ្កានៅឯក្រោយសួនច្បារនោះទៅ ! ចំនួន 100 ដើមដោយគ្មានអ្នកណាជួយ ធ្វើបានទេ ? » ម្តងនេះ Mora សង្ឃឹមខ្ពស់ណាស់ថា Jungkook នឹងបដិសេធសំណើររបស់នាង ។
« បានគ្មានបញ្ហាទេ ! » រាងក្រាស់ងើបក្រូសដើរតម្រង់ទៅរកសួនច្បារខាងក្រោយ ដោយមិនខ្វល់ពីសភាពរបស់គេនៅពេលនេះ ។
« ហ៊ើយ ! ! ហេតុអីក៏ព្រមធ្វើតាម ? ! » ស្រីតូចគិតក្នុងចិត្តទាំងមួម៉ៅ នៅពេលដែល Jungkook ដើរចេញទៅ នាងទន្រ្ទាំជើងទាំងខឹងចិត្ត ។
« អ្នកប្រុស ! មកធ្វើអ្វីដែរបាទ ? » កម្មកររាងចំណាស់ម្នាក់ បានសួរទៅកាន់ប្រុសកំលោះ ។
« ខ្ញុំមកដាំផ្កា »
« ដាំផ្កា ? » សម្តីរបស់ Jungkook ហាក់ធ្វើកម្មករទាំងអស់ស្រឡាំងកាំងមួយរំពេច គេមកដាំផ្កាបានយ៉ាងមិចនៀក មើលតែរូបរាងរបស់អ្នកកំលោះ ក៏ដឹងថាគេមានលុយ មានទ្រព្យសម្បត្តិហូរហ៊ារប៉ុណ្ណាដែរ ។
« បាទ » និយាយចប់ Jungkook ទាញចបមកកាប់ដីធ្វើមិនដឹង ព្រោះពេលនេះគេត្រូវតែដាំផ្កាកុលាបទាំង 100 ដើមនោះឲ្យហើយ ។
——————
មេឃចាប់ផ្តើមស្រទន់ ពពកខ្មៅរសាត់ចូលគ្នា បង្ករឲ្យមានផ្លេកបន្ទោរភ្លឺផ្លេកមិនឈប់ ។ អ្នកកំលោះនៅតែបន្តការដាំផ្ការបស់ខ្លួន ទាំងដែលដៃរបស់គេមុតនឹងបន្លារបស់ផ្កាក្រលាប ឡើងដាច់រលាត់ស្បែកទៅហើយ Jungkook នៅតែមិនព្រមបញ្ឈប់សកម្មភាពរបស់គេទៀត ។ សំលេងផ្គរលាន់ លឺឡើងត្រឹហឹង តំណក់ទឹកតូចៗចាប់ផ្តើមបង្អុរមក ខ្យល់ត្រជាក់ហើរសាត់មកប៉ះរាងកាយរបស់រាងខ្ពស់ ដែលកំពុងតែបន្តការងាររបស់ខ្លួន ដោយមិនគិតចង់ឈប់សូម្បីតែបន្តិច ។
« អ្នកនាង ! ខ្ញុំថាអ្នកនាងគួរតែហៅអ្នកប្រុសចូលមកខាងក្នុងសិនមក » Mina សម្លឹងមើលសកម្មភាពរបស់ Jungkook អស់ជាយូរ ។ នាងមានចិត្តអាណិតអ្នកកំលោះ ដែលត្រូវមកធ្វើការហាលភ្លៀងបែបនេះ ទើបរហ័សស្នើសុំឲ្យចៅហ្វាយស្រី ទៅហៅនាយកំលោះឲ្យចូលក្នុង ។
« ទេ ! ខ្ញុំមិនឲ្យគេជាន់ក្នុងផ្ទះនេះជាដាច់ខាត ! »

To be continue...

ស្អប់បង្កប់ស្នេហ៍Tempat cerita menjadi hidup. Temukan sekarang