Episode 7

3.1K 136 7
                                    

រាងក្រាស់បើកភ្នែកឡើងម្តងបន្តិចៗទាំងមិនទាន់អស់ងងុយ គេឱនចុះឃើញអ្នកដែលគេងលង់លក់ក្បែរខ្លួនទើប Jungkook រហ័សងើបចេញពីគ្រែយឺតៗស្ងាត់ៗដោយមិនឲ្យអ្នកម្ខាងទៀតដឹង។ ពេលដែលបានចុះពីគ្រែហើយប្រុសសង្ហារហ័សបើកទ្វារចេញដោយមិនឲ្យអ្នកណាម្នាក់ដឹងឡើយថាគេមកបន្ទប់របស់ Mora សូម្បីតែនាងតូចក៏មិនដឹងដូចគ្នា។ Jieun សម្លឹងមើលអ្នកដែលដើរចេញពីបន្ទប់របស់នាងតូចទាំងកំហឹង នាងស្មានមិនដល់ពិតមែនថា Jungkook ទៅរក Mora ដល់បន្ទប់ព្រោះរាល់ដងនៅពីមុខនាង រាងសង្ហាតែងតែនិយាយថាស្អប់ Mora មិនចង់ជួប ចង់ឲ្យនាងជួយដេញចេញតែមើលពេលនេះចុះ Jungkook កំពុងតែធ្វើខុសពីអ្វីដែលគេនិយាយហើយ។
« ចាំមើលណា Kim Mora! Jungkook ត្រូវតែជារបស់យើងមិនមែនរបស់ឯងទេ! » Jieun ក្តាប់ដៃខាំមាត់ណែន ជាមួយនឹងកែវភ្នែកក្រហមង៊ាំង របស់ដែលនាងចង់បានហើយត្រូវតែបាន គ្មានអ្នកណាម្នាក់អាចរារាំងនាងបាននោះទេ។

នាងតូចងើបឡើងជាមួយនឹងអារម្មណ៍មួយដែលនាងមិនធ្លាប់បែបនេះពីមុនមកតាំងពីម៉ាក់របស់នាងយកនាងទៅផ្ញើនៅមណ្ឌលកំព្រាគឺអារម្មណ៍កក់ក្តៅដោយមិនបានដឹងឡើយថាយប់មិញ Jungkook គេងឱបនាង។ ពេលនេះនាងតូចក៏មិនអាចរកឃើញម៉ាក់របស់នាងគឺគាត់បាត់ដំណឹងសូន្យឈឹង ចំណែកប៉ារបស់នាងគឺនាងកំពុងតែតាមរកដូចគ្នា។ ស្រីស្រស់រហ័សរៀបចំខ្លួនចុះទៅក្រោមព្រោះនាងមិនចង់ឲ្យ Jungkook ចាប់កំហុសនាងនោះទេ។

« មនុស្សស្រីស្អីដេកទ្រមក់ ស្មានេះហើយទើបភ្ញាក់! »គ្រាន់តែចុះមកដល់ក្រោមភ្លាម សំលេងចេចចាចរសាត់ចូលក្នុងត្រចៀករបស់នាងតូចភ្លាមធ្វើឲ្យមានអារម្មណ៍ថាសម្លេងទាំងនេះរំខានប្រសាទនាងខ្លាំងណាស់។
« មែនហើយកូន ចឹងតា៎បាន Jungkook មិនព្រមទទួលស្គាល់ ហាហា »ស្ត្រីវ័យចំណាស់សើចលឺៗចង់បង្ហាញឲ្យដឹងថា Mora គ្មានអ្វីអាចធ្វើឲ្យ Jungkook ពេញចិត្តបាននោះទេ។ នាងតូចស្តាប់លឺហើយបានត្រឹមតែដើរបង្ហួសម្តាយកូនទាំងពីរប៉ុណ្ណោះព្រោះនាងអាចនឹងស្រក់ទឹកភ្នែកនៅចំពោះមុខពួកគេបានតែក៏ Mora ត្រូវទច់ដំណើរព្រោះសម្តីរបស់ Jieun ។
« ហ៊ឹម...យប់មិញនេះ ខ្ញុំមានក្តីសុខដល់ហើយ
អ្នកម៉ាក់ » Jieun ធ្វើជានិយាយលឺៗឲ្យអ្នកដែលទើបតែដើរចូលមកស្តាប់លឺ។ Mora បានត្រឹមតែក្តាប់ដៃណែន សង្កត់ចិត្តមិនឲ្យស្រក់ទឹកភ្នែកនៅចំពោះមុខស្រីៗពីរនាក់នោះ។

ស្អប់បង្កប់ស្នេហ៍Où les histoires vivent. Découvrez maintenant