Episode 18 + 19

3.5K 139 3
                                    

> ផាំង! <

សម្លេងគោះតុបន្លឺឡើងមួយទំហឹង ធ្វើឲ្យ Jieun ភ្ញាក់ព្រើតព្រោះនាងស្មានមិនដល់ថានឹងមានអ្នកណាមកគោះតុបែបនេះ។ ស្រីស្រស់ងើបមុខសម្លឹងរកមើលប្រភពសម្លេងនោះ ដៃមាំដាក់នៅលើតុដូចជាទើបតែគោះតុហើយអញ្ចឹង

Jungkook : នាងមិនគួរនិយាយបែបនេះដាក់កូនរបស់ខ្ញុំទេ! Eunwoo ជាកូនរបស់ខ្ញុំអញ្ចឹងផ្ទះនេះក៏ជាផ្ទះរបស់គេដែរ ថ្ងៃក្រោយប្រយ័ត្នសម្តីរបស់នាងបន្តិចទៅ

រាងក្រាស់ថាឲ្យអ្នកនៅចំពោះមុខញែតៗដោយមិនគិតថានឹងទុកមុខឲ្យនាងសូម្បីតែបន្តិច។ ស្រីស្អាតក្តោបជាយសំពត់ខ្លួនឯងឡើងខ្មូរព្រោះតែកំហឹង យ៉ាងណានាងត្រូវតែសម្របខ្លួនតាមសិនមុននឹងចាត់ការសត្រូវរបស់នាងតាមក្រោយទៀត។

Jieun : សុំទោស! មកពីខ្ញុំមានអារម្មណ៍មិនល្អទើបនិយាយអីមិនចេះគិតបែបនេះ...

សម្តីរបស់នាងប្រែជាដឹងកំហុសភ្លាមៗ Jungkook ឃើញបែបនេះហើយក៏សម្រួលអារម្មណ៍បន្តិចមុននឹងដួសបាយដាក់ចូលមាត់បន្តទៀតដោយមិននិយាយអ្វីមួយម៉ាត់។ Mora ងាកទៅមើលមុខប្រុសសង្ហារដែលនៅក្បែរខ្លួនបន្តិច មុននឹងងាកមករកកូនរបស់នាងវិញ ដៃស្រឡូនដួសបាយបញ្ចុកកូនជាមួយនឹងស្នាមញញឹមក្លែងក្លាយទាំងដែលពេលនេះនាងគ្មានអារម្មណ៍នឹងញញឹមសូម្បីតែបន្តិច!
_______________
រាងស្តើងបាននាំ Eunwoo មកក្នុងបន្ទប់ ដើម្បីរៀបចំឲ្យកូនរបស់នាងគេងឲ្យបានស្រួលបួល។ បន្ទាប់ពីរៀបចំឲ្យក្មេងតូចគេងលក់ហើយ ស្រីស្រស់បានបើកទ្វារចេញទៅបន្ទប់របស់នាងវិញថ្នមៗព្រោះមិនចង់រំខានការគេងរបស់កូន។ គ្រាន់តែមកដល់បន្ទប់ភ្លាម Mora ទាញកន្សែងចូលងូតទឹកជម្រះខ្លួនភ្លែត នាងស្អុះស្អាប់នឹងធុញថប់ពេញមួយថ្ងៃហើយ ពេលដែលខ្លួនរបស់នាងត្រូវនឹងទឹកបែបនេះក៏មានអារម្មណ៍ថាធូរខ្លះៗដែរ។ ប្រហែលមួយសន្ទុះក្រោយនាងបានចេញពីបន្ទប់ទឹកវិញជាមួយនឹងខោអាវគេងយប់ស្តើងមួយ។ ស្រីតូចទាញកូនសៀវភៅកំណត់ហេតុរបស់ខ្លួនពីថតតុចេញមកដើម្បីសរសេរពាក្យ ក្នុងចិត្តខ្លះចូលទៅក្នុងនោះ... ពេលដែលសរសេរអ្វីដែលនាងចង់សរសេររួចរាល់ហើយ Mora បានបិទសៀវភៅទុកដាក់ក្នុងថតតុវិញឲ្យបានស្រួលបួល។ រាងស្តើងប្រាសខ្លួនគេងនៅលើពូកទាំងហត់នឿយ តែក្នុងចិត្តក៏ខ្វល់ខ្វាយពីរឿងដែលកើតមានឡើងកាលពីល្ងាចមិញ ហេតុអី Jungkook មួយរយៈប្លែកម៉្លេះ? គេដូចជាមិនសូវចាប់អារម្មណ៍ជាមួយនឹង Jieun ដូចមុនសោះ...

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now