Episode 21

3K 143 0
                                    

> ក្រាក! <

Jungkook បើកទ្វារចុះពីលើឡានភ្លាម នាយបោះជំហ៊ានចូលក្នុងហាងកាហ្វេនោះ ទាំងក្នុងចិត្តក្តៅក្រហាយមិនស្ទើរ ក្រសែភ្នែករបស់អ្នកកំលោះចាប់ផ្តើមក្រហម ប្រៀបដូចជាអណ្តាត
ភ្លើងកំពុងតែឆេះយ៉ាងអញ្ចឹង។

Jungkook : សន្តានរបស់នាងកែលែងឡើងហើយ Kim Mora!!!!

នាយចូលទៅកន្ត្រាក់ដៃស្រឡូនរបស់ Mora ចេញពីកៅអីមួយទំហឹង។ ប្រអប់ដៃមាំច្របាច់ដើមដៃរបស់រាងស្តើងស្ទើរតែបាក់ឆ្អឹងដៃទៅហើយ នាងតូចបានត្រឹមតែសម្លឹងមើលមុខអ្នកកំលោះទាំងមិនយល់ន័យ។ សម្រេចថាគេកើតអីទៀតហើយ?!! ហេតុអីបានជាសុខៗមកខឹងនឹងនាងបែបនេះ?!!
Haneul សម្លឹងមើលកាយវិការរបស់ Jungkook ជាមួយនឹងអារម្មណ៍មិនយល់ន័យ។ អាកប្បកិរិយាដែលគេធ្វើដាក់នាងតូចធ្វើឲ្យ Haneul មានអារម្មណ៍ថាឈឺឈាបៗត្រង់ទ្រូងខាងឆ្វេង។ គេមិនអាចទ្រាំឈរមើលនាងត្រូវគេធ្វើបាប ជាន់ឈ្លីបែបនេះទេ

Haneul : លោកកំពុងតែយល់ច្រឡំហើយ

អ្នកកំលោះរហ័សនិយាយឡើងដើម្បីកុំឲ្យមានរឿងយល់ច្រឡំច្រើនជាងនេះ។

> ឌឹប!! <

Jungkook ក្តាប់ដៃណែនដាល់គ្រូពេទ្យកំលោះមួយដៃធ្វើឲ្យនាយបាត់បង់ជំហរដួលទៅលើដីភ្លាមៗ។ មនុស្សម្នាពេលឃើញទិដ្ឋភាពបែបនេះហើយ ម្នាក់ៗនាំគ្នារត់ប្រសាចចេញពីហាងកាហ្វេមួយនោះព្រោះតែខ្លាចភាពឃោឃៅរបស់ Jungkook

Mora : Haneul!

ស្រីតូចគ្រលាស់ដៃចេញពី Jungkook មួយទំហឹង រួចហើយនាងប្រញាប់រត់ទៅមើលអ្នកដែលដួលនៅលើដី។

Mora : លោកមិនអីទេមែនទេ?

Mora សួរឡើងទាំងញ័របបូរមាត់តតាត់ នាងមិនដែលឃើញ Jungkook ឃោឃៅដល់ថ្នាក់នេះទេ សូម្បីតែមនុស្សមិនស្គាល់មុខក៏ប្រុសម្នាក់នេះហ៊ានលើកដៃវាយដែរ។ គេសាហាវពេកហើយ!!!

Jungkook : មកនេះ!!!

ដៃមាំទាញកន្រ្តាក់ដៃនាងតូចមួយទំហឹងចេញពី Haneul ។

Jungkook : នាំនាងទៅឡានមុនទៅ!!!

ក្រសែភ្នែកកាចងាកទៅបញ្ជាកូនចៅរបស់ខ្លួនដែលកំពុងតែឈរមើលមកគេជាមួយនឹងទឹកមុខមិនល្អ។ Din លឺអ្វីដែលចៅហ្វាយបញ្ជាហើយករហ័សមកទទួលនាងតូចដោយថ្នមដៃ
បំផុត។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now