Episode 6

3.4K 154 5
                                    

« សារសងស្អីរបស់បង? »នាងតូចសួរឡើងទាំងងឿងឆ្ងល់ ព្រោះនៅសុខៗមិនដឹងជា Jungkook លេចចេញមកពីណាទេហើយនៅមកចាប់ដៃនាងមួយទំហឹងបែបនេះទៀត
« ឯង!! បើមិនចង់អត់ការងារធ្វើ កុំមកពាក់ព័ន្ធជាមួយនឹងនាង »រាងក្រាស់លើកដៃចង្អុរមុខកូនចៅរបស់ខ្លួនទាំងក្នុងចិត្តសឹងតែហក់ទៅដាល់គេឲ្យណាណីតែម្តង។ ពេលលឺចៅហ្វាយបញ្ជាបែបនេះហើយ ប្រុសម្នាក់នោះបានត្រឹមតែបែរខ្នងដែរចេញទាំងខ្លួនញ័រទទ្រើក បើគេដឹងថា Jungkook ហួងហែងចៅហ្វាយស្រីដល់ថ្នាក់នេះ គេច្បាស់ជាមិនមកពាក់ព័ន្ធនោះទេ។
« ចំណែកនាង! មកនេះ!! »ដៃមាំច្របាច់កដៃរបស់ Mora មួយទំហឹងតាមកំហឹងដែលខ្លួនមាននៅពេលនេះ។ ទឹកភ្នែករបស់នាងតូចត្រូវច្រាលឡើងមកទាំងឈឺចាប់
ដៃរបស់នាងចាប់ក្រហមព្រោះតែកម្លាំងដៃរបស់ Jungkook ។ Mora បានត្រឹមតែយំស្ងាត់ៗមិនឲ្យអ្នកម្ខាងទៀតលឺប៉ុណ្ណោះ នាងមិនចង់ធ្វើជាស្រីទន់ខ្សោយបែបនេះទេតែបេះដូងរបស់នាងវាចុះចាញ់បាត់ទៅហើយ។ហេតុអីគេមិនព្រមនិយាយជាមួយនាងឲ្យស្រួលបួលបែរជាមកប្រើហឹង្សាដាក់នាងបែបនេះ?

Jungkook អូស Mora ចូលមកក្នុងផ្ទះវិញក្រោមក្រសែភ្នែកសើចចំអកពី Jieun នឹង Jiyung ។ នាងតូចឃើញបែបនេះហើយបានត្រឹមតែមានអារម្មណ៍ចុក អួលណែននៅក្នុងទ្រូងប៉ុណ្ណោះ ។ រាងក្រាស់អូស Mora ឲ្យមកឈរនៅក្បែរអ្នកបម្រើស្រីពីរនាក់ទៀតរួចហើយអ្នកកំលោះបានដាក់បង្គុយនៅតុបាយរបស់ខ្លួនវិញ។
« នាងត្រូវនៅទីនេះ! ពេលមានការយើងងាយស្រួលប្រើ » ស្តាប់សម្តីរបស់គេហើយ រាងស្តើងបានត្រឹមតែខ្ជឹបមាត់ណែន ឱនមុខចុះបង្ហូរទឹកភ្នែកយ៉ាងស្ងៀមស្ងាត់។ នៅក្នុងក្រសែភ្នែករបស់គេ នាងនៅតែជាកញ្ជៈរបស់គេដដែល មិនអាចលើសនឹងបានឡើយ។
« សួស្តី! ខ្ញុំគឺ Jieun រីករាយដែលបានស្គាល់ណា » ស្រីស្រស់ទម្លាក់ស្លាបព្រាបាយចុះ ងើបចេញពីកៅអីដើរតម្រង់ទៅរក Mora ដែលកំពុងឱនមុខចុះ។ ពេលលឺសម្តីរាក់ទាក់របស់ Jieun ហើយនាងតូចរហ័សលើកដៃជូតទឹកភ្នែករបស់ខ្លួនដែលហូរមកមិនឈប់ចេញយ៉ាងរហ័សរួចនាងងើយប្រសព្វភ្នែកនឹង Jieun ។
« ចា៎ រីករាយដែលបានស្គាល់ » សំលេងរបស់នាងស្តាប់មើលទៅញ័រ ធ្វើឲ្យ Jieun ដឹងថានាងទើបតែយំរួចទើប
នាងញញឹមចំអកដាក់អ្នកនៅចំពោះមុខដោយគ្មានអ្នកណាម្នាក់ដឹងឡើយក្រៅពី Mora ។
« ជួយយកទឹកឲ្យខ្ញុំមួយកែវផងណា » Jieun ពោលពាក្យរួចក៏បែរខ្នងដើរទៅអង្គុយកន្លែងដើមរបស់នាងវិញយ៉ាងត្រឹមត្រូវ។ Mora លឺអ្វីដែលស្រីម្នាក់នោះបញ្ជាហើយតែនាងនៅឈរធ្មឹងមួយកន្លែងហាក់ដូចជាស្តាប់សម្តីរបស់ Jieun មិនបានអញ្ចឹង។ ពេលឃើញអកប្បកិរិយារបស់នាងតូចបែបនេះ អ្នកដែលបញ្ជាត្រូវក្តៅស្លឹកត្រចៀកឡើងមួយរំពេចហើយក៏មានអារម្មណ៍ខ្មាសបន្តិចដែរដែល Mora មិនព្រមធ្វើតាម។
« មិត្តរបស់យើងប្រើហើយមិចមិនទៅ?!! » Jungkook ស្រែកគំហកដាក់នាងតូចមួយអស់សំលេង ធ្វើឲ្យនាងភ្ញាក់ខ្លួនបន្តិចព្រោះតែភាពកំណាចរបស់គេ Mora មិនមាត់
បានត្រឹមតែបែរខ្នងដើរចេញយ៉ាងប្រញាប់ព្រោះមិនចង់ឲ្យទឹកភ្នែករបស់នាងហូរចុះមកនៅចំពោះមុខគ្រប់គ្នានោះទេ។ នាងតូចរៀបចំទឹកបណ្តើរទឹកភ្នែកហូរមកមកបណ្តើរ ឈឺយ៉ាងណាក៏នាងត្រូវទ្រាំព្រោះតែកូនហើយបេះដូងរបស់នាងក៏ទាមទារគេខ្លាំងណាស់ដែរ។ នាងអាចដើរចេញពីគេបានទេ បើបេះដូងរបស់នាងនៅត្រូវការគេ? មួយសន្ទុះក្រោយ Mora បានលើកទឹកមួយថាសមក Jieun ឃើញហើយរហ័សងាកទៅញញឹមដាក់ម្តាយរបស់នាងហាក់ដូចជាពួកនាងកំពុងរៀបចំផែនការអ្វីម្យ៉ាងចឹង។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now