Episode 13

2.9K 123 2
                                    

« លោកគ្រូពេទ្យ » Mora ហៅគ្រូពេទ្យកំលោះតិចៗ ព្រោះតែឃើញសភាពរបស់គេ ហាក់ដូចជាកំពុងតែភ្លឹកនឹងអ្វីមួយ

« ប...បាទ? » Haneul តបទៅនាងតូចវិញទាំងរដេបរដុបព្រោះតែមុននេះអារម្មណ៍របស់គេមិនដឹងជាទៅដល់ទីណាហើយទេ នេះគេឆ្កួតស្អីនឹង?

« គឺ...ខ្ញុំអាចសុំរាប់អានជាមួយនឹងលោកបានទេ? »

« អរ...បាទ បាន! ខ្ញុំឈ្មោះ Tang Haneul នេះ! ជានាមប័ណ្ណរបស់ខ្ញុំ បើមានការអ្វីឬក៏មកពិនិត្យជំងឺអាចទាក់ទងមកខ្ញុំបានណា »អ្នកកំលោះដកនាមប័ណ្ណរបស់ខ្លួនចេញមក រួចប្រគល់ឲ្យទៅ Mora ដែលកំពុងតែអង្គុយនៅលើគ្រែពេទ្យ។ នាងតូចទទួលនាមប័ណ្ណពីអ្នកកំលោះជាមួយនឹងស្នាមញញឹមជាប់ រួចនាងបានយកដាក់ជាប់ខ្លួន ព្រោះមុននេះពេល Din នាំនាងមកមន្ទីរពេទ្យគឺនាំមកតែខ្លួននាងប៉ុណ្ណោះ។

>End Flashback<

ពេលព្រឹកព្រលឹមស្រាងៗ Rozeth បើកភ្នែកឡើងទាំងចិត្តនឿយណាយនៅឡើយតែកែវភ្នែករបស់ស្ត្រីចំណាស់ក៏មិនភ្លេចងាកទៅសម្លឹងរាងកាយតូចច្រឡឹងដែលកំពុងតែសន្លប់ស្តូកស្តឹងនៅលើគ្រែដែរ។ មិនចាំយូរ Rozeth បានងើបឡើងរៀបចំខ្លួនឲ្យស្អាតបាត រួចបានចេញពីបន្ទប់របស់ Mora ដើម្បីរកអាហារពេលព្រឹកមកញ៊ាំព្រមទាំងទុកឲ្យនាងតូចផងដែរ បើសិនជានាងដឹងខ្លួនឡើងវិញ។ 

> ក្រិក! <

សំលេងគន្លឹះទ្វារបន្លឺឡើងបន្ទាប់ពី Rozeth ចេញទៅបានមួយភ្លែត តែវាក៏បានធ្វើឲ្យអ្នកដែលកំពុងតែធ្វើពុតជាសន្លប់អត់ឆ្ងល់មិនបានដែរ។ Rozeth ត្រឡប់មកវិញលឿនយ៉ាងនេះឬ?

« ខ្ញុំចង់ឲ្យនាងឆាប់ងាប់ណាស់ Kim Mora » សំលេងស្រួយពោរពេញទៅដោយគំនុំបានបន្លឺឡើង ហើយសំលេងនេះ នាងតូចដឹងច្បាស់ណាស់ថាជាអ្នកណា!

« ខ្ញុំទទួលស្គាល់ថាពីមុនខ្ញុំល្ងង់ដែលឲ្យ Jungkook របូតពីដៃបានងាយៗ តែពេលនេះខ្ញុំមិនធ្វើខ្លួនភ្លើទៀតឡើយ អ្វីដែលខ្ញុំត្រូវចាត់ការដំបូងគេគឺនាង! »ម្រាមដៃបន្លាក្រូចលូកទៅរកករលោងរបស់ Mora រួចនាងក៏ក្រសោបករបស់នាងតូចជាប់ដោយសង្កត់ខ្លាំងៗស្ទើរតែម្ចាស់រាងកាយរកខ្យល់ដកដង្ហើមមិនបាន

ស្អប់បង្កប់ស្នេហ៍Hikayelerin yaşadığı yer. Şimdi keşfedin