Episode 3

4.5K 163 1
                                    

រាងសង្ហាសម្លឹងមើលអកប្បកិរិយារបស់ Mora ហើយក៏ញញឹមពេញចិត្តយ៉ាងខ្លាំង។ ភ្នែករបស់នាងតូចចាប់មើលឃើញអ្វីៗដែលមាននៅចំពោះមុខព្រាលៗព្រោះតែទឹកភ្នែកកំពុងតែច្រាលឡើងមកពេញរង្វង់ភ្នែករបស់នាងហើយ។ នាងព្រិលភ្នែកមែនទេ? នេះ! គេកំពុងតែនៅចំពោះមុខនាងហើយ! គេកំពុងតែឈរញញឹមមកកាន់នាងទាំងដែល
នាងពិបាកក្នុងការទទួលយក។ បេះដូងរបស់នាងចាប់ផ្តើមឈឺឈាបៗម្តងទៀត ទឹកភ្នែកមួយតំណក់ត្រូវស្រក់ចុះមក នាងតូចខ្ជឹបបបូរមាត់ណែនរួចយកដៃគ្រវាសទឹកភ្នែកដែលហូរមកចេញ ដើម្បីបិទបាំងភាពទន់ខ្សោយរបស់ខ្លួន។ នាងមិនចង់ឲ្យ Eunwoo ឃើញថានាងយំនោះទេ នាងមិនចង់ឲ្យកូនរបស់នាង
សង្ស័យច្រើននោះទេ... ស្រីបម្រើពីរនាក់រហ័សរហួនចូលមករើសអំបែងកែវដែល
Mora ធ្វើឲ្យធ្លាក់មុននេះ។
« ស...សុំទោស...ជួនជាខ្ញុំរបូតដៃ... »នាងនិយាយទាំងរដាក់រដុបដោយមិនហ៊ានសម្លឹងទៅ Jungkook ។ ពេលនេះគេមកហើយ មកយកកូនចេញពីនាងហើយមែនទេ...?
« ខានជួបគ្នាយូរហើយ Mora! » សម្លេងរបស់គេស្តាប់មើលទៅធម្មតាតែវាធ្វើឲ្យនាងកាន់តែភ័យខ្លាច រាងកាយតូចចាប់ផ្តើមញ័រ ហេតុអីនាងមានអារម្មណ៍ថាខ្លាចប្រុសនៅចំពោះមុខនេះខ្លាំងម៉្លេះ?
« បងមានរឿងត្រូវនិយាយជាមួយឯងច្រើនណាស់ » រាងក្រាស់ដើរចូលមករកនាងតូច ព្រមទាំងចាប់កដៃរបស់នាងទៀតផង។
« តែខ្ញុំគ្មានរឿងអីត្រូវនិយាយនោះទេ » ទីបំផុតមាត់របស់នាងក៏កម្រើកនិយាយបានដោយស្វ័យប្រវត្តិ មិនដឹងថានាងប្រមូលកម្លាំងមកពីណានោះទេ...
« តែបងមាន! » ម្តងនេះ Jungkook រាងសង្កត់សំលេងដាក់ Mora បន្តិចធ្វើឲ្យនាងត្រូវសម្របខ្លួនតាមប្រុសសង្ហាភ្លាមៗ
« យើងទៅនិយាយគ្នាខាងក្រៅទៅ! »និយាយចប់ Jungkook អូសដៃ Mora ចេញទៅក្រៅក្រោមក្រសែភ្នែកងឿងឆ្ងល់ពីមនុស្សគ្រប់គ្នាដែលមានវត្តមាននៅក្នុងផ្ទះនេះ លើកលែងតែ Din ម្នាក់ប៉ុណ្ណោះ។ រាងក្រាស់កាន់ដៃស្រឡូនមកដល់ក្រៅរួចហើយក៏ប្រលែងដៃរបស់នាងចេញយឺតៗ។
« បងមានការអី? » នាងតូចហើបមាត់សួរបុរសនៅចំពោះមុខភ្លាមៗដោយមិនចង់ខាតពេលយូរចំពោះរឿងអត់ប្រយោជន៍ទាំងនេះ
« គឺបងចង់មកយកឯងនឹងកូនត្រឡប់ទៅវិញ » អ្នកកំលោះនិយាយដោយសំលេងស្រទន់ដាក់ Mora ធ្វើឲ្យបេះដូងរបស់នាងមានអារម្មណ៍កក់ក្តៅបន្តិច។ យ៉ាងណាក៏គេនៅយល់ពីនាងនឹងកូនដែរ!
« អត់ទេ! ខ្ញុំមិនទៅវិញទេ! » ស្រីតូចប្រកែកភ្លាមព្រោះតែនាងខ្លាចគេកុហក...
« បងស្រឡាញ់ឯងណា Mora បងនឹងមើលថែឯងហើយនឹងកូនឲ្យបានល្អបំផុត ជឿលើបងចុះហើយកុំភ្លេចថាកូនក៏ត្រូវការភាពកក់ក្តៅពីឪពុកដែរ »
គេព្យាយាមលួងលោមនាងតូចដោយសន្តិវិធីព្រោះផែនការររបស់អ្នកកំលោះត្រូវតែបានសម្រេច។
« ខ្ញុំមិនត្រូវការក្តីស្រឡាញ់របស់បងនោះទេ កូនតែ
ម្នាក់ខ្ញុំអាចមើលថែគេបាន » នាងតូចហាស្តីដាក់អ្នកនៅចំពោះមុខដោយមិនខ្លាចចិត្តរបស់គេសូម្បីតែបន្តិចព្រោះពេលនេះនាងគ្មានខ្លាចអ្វីក្រៅពីខ្លាចរាងក្រាស់យកកូនចេញពីនាងនោះទេ...
« កុំចឹងបានទេ? តាំងពីឯងចាកចេញពីបង ឯងមានដឹងទេថាបងនឹកឯងប៉ុណ្ណា បារម្ភពីឯងប៉ុណ្ណា ខ្វល់ខ្វាយពីឯងប៉ុណ្ណាហើយពេលបងដឹងថាឯងមានកូនបងរឹតតែបារម្ភពីឯងលើសដើមទៀត...សុំទោសចំពោះទង្វើរបស់បងតាំងពីដើមមកណា... » Jungkook ទាញរាងកាយតូចមកឱបជាប់ទ្រូងរបស់គេចំណែកនាងតូចក៏ជ្រប់មុខយំនៅក្នុងទ្រូងរបស់
នាយកំលោះយ៉ាងខ្សឹកខ្សួល។ រាងក្រាស់ញញឹមចុងមាត់បែបពេញចិត្តនូវអ្វីដែលខ្លួននិយាយធ្វើឲ្យកូនក្តាន់មួយក្បាលនេះចូលអន្ទាក់របស់គេបានយ៉ាងងាយ...
« ឈប់យំទៅណា...យើងនឹងរស់នៅជាមួយកូនយ៉ាងមានក្តីសុខណា... » បន្ទាប់ពីលែងការឱបជាមួយនឹង Mora ហើយ ប្រអប់ដៃមាំបានគ្រវាសទឹកភ្នែកដែលស្រក់នៅលើមុខរលោងរបស់ Mora ចេញ។
« ឈប់យំទៅក្មេងឆ្កួត! ពីពេលនេះទៅហាមមិនឲ្យទៅណាចោលបងទៀតទេ! » រាងក្រាស់យកដៃអង្អែលសក់ក្បាលរបស់រាងស្តើងតិចៗទាំងញញឹមចំណែកនាងតូចពេលឃើញអកប្បកិរិយារបស់ Jungkook បែបនេះបេះដូងរបស់នាងក៏រំភើប
មិនស្ទើរដែរ។ ពេលនេះមែនទេជាពេលដែល
នាងមានក្តីសុខ? មិនបង្អង់យូររាងសង្ហា Jungkook បានអូសដៃ Mora ចូលមកក្នុងផ្ទះវិញ។
« ម៉ាក់ៗ » Eunwoo រហ័សរត់ទៅរកស្រីតូចភ្លាមៗ ពេលឃើញនាងដើរចូលមកក្នុងផ្ទះវិញ។
« មានការអីមែនទេកូន? »នាងលើកកូនប្រុសពររួចហើយឱនទៅថើបថ្ពាល់របស់គេមួយខ្សឺត។
« សម្រេចថាលោកពូម្នាក់នេះជាអ្នកណាទៅអ្នកម៉ាក់? » Eunwoo យកដៃចង្អុរទៅ Jungkook ទាំងចងចិញ្ចើមឆ្ងល់ព្រោះមើលទៅតាំងពីម៉ាក់របស់គេជួបពូម្នាក់នេះមក ម៉ាក់របស់គេប្លែកណាស់តែពេលនេះបែរជាញញឹមស្រស់ទៅវិញ ធ្វើឲ្យក្មេងតូចដូចជាគេកាន់តែវិលវល់មិនយល់រវាងសម្ព័ន្ធភាពមនុស្សចាស់ទាំងពីរ។
« អឺ...គឺ...Eunwoo ស្តាប់ម៉ាក់ណា... »ស្រីស្រស់ដាក់កូនចុះរួចហើយបន្ទន់ជង្គង់ចុះទល់មុខ
Eunwoo ។
« គេគឺ Jeon Jungkook ប៉ារបស់កូន » ក្រសែភ្នែករបស់នាងប្រែជាស្រទន់បង្កប់ទៅដោយភាពប្រាកដប្រជាធ្វើឲ្យអ្នកដែលជាកូនប្រុសជឿជាក់ច្បាស់ថាសម្តីលើកនេះម៉ាក់របស់គេមិនបាន
កុហកនោះទេ។ Eunwoo ងាកទៅសម្លឹងប្រុសសង្ហាបន្តិចមុននឹងហើបមាត់សួរ
« លោកពូគឺជាលោកប៉ាខ្ញុំពិតមែនហេ៎? »
« បាទ! »រាងក្រាស់លើកកូនប្រុសរបស់ខ្លួនមកជាមួយនឹងទឹកមុខស្រស់ស្រាយ។ រាងសង្ហាសម្លឹងមើលមុខកូនពីក្បាលដល់ចុងជើងគឺដូចនឹងរូបគេទាំងអស់ ស្នាមញញឹមលេចឡើងនៅលើផ្ទៃមុខប៉ោងៗរបស់ Eunwoo ទីបំផុតគេបានជួបប៉ារបស់គេហើយ។
« លោកប៉ា! »ក្មេងតូចហើបមាត់និយាយដាក់អ្នកជាឪពុកជាមួយនឹងទឹកមុខស្រស់ស្រាយ រកអ្វីប្រៀបផ្ទឹមមិនបាន...ពេលនេះគេមានប៉ាហៅនឹងគេដែរ
ហើយ...។
« តោះ! ល្ងាចណាស់ហើយ! ពួកយើងប្រញាប់ត្រលប់ទៅវិញទៅ! »រាងក្រាស់ងាកទៅប្រាប់ Din ដែលឈរនៅម្ខាងហើយងាកមកញញឹមដាក់នាងតូចយ៉ាងស្រទន់។
« ឈប់សិន! ខ្ញុំមានរឿងត្រូវនិយាយជាមួយនឹងប្អូនស្រីធម៌របស់ខ្ញុំ ប្រហែលបន្តិចទៀតនាងមកហើយ... » គ្រាន់តែ Mora និយាយចប់ Mina បានដើរចូលមកដល់ខាងក្នុងល្មម។ ចិញ្ចើមស្តើងរបស់នាងផ្តើមទាញចូលគ្នាទាំងចម្ងល់ ព្រោះនៅក្នុងផ្ទះមានមនុស្សប្លែកមុខ ទើបដៃស្រឡូនរហ័សទាញកាំភ្លើងចេញពីចង្កេះភ្លាម ចំណែកភ្នែករបស់ Din ក្រលេកទៅឃើញបែបនេះក៏ដកកាភ្លើងតម្រង់ទៅរក Mina ភ្លាមៗដូចគ្នា ។ Mora ងាកភ្នែកមកឃើញសកម្មភាពរបស់ពួកគេហើយ ទើបនាងតូចប្រញាប់ហាមប្រាមដើម្បកុំឲ្យមានរឿងលើសនឹងទៀត
« អ្នកទាំងពីរដាក់កាំភ្លើងចុះទៅព្រោះសុទ្ធតែគ្នាឯងទេចំណែក Mina មកនេះមក ខ្ញុំមានរឿងនិយាយជាមួយនាងបន្តិច » ស្រីស្រស់បក់ដៃហៅ
នាងតូចឲ្យមករកខ្លួនទើប Mina ប្រញាប់សៀតកាំភ្លើងទៅកន្លែងដើមវិញហើយដើរតម្រង់ទៅរកចៅហ្វាយស្រីរបស់ខ្លួនចំណែក Din ក៏ទុកកាំភ្លើងរបស់គេវិញដូចគ្នា។
« ពីថ្ងៃនេះទៅ ខ្ញុំមិនអាចនៅទីនេះបានតទៅទៀតទេ... » Mora និយាយមិនទាន់ចប់ស្រួលបួលផងស្រីស្រស់ក៏សួរឡើងភ្លែតទាំងចម្ងល់ ព្រោះនៅសុខៗចៅហ្វាយស្រីរបស់នាងក៏និយាយបែបនេះ ធ្វើឲ្យនាងចម្លែកចិត្តមិនស្ទើរ។
« ហេតុអីទៅ? »
« គឺខ្ញុំត្រូវទៅរស់នៅ Seoul ជាមួយនឹង...អឺ... »នាងតូចមិនដឹងជាហៅ Jungkook យ៉ាងមិចឲ្យសមនោះទេ...
« លោកជាអ្នកណា? » សម្លេងរាបស្មើជាមួយនឹងកែវភ្នែកប្រាកដប្រជាងាកទៅសួរអ្នកកំលោះភ្លែត ធ្វើឲ្យ Jungkook មានអារម្មណ៍មិនពេញចិត្តមនុស្សស្រីម្នាក់នេះយ៉ាងខ្លាំងដែលហ៊ានជំរិតសួរគេបែបនេះ...
« ខ្ញុំ Jeon Jungkook ជាបងប្រុសរបស់ Mora » អ្នកកំលោះព្យាយាមនិយាយដោយសំលេងស្រទន់ព្រោះមិនចង់ឲ្យផែនការរបស់ខ្លួនត្រូវរលាយ។ នាងតូច Mora ស្តាប់លឺហើយមានអារម្មណ៍ថាអន់ចិត្តនឹងគេបន្តិច នាងនៅតែជាប្អូនស្រីសម្រាប់គេ មិនអាចលើសនឹងបានទេមែនទេ?តែយ៉ាងណាក៏ Mora ប្រឹងញញឹមដែរ ដោយសារតែនាងមិនចង់ឲ្យ Mina សង្ស័យច្រើន...
« ខ្ញុំចង់ទៅរស់នៅទីនោះវិញ ចំណែកការងារក្រុមហ៊ុនគឺខ្ញុំពឹងពាក់ទៅលើនាងហើយ »ស្រីស្រស់ចាប់ប្រអប់ដៃស្រឡូនរបស់ Mina មកច្របាច់តិចៗមុននឹងញញឹមដាក់នាងយ៉ាងស្រស់។
« អត់ទេ! ខ្ញុំទៅជាមួយនឹងអ្នកស្រីដែរ » Mina សម្រេចចិត្តសុំ Mora ទៅជាមួយព្រោះនាងចង់តាមការពារចៅហ្វាយស្រីនឹងកូន។
« Mina...នាងនៅទីនេះហើយ! នៅមើលការខុសត្រូវផ្ទះមួយនេះ មើលការខុសត្រូវក្រុមហ៊ុន... »នាងញញឹមដាក់ Mina ដោយក្តីសង្ឃឹម មានតែ Mina ម្នាក់ប៉ុណ្ណោះដែលអាចជួយសម្រាលទុក្ខរបស់នាងបាន។
« ក៏ប៉ុន្តែអ្នកស្រី... »ស្រីតូចមិនទាន់នឹងហាមាត់និយាយចប់ផង សំលេងរបស់ Mora បាននិយាយកាត់សម្តីរបស់នាងភ្លាម
« ខ្ញុំមិនអីទេ!មិនបាច់បារម្ភពីខ្ញុំនឹងកូននោះទ នៅទីនោះមានគេមើលថែខ្ញុំហើយ... »នាងនៅតែរក្សាស្នាមញញឹមដដែលទៅកាន់ស្រីតូចដែលឈរនៅចំពោះមុខ។ Mina ដកដង្ហើមធំ រួចងក់ក្បាលយល់ព្រមតាមសំណើររបស់ម្ចាស់ស្រីខ្លួនទាំងដែលក្នុងចិត្តចង់ប្រកែកតវ៉ាតែធ្វើមិនបាននោះទេព្រោះអី Mora មានគុណចំពោះនាងណាស់ អញ្ចឹងនាងត្រូវតែស្តាប់តាមអ្វីដែលនាងតូចសុំ។
« បងថាពួកយើងប្រញាប់ទៅៗ ព្រោះអីបើនៅទៀតអាចទៅដល់ Seoul យប់មិនខាននោះទេ »រាងក្រាស់ដែលស្ងាត់ជាយូរ បានលូកមាត់ក្នុងកិច្ចសន្ទនារបស់ស្រីក្រមុំទាំងពីរ។ Mora ងាកទៅងក់ក្បាលដាក់ Mina បន្តិចមុននឹងទាញនាងមកឱប
« ពេលទំនេរខ្ញុំនឹងមកលេងនាង... » រាងស្តើងនិយាយឡើងដោយយកដៃអង្អែលខ្នង Mina តិចៗចំណែក Mina បានឱប Mora វិញដូចគ្នា។
« ចា៎ ថ្ងៃណាទំនេរខ្ញុំនឹងទៅលេងអ្នកស្រីវិញដូចគ្នា »
ស្រីតូចលែងពីការឱបជាមួយនឹង Mora រួចក៏និយាយដាក់នាងទាំងញញឹ់ម
« ហ៊ឹម...ខ្ញុំទៅសិនហើយណា » រាងស្តើង
និយាយឡើងម្តងទៀតមុននឹងលើកពរ Eunwoo ។
« ខ្ញុំទៅសិនហើយណាអ្នកមីង »Eunwoo លើកដៃបាយៗដាក់ Mina ជាមួយនឹងកាយវិការគួរឲ្យស្រឡាញ់ធ្វើឲ្យនាងតូចអត់មិនបាននឹងទាញ
ក្មេងប្រុសម្នាក់នោះមកថើបមួយខ្សឺត។ នាងច្បាស់ជានឹកក្មេងប្រុស សម្តីជជ្រិចម្នាក់នេះខ្លាំងហើយ
មើលទៅ ផ្ទះមួយនេះប្រហែលជាស្ងាត់ដូចគ្នា...
Jungkook ចាប់ប្រអប់ដៃតូចរបស់ Mora ជាប់មុននឹងនាំនាងចេញទៅ នៅសុខៗជើងស្រឡូនឈប់ង៉ក់ដោយមិនបានព្រៀងទុក ធ្វើឲ្យរាងក្រាស់រហ័សងាកមកមើលមុខ Mora បែបងឿងឆ្ងល់។
« ខ្ញុំមិនទាន់បានរៀបចំខោអាវនោះទេ! » មែនហើយ! នាងទើបតែនឹកឃើញ ទាំងខោអាវនាងនឹងខោអាវ Eunwoo គឺមិនទាន់បានរៀបចំនោះទេ ហើយនាងបម្រុងទៅទាំងអត់ខោអាវបែបនេះឬ?
« មិនអីទេ! នៅទីនោះមានខោអាវរបស់ឯងនឹង Eunwoo ហើយ »ថាចប់រាងក្រាស់បានអូសដៃរបស់ Mora ទៅមុខបន្តតម្រង់ទៅកន្លែងឡាន។ មុនពេលចេញមក Busan Jungkook បានឲ្យម៉ែដោះរៀបចំទិញខោអាវថ្មីឲ្យ Mora នឹង Eunwoo រួចជាស្រេចព្រោះមនុស្សដូចជាគេមិនចូលចិត្តទៅយករបស់មកច្រើននោះទេ បើនាយមាន
បំណងយកត្រឹមតែ Mora នឹង Eunwoo គឺគ្មានរបស់អ្វីផ្សេងត្រូវមកជាមួយនោះទេសូម្បីទេខោអាវរបស់ពួកគេ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now