Episode 16

2.9K 137 3
                                    

ពេលដែលមានមនុស្សមកស្ទាក់នៅពីមុខហើយនៅប្រើសម្តីក្អេងក្អាងដាក់បែបនេះ ធ្វើឲ្យ Daehyun មានអារម្មណ៍ក្តៅឆេវ។

Daehyun : នាងជាអ្នកណា? មានសិទ្ធិអីមកនិយាយបែបនេះដាក់យើង?

តាំងពីដើមមកគ្មានអ្នកណាហ៊ាននិយាយសម្តីក្អេងក្អាងដាក់អ្នកកំលោះនោះទេ ស្រីដែលនៅចំពោះមុខម្នាក់នេះហើយជាមនុស្សទីមួយដែលហ៊ានប្រើសម្តីបែបនេះដាក់នាយ។

Morin : ចាំបាច់ឲ្យយើងនិយាយច្រើនដងដែរហេ៎?! យើងប្រាប់ឲ្យលែងនាងក៏លែងទៅឬមួយឯងចង់ត្រូវ?!

ស្រីស្រស់និយាយឡើងដោយសម្លេងរាបស្មើ កែវភ្នែកពណ៌ថ្លាសម្លឹងមើលបុរសនៅចំពោះមុខ ជាមួយនឹងភាពខឹងសម្បារ។

Daehyun : មនុស្សស្រីកំប៉េកកំប៉ុកដូចជានាងនេះហេ៎ធ្វើអ្វីខ្ញុំបាន?!

រាងក្រាស់និយាយដោយភ្នែករបស់គេសម្លឹងមើលរូបរាងរបស់ Morin តាំងពីចុងជើងរហូតមកដល់ក្បាល។ ពេលលឺពាក្យប្រមាថ មើលងាយរបស់ Daehyun ហើយ អារម្មណ៍ ខឹងឆេះឆួលបានកើតមានឡើងចំពោះ Morin ។ ទ្រាំលែងបានហើយវើយ!!!

> ឌឹប! <

រាងស្តើងក្តាប់ដៃដាល់អ្នកកំលោះមួយដៃ ធ្វើឲ្យអ្នកដែលត្រូវគេដាល់ងើយក្បាលទៅក្រោយភ្លាមៗ ព្រោះតែគេមិនបានត្រៀមខ្លួនតទល់នឹងស្រីតូចម្នាក់នេះ។ ពេលឃើញរាងក្រាស់ភ្លេចខ្លួនបែបនេះ Morin រហ័សទាញដៃអ្នកដែលសន្លប់នៅក្នុងដៃរបស់ Daehyun ចេញភ្លាម។ ពេលនេះ Mora កំពុងតែស្ថិតនៅក្នុងដៃរបស់ Morin ហើយ

Daehyun : នាងស្រីឆ្កួត!!!

អ្នកដែលត្រូវគេដាល់ងើបមុខឡើងអង្អែលគែមមាត់ខ្លួនឯងដែលបែកចេញឈាមមកតិចៗ ព្រមទាំងស្រែលជេរប្រទិចដាក់ស្រីនៅចំពោះមុខ ជាមួយនឹងអារម្មណ៍ឆេះឆួល ខឹងសម្បារជាខ្លាំង។

Morin : យើងមិនសម្លាប់ឯងចាត់ទុកថាសំណាងហើយ!!

Daehyun : នាង!!!

អ្នកកំលោះលើកដៃបម្រុងនឹងដាល់ Morin តែជើងមាំទាំងគូត្រូវឈប់ង៉ក់ ពេលដែលស្រីស្រស់ដកកាំភ្លើងចេញពីចង្កេះ តម្រង់មករករូបគេ។ ចង្រៃយ៍អើយ!!! ពេលនេះគេមិនអាចធ្វើអ្វីស្រីម្នាក់នោះបានទេ ព្រោះតែនាយមិនបានឲ្យកូនចៅតាមមកជាមួយ ហើយមិនបានយករបស់ទាំងនោះមកតាមខ្លួនទៀត ប្រហែសពេកហើយ!!!

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now