Episode 38

3.1K 160 10
                                    

មេឃរាងថ្ងៃបន្តិច Taehyung នឹង Jimin បានមកមន្ទីរពេទ្យ ដើម្បីមើលអការៈរបស់ Mora ។

ក្រាក!

សម្លេងបើកទ្វារបានបន្លឺឡើង ដោយដៃរបស់ Jimin។ ពួកគេទាំងពីរថ្ងៃនេះ គឺញញឹមស្រស់តែម្តង ព្រោះតែការដឹងខ្លួនវិញរបស់ Mora ។

« សួស្តី!! អ្នកនាងត.... » គ្រាន់តែទ្វារបើកឡើងភ្លាម Taehyung មិនទាន់បានបញ្ចប់ប្រយោគផង។ ទឹកមុខរបស់គេប្រែជាតានតឹងឡើងមួយរំពេច ព្រោះនៅក្នុងបន្ទប់ពេលនេះគឺមិនមានវត្តមានរបស់ Mora ទេ។

« មានរឿងអីនឹង? » Jimin រហ័សដើរចូលក្នុងបន្ទប់ តម្រង់ទៅរកបន្ទប់ទឹកក្រែងលោក នាងតូចចូលបន្ទប់ទឹក ប៉ុន្តែនៅក្នុងបន្ទប់ទឹកគឺទទេរស្អាតដូចគ្នា។

« ចង្រៃយ៍អើយ!!! កុំឲ្យដឹងឲ្យសោះថាអ្នកណាជាអ្នកណាយក Mora ទៅ!! » រាងក្រាស់ពោលឡើងទាំងមួរម៉ៅ

« យើងថាទៅសួរខាងគ្រូពេទ្យទៅល្អជាង! » Jimin ឲ្យយោបល់ទើប Taehyung ងក់ក្បាលយល់ស្រប រួចពួកគេក៏ដើរទៅរកគ្រូពេទ្យ

« លោកគ្រូពេទ្យ! អ្នកជំងឺបន្ទប់លេខ 37 ពេលនេះ នាងនៅឯណា? » Taehyung សួរទៅកាន់ Doctor ម្នាក់។

« គឺសាច់ញាតិរបស់លោកបានទទួលនាង ចេញពីមន្ទីរពេទ្យបាត់ទៅហើយ! » គ្រាន់តែលឺចម្លើយបែបនេះរបស់លោកគ្រូពេទ្យ Taehyung នឹង Jimin ទៅជាគាំង និយាយអ្វីមិនចេញ ព្រោះគ្មានអ្នកណាម្នាក់យកនាងចេញពីមន្ទីរពេទ្យឡើយ។ ពេលនេះកំលោះសង្ហារទាំងពីរចាប់ផ្តើមមាន អារម្មណ៍មិនល្អឡើង ក្នុងចិត្តនឹកបារម្ភពីអ្នកដែលបាត់ខ្លួន។

« ហើយអ្នកដែលយកនាងចេញទៅ មានរូបរាងយ៉ាងមិចដែរ លោកគ្រូពេទ្យ? » Jimin សួរទៅកាន់ លោក Doctor ទាំងក្នុងចិត្តចង់ដឹងថា ជាស្នាដៃរបស់អ្នកណា។

« ប្រុសម្នាក់នឹងមានរាងខ្ពស់សង្ហារ មុខមាំ មិនចេះញញឹម សម្លៀកបំពាក់សមសួនដូចជាប្រធានក្រុមហ៊ុន... »

« Jeon Jungkook... » Jimin ពោលឈ្មោះរបស់ Jungkook តិចៗ ទាំងក្នុងចិត្តខឹងគេមិនតិចនោះទេ។

« បើអស់អីហើយ ខ្ញុំសុំទៅបន្តការងាររបស់ខ្ញុំហើយ » លោក Doctor និយាយចប់ក៏ដកខ្លួនចេញទៅ ដោយទុកឲ្យ Jimin នឹង Taehyung រហ័ស Call ទៅរក Jungkook ភ្លាម។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now