Episode 12

2.9K 123 3
                                    

« អ្នកនាង! » Din ដែលឈរនៅក្បែរទ្វាររហ័សចូលទៅត្រកងរាងកាយស្តើងដែលដួលសន្លប់នៅក្នុងដៃរបស់គេ។

« នេះ! Mora កើតអី? » Rozeth រហ័សដើរចូលមកមើលពេលលឺសម្លេងស្រែករបស់គ្រប់គ្នាដែលនៅក្នុងផ្ទះ។

« គឺអ្នកនាង Mora នៅសុខៗស្រាប់តែសន្លប់មិនដឹងខ្លួន » Din ដែលកំពុងតែត្រកងនាងតូចងាកទៅឆ្លើយជាមួយនឹង Rozeth ។

« បើចឹងឆាប់យកនាងទៅមន្ទីពេទ្យទៅ! » គាត់រហ័សរហួនឲ្យយោបល់ឡើងទើប Din លើករាងស្តើងមកបីហើយដើរជើងញាប់ស្មេរទៅរកឡាន។

« ហាហា! តិចនាងនោះងាប់បាត់ទៅអ្នកម៉ាក់? » Jieun សម្លឹងមើលអ្នកដែលកំពុងចលាចលទាំងក្នុងចិត្តរបស់នាងអរភើតរកថាមិនត្រូវពេលឃើញសភាព Mora ទៅជាបែបនេះ។

« បើវាងាប់មែនម៉ាក់ជប់លៀងតែម្តងកូន! ហាហា »ម្តាយកូនទាំងពីរសើចយ៉ាងសប្បាយពេលឃើញមនុស្សទន់ជ្រាយដូចជា Mora ចង់មកប្រជែងនឹងពួកគេ។

« Jungkook! អ្នកប្រុសធ្វើអីអ្នកនាង Mora? ហេតុបានជានាងទៅជាបែបនេះ? »ស្ត្រីចំណាស់ងាកមកសួរអ្នកដែលឈរស្ងៀមមិននិយាយអី។

« ខ្ញុំមិនបានធ្វើអីស្រីម្នាក់នឹងទេ! »គេគ្រវីក្បាលយ៉ាងលឿនប្រកែក ព្រោះតែគេមិនបានធ្វើពិតមែន!

« អ្នកប្រុស! ខ្ញុំថាអ្នកប្រុសគួរណាស្តាប់ការបកស្រាយរបស់នាងខ្លះ មិនមែនមកថាឲ្យនាងទាំងមិនដឹងរឿងអញ្ចឹងទេ! »

« អ្នកមីងចង់និយាយពីអី? »

« អ្នកប្រុសគិតថាខ្ញុំមិនដឹងឬ? ឡើងទៅជេរដៀលថាឲ្យអ្នកនាង Mora ដល់បន្ទប់ដោយមិនស្តាប់ការបកស្រាយរបស់នាង »

« ខ្ញុំមិនស្តាប់នោះទេ! ពាក្យដែលនាងនិយាយសុទ្ធតែជាពាក្យកុហក! »

« ចុះអ្នកប្រុសមិនគិតខ្លះទេហេ៎ថាពាក្យដែល Jieun ជាពាក្យកុហក? »ថាចប់រាងចំណាស់បោះជើងដើរចេញតម្រង់ទៅរកឡានដើម្បីឲ្យអ្នកបើកឡានជូនគាត់ទៅមន្ទីរពេទ្យទុកឲ្យរាងសង្ហាគិតតែម្នាកឯងចំពោះរឿងដែល Rozeth និយាយមុននេះ។ គេប្រហែលជាភ្លេចហើយថាចរិត Jieun ជាមនុស្សស្រីបែបណា?

Moraត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗបន្ទាប់ពីនោះ។ គ្រូពេទ្យរហ័សរុញរទេះញាប់ដៃញាប់ជេីងចូលទៅកាន់បន្ទប់ ICU រួចចាត់ចែងតាមតួនាទីរៀងៗខ្លួន។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now