Episode 8

3K 129 4
                                    

យប់ឡើង Mora បានចុះមកជួយរៀបចំអាហារពេលល្ងាចទាំងដែលអ្នកក្នុងផ្ទះឃាត់មិនឲ្យនាងធ្វើប៉ុន្តែរាងស្តើងនៅតែចចេសចង់ធ្វើទើបគ្រប់គ្នាបណ្តោយឲ្យនាងតូចជួយ។

« បានធូរច្រើនហើយឬនៅ? »សម្លេងគ្រលរសួរទៅ Jieun ដោយមិនភ្លេចងាកទៅមើលរបួសរបស់នាង។ អ្នកដែលត្រូវគេសួរ ញញឹមក្នុងចិត្តយ៉ាងពេញចិត្តខុសពីអ្នកដែលលើកម្ហូបមក នាងតូចបានត្រឹមតែខ្ចឹបបបូរមាត់ណែនលើកម្ហូបមកទាំងគ្មានវិញ្ញាណនៅក្នុងខ្លួន។

> ប្រាវ! <

ម្ហូបដែលនៅក្នុងដៃរបស់ Mora ត្រូវធ្លាក់ទៅលើដីទាំងអស់ព្រោះតែរាងស្តើងរបូតដៃកាន់មិនជាប់។ ប្រុសសង្ហារហ័សងាកមកមើលបន្ទាប់ពីលឺសម្លេងចានធ្លាក់

« ស...សុំទោស... »ស្រីតូចរហ័សឱនទៅរើសអំបែងចានទាំងនោះដាក់ម្តុំជាមួយនឹងដៃញ័រទទ្រើក

« នាងគិតថាខ្លួនឯងជាអ្នកមានមែនទេ? កាន់អីមិនចេះប្រយ័ត្នសោះ! ឬមួយគិតថាខ្ញុំមានលុយគ្រប់គ្រាន់សម្រាប់ឲ្យនាងដេកស៊ីចាយលុយរបស់ខ្ញុំស្រួលៗ? »សម្លេងមាំពោរពេញទៅដោយអំណាចបានថាឲ្យអ្នកដែលកំពុងរើសចាន Jungkook ឈរឱបដៃនៅចំពោះមុខ Mora ជាមួយនឹងក្រសែភ្នែកស្អប់ខ្ពើមរកអ្វីប្រៀបផ្ទឹមមិនបាន

« មកនេះ! »ដៃមាំកន្រ្តាក់ដៃរាងតូចឲ្យងើបឡើងធ្វើឲ្យម្រាមដៃរបស់ Mora ត្រូវឆូតនឹងអំបែងចានមួយទំហឹង ម្រាមដៃរបស់នាងចាប់ផ្តើមស្ពឹកនឹងក្រហាយខ្លាំងតែអ្នកម្ខាងទៀតមិនបានខ្វល់នោះទេ។ រាងក្រាស់អូសនាងតូចមកដល់ពីមុខផ្ទះហើយក៏រុញនាងឲ្យឈរនៅចំពោះមុខផ្ទះទាំងដែលមេឃងងឹតនឹងធ្លាក់ខ្យល់ខ្លាំង

« មនុស្សដែលពូកែបំផ្លាញដូចជានាងសមតែរស់
នៅទីនេះមួយយប់! មិនបាច់ចូលផ្ទះទេ! »សម្លេងមុតពោរពេញទៅដោយអំណាចបញ្ជាអ្នកដែលទន់ខ្សោយនឹងគ្មានអំណាចតទល់នឹងគេយ៉ាងដាច់អហង្ការ ពេលដែលនិយាយចប់ Jungkook ទាញទ្វារផ្ទះបិទមួយទំហឹងទុកឲ្យនាងតូចឈរឱបដៃតែម្នាក់ឯងនៅខាងក្រៅ។

« Jungkook! ហេតុអីលោកឲ្យនាងទៅនៅខាងក្រៅ? នេះមេឃកំពុងតែធ្លាក់ខ្យល់រកភ្លៀងផង » Jieun ដើរមកថាឲ្យអតីតសង្សារក្តែងៗទាំងដែលភ្នែកស្រទន់របស់នាងសម្លឹងទៅខាងក្រៅ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now