Episode 17

2.9K 127 4
                                    

Mora ភ្ញាក់ឡើងទាំងក្នុងខ្លួននៅរវើរវាយនៅឡើយ តើយប់មិញមានរឿងអ្វីកើតឡើង? នាងចាំបានថាបន្ទាប់ពីមិត្តភក្តិរបស់ Jungkook ឲ្យនាងផឹកស្រាហើយ នាងក៏មិនអាចចាំអ្វីបានតទៅទៀតហើយអ្វីដែលនាងកាន់តែឆ្ងល់នោះគឺនាងមកគេងនៅក្នុងបន្ទប់នេះបានដោយរបៀបណា? ស្រីស្រស់ទម្លាក់ជើងចុះពីគ្រែ ដើរសំដៅទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួន។ ពេលដែលរៀបចំខ្លួនរួចរាល់ហើយស្រីតូចបានចុះមកដល់ខាងក្រោម ជើងទាំងគូត្រូវឈប់ឈានទៅមុខភ្លាមៗ ទឹកភ្នែករកកលចង់ហូរចុះមកអារម្មណ៍ពេលនេះក៏រំភើប សប្បាយចិត្តក៏សប្បាយចិត្តដែរ។

......... : ម៉ាក់ៗ

សម្លេងក្មេងតូចបន្លឺឡើង ព្រមទាំងរត់ទៅរកម្តាយរបស់គេទៀតផង។ ក្មេងប្រុសម្នាក់នេះតែងតែមានស្នាមញញឹមនៅលើមុខរបស់គេជានិច្ច

Mora : Eunwoo!

នាងតូចឱបកូនប្រុសយ៉ាងណែន ពោរពេញទៅដោយក្តីនឹករលឹក។ នាងថើបថ្ពាល់កូនតិចៗ មុននឹងសម្លឹងមើលកូនពីក្បាលដល់ចុងជើង កូនរបស់នាងផ្លាស់ប្តូរច្រើនណាស់ មានសាច់ជាងមុន ស្រស់ស្រាយជាមុន មើលទៅគេរីករាយណាស់។

Eunwoo : ម៉ាក់ៗ សុខសប្បាយទេ?

ពេលលឺកូនប្រុសសួរបែបនេះ ទឹកមុខដែលស្រស់ស្រាយមុននេះប្រែជាស្រគត់ស្រគំភ្លាមៗ។ តើឲ្យនាងឆ្លើយនឹងកូនយ៉ាងមិច?

Mora : ម៉ាក់សុខសប្បាយធម្មតាទេកូន ចុះកូនទៅលេងលោកតាលោកយាយយ៉ាងមិចដែរ?

Eunwoo : សប្បាយខ្លាំងណាស់ម៉ាក់ លោកតាលោកយាយនាំខ្ញុំដើរលេងគ្រប់ទីកន្លែងនៅទីនោះ ហើយខ្ញុំលេងជាមួយ Taeho Hyung សប្បាយណាស់

Mora : បើកូនសប្បាយយ៉ាងនឹង ចាំថ្ងៃណាមួយម៉ាក់ជាអ្នកនាំកូនទៅលេងលោកតាលោកយាយម្តងណា

Aerin : Eunwoo ក្មួយទៅលេងជាមួយបង Taeho សិនទៅណា អ៊ំមានរឿងនិយាយជាមួយនឹងម៉ាក់ៗបន្តិច

Eunwoo : បាទ!

ឆ្លើយចប់ Eunwoo រត់ត្រុយទៅខាងក្រោយផ្ទះដែលមានកន្លែងក្មេងលេងសម្រាប់លេង ពេលនេះ Taeho កំពុងតែជិះទោងលេងដោយមាន Taehyung ជាអ្នករុញទោងមួយនោះ។ Eunwoo ឈប់រត់ឈរសម្លឹងមើលទិដ្ឋដែលនៅចំពោះមុខ មើលទៅ Taehyung ស្រឡាញ់ Taeho ណាស់ហើយប៉ាកូនគេក៏មានក្តីសុខដែរ។ ចុះសម្រាប់ Eunwoo វិញ? ពេលណាទើបប៉ារបស់គេធ្វើបែបនេះដាក់គេដែរទៅ? មើលពេលនេះចុះ មកដល់ផ្ទះភ្លាមក្មេងតូចឃើញតែម៉ាក់របស់គេប៉ុណ្ណោះចុះឯណាប៉ា?

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now