Episode 50

3.3K 117 0
                                    

មេឃបង្អុរភ្លៀងកាន់តែខ្លាំង ហើយអាកាសធាតុក៏ត្រជាក់ខ្លាំងណាស់ មនុស្សដូចជា Jungkook មិនអាចទ្រាំទ្រអាកាសធាតុបែបនេះបានយូរនោះទេ ។ រាងក្រាស់ចាប់ផ្តើមល្ហិតល្ហៃក្នុងខ្លួន អារម្មណ៍រងារចេះតែកើនមានឡើងសម្រាប់គេ ភ្នែករបស់ Jungkook ចាប់ផ្តើមទន់...
ព្រូស !
រាងកាយក្រាស់ដួលទៅលើដី ក្រោមតំណក់ទឹកភ្លៀង ដែលហូរចុះមកមិនឈប់ ។ Mina សម្លឹងមើលមកពីខាងក្នុង ឃើញសភាពរបស់ Jungkook ដល់ថ្នាក់នេះ ស្រីតូចទ្រាំមិនបាន សម្រេចចិត្តទាញឆ័ត្រ បើកទ្វារចេញពីភូមិគ្រឹះ តម្រង់ទៅរករាងកាយមាំរបស់អ្នកកំលោះ ។ ស្រីស្រស់លើក Jungkook មកគ្រាមុននឹងនាំគេចូលមកខាងក្នុង ។
« Mina ! ខ្ញុំប្រាប់ហើយថាខ្ញុំមិនឲ្យគេជាន់ទីនេះនោះទេ ! » Mora សម្លឹងមុខជំនិតរបស់ខ្លួន ដែលបានជួយ Jungkook ។
« តែអ្នកនាងពួកយើងមិនមែនឃើញស្លាប់ហើយមិនជួយនោះទេ » ស្រីស្រស់រហ័សប្រកែក នៅតែគ្រាអ្នកដែលសន្លប់ស្តូកស្តឹង ខ្លួនទទឹកជោគដដែលមិនព្រមលែង ។
« តែសម្រាប់គេ ទោះបីជាស្លាប់នៅចំពោះមុខខ្ញុំ ក៏ខ្ញុំមិនខ្វល់ដែរ ! »
« Mina ! នាំគេចូលមកខាងក្នុងមក » កាលបើលឺសម្លេងចៅហ្វាយស្រីធំនិយាយបែបនេះហើយ ស្រីស្រស់រហ័សរហួននាំ Jungkook ទៅដាក់នៅក្នុងបន្ទប់ ។
« បងស្រី ! » រាងតូចពាក់មុខយក្សដាក់អ្នកជាបង កាលបើឃើញនាងតូចបញ្ជាឲ្យនាំ Jungkook ចូលទៅបែបនេះ។
« កុំមកធ្វើមុខបែបនេះដាក់បងណា ! មុខរបស់អូននឹងហេ៎ ស្លាប់នៅចំពោះមុខក៏មិនខ្វល់ ? តិចថានិយាយបានតែមាត់ណា » ស្រីស្រស់ជ្រឹមភ្នែកសម្លឹងមុខប្អូនស្រី រហូតធ្វើឲ្យ Mora ត្រូវងាកមុខចេញឲ្យទាល់តែបាន !
« ខ្ញុំមិនចង់និយាយជាមួយបងទេ » ថាចប់រាងស្តើងដើរឡើងទៅខាងលើ ញាប់ជើងស្មេរ ព្រោះតែខ្លាចអ្នកជាបងចាប់កំហុសបានថានាងមានចិត្តអាណិតគេ ។ ស្របពេលដែលនាងតូចឡើងមកខាងលើ Mina បានដើរចេញពីក្នុងបន្ទប់របស់ Jungkook ល្មមបន្ទាប់ពីនាងរៀបចំឲ្យ Jungkook គេងបានស្រួលបួលហើយ ។
« អ្នកនាង ! ជួយចូលទៅផ្លាស់ខោអាវឲ្យអ្នកប្រុសបន្តិចទៅណា » កាលបើលឺស្រីតូចនិយាយបែបនេះហើយ Mora រហ័សហាមាត់ប្រកែកយ៉ាងលឿន ។
« អត់ទេ ! ទុកទាំងបែបនឹងទៅ ! » ថាចប់ស្រីតូចរៀបនឹងដើរចេញទៅហើយតែក៏ត្រូវ Mina ចាប់ដៃជាប់ ។
« អ្នកនាង ! យ៉ាងណាក៏អ្នកនាងនៅស្រឡាញ់អ្នកប្រុសដែរ ខ្ញុំជឿជាក់ អ្នកនាងចូលទៅមើលអ្នកប្រុសបន្តិចទៅណា ! » កាលបើលឺការអង្វរកររបស់ Mina ហើយស្រីតូចក៏មិនអាចប្រកែកបានដែរ ទើបនាងងក់ក្បាលយល់ព្រមទាំងមុខមិនសូវជារីករាយប៉ុន្មាន ។
------------
រាងស្តើងរបស់ Mora បានដើរចូលមកមើលអ្នកដែលគេងមិនកម្រើក ជាមួយនឹងខោអាវទទឹកជោគ ។ ស្រីស្រស់ចាត់ការដោះសម្លៀកបំពាក់របស់ Jungkook ចេញមុននឹងជ្រលក់កន្សែងជាមួយនឹងទឹកក្តៅឧណ្ណៗជូតខ្លួនឲ្យគេយ៉ាងស្រួលបួល ។
«នេះ ! រៀបចំឲ្យគេមួយកំផ្លេតែម្តងហើយ ! » នាងតូចលាន់មាត់ឡើង កាលបើឃើញមានខោអាវថ្មីរបស់ Jungkook នៅខាងស្តាំដៃរបស់នាង ។ បន្ទាប់ពីរៀបចំខ្លួនឲ្យអ្នកកំលោះរួចរាល់ហើយ នាងតូចងើបឡើងដើរទៅរកទ្វារ ក្នុងបំណងបើកទ្វារចេញទៅខាងក្រៅវិញ ។
ក្រិក !
Mora ព្យាយាមកាច់គន្លឹះទ្វារជាច្រើនលើកច្រើនសារ តែមើលទៅដូចជាបើកមិនចេញសោះ ។ នាងតូចដឹងបាត់ទៅហើយថាអ្នកខាងក្រៅបានចាក់សោរនាងឲ្យជាប់នៅក្នុងនេះជាមួយនឹង Jungkook ។
« រងារណាស់... » សម្លេងខ្សាវៗបន្លឺឡើង ទើបស្រីតូចរហ័សបែរទៅមើលអ្នកដែលគេងស្តូកស្តឹងនៅលើគ្រែ ។ កាលបើឃើញសភាពមិនប្រក្រតីរបស់ Jungkook ហើយនាងតូចរហ័សដើរទៅរកអ្នកកំលោះវិញ ដៃស្តើងលូកទៅស្ទាបថ្ងាសរបស់ Jungkook
« ហេតុអីក៏ក្តៅយ៉ាងនេះ ? » កាលបើដឹងថាអ្នកម្ខាងទៀតគ្រុនក្តៅបែបនេះហើយ Mora បានជ្រលក់កន្សែងស្អំខ្លួនរបស់គេ ដើម្បីឲ្យចុះកំដៅ ។
« រងារៗ » សម្លេងស្រែករបស់ Jungkook នៅតែបន្តលឺឡើងខ្សាវៗមិនដាច់ ទើបនាងតូចរហ័សចូលទៅឱបគេ ។ កាលបើបានទទួលការឱបយ៉ាងកក់ក្តៅពីម្ចាស់រង្វង់ដៃហើយ អ្នកដែលស្រែកមុននេះប្រែជាគេងលង់លក់យ៉ាងស្ងប់ស្ងាត់ ចំណែក Mora កាលបើនាងឱបអ្នកកំលោះហើយបានមួយសន្ទុះក៏លង់លក់ទៅដូចគ្នា...
----------
ពន្លឺថ្ងៃចាំងចូលមកតាមបង្អួច ចំត្របកភ្នែកស្តើងរបស់ Mora នាងតូចសន្សឹមបើកភ្នែកឡើង ប្រដេញពន្លឺថ្ងៃដែលចាំងចំភ្នែរបស់នាងនៅពេលនេះ ។ រាងស្តើងរហ័សដកដៃចេញពី Jungkook ងើបចុះពីលើគ្រែតិចៗ ព្រោះមិនចង់រំខានអ្នកដែលកំពុងតែលង់លក់ បាតដៃស្តើងលូកទៅស្ទាបថ្ងាសរបស់អ្នកកំលោះម្តងទៀត កាលបើដឹងថាកម្តៅរាងថយហើយ នាងតូចរហ័សបើកទ្វារចេញទៅខាងក្រៅ នៅពេលដែលទ្វាបើកបានវិញ ។ បន្ទាប់ពី Mora ចេញទៅ រាងក្រាស់សន្សឹមបើកភ្នែក ទាំងមានអារម្មណ៍នៅរសាប់រសល់ពេញរាងកាយនៅឡើយ ។ ពេលដែលដឹងថាខ្លួនឯងមិនបាននៅខាងក្រៅផ្ទះបែបនេះ Jungkook ហាក់ឆ្ងល់ជាខ្លាំងថាអ្នកណាជាអ្នកនាំគេមកទីនេះ នៅក្នុងចិត្តអ្នកំលោះសង្ឃឹមថាជា Mora ទៅចុះ ។
ក្រាក !
សម្លេងទ្វារបើកបន្លឺឡើង ក្រសែភ្នែករហ័សចោលភ្នែកទៅរកទ្វាភ្លាម ។ រាងស្តើងរបស់ Mina បានលើកបបរក្តៅៗចូលមក
« អ្នកប្រុស ! ពិសារបបរសិនទៅ » ស្រីស្រស់ដាក់បបរនៅលើតុ មុននឹងងាកទៅប្រាប់អ្នកដែលអង្គុយនៅលើគ្រែ ។
« អរគុណហើយ តែថាកាលពីយប់មិញអ្នកណាជាអ្នកនាំខ្ញុំចូលក្នុង ? ជា Mora មែនទេ ? » កាលបើលឺសំណួររបស់ Jungkook បែបនេះហើយ នាងតូច Mina បានត្រឹមតែដកដង្ហើមធំ មានចិត្តអាណិតគេដែរ ។
« មិនមែនទេ គឺខ្ញុំ » គ្រាន់តែ Mina និយាយចប់រាងក្រាស់រាងទម្លាក់ទឹកមុខចុះបន្តិចតែក៏រហ័សធ្វើមុខធម្មតាវិញ ។
« ពិសារបបរសិនទៅអ្នកប្រុស ! បើមិនមានការអីទេ ខ្ញុំសុំចេញទៅវិញសិនហើយ » និយាយចប់ស្រីស្រស់បែរខ្លួនដើរចេញទៅ ទុកឲ្យ Jungkook នៅញ៊ាំបបរដោយខ្លួន ។ រាងក្រាស់ដួសបបរដាក់មាត់ ទាំងគ្មានរសជាតិ គេញ៊ាំប៉ុន្មានដងហើយគឺនៅតែសាបដដែល ។
-----------
Jungkook បានគេងនៅភូមិគ្រឹះរបស់ Mora ប្រហែល 2 ទៅ 3 ថ្ងៃដែរ ព្រោះតែអាការៈរបស់គេមិនទាន់ជាស្រួលបួល ។
« ល្មមត្រលប់ទៅវិញបានហើយ ! » សម្លេងតូចស្រដីឡើង កាលបើឃើញប្រុសកំលោះដើរចុះមក ។
« តែបងមិនទាន់ជាស្រួលបួលទេ » Jungkook ធ្វើមុខជូរដាក់ស្រីតូច ។
« បើមិនទាន់ជាក៏ទៅផ្ទះរបស់លោកឲ្យគេមើលទៅ នៅទីនេះគ្មានអ្នកណាចាំបម្រើដូចនៅផ្ទះរបស់លោកទេ »
« មិនចាំបាច់មានអ្នកមើលក៏បានដែរ បងមើលថែខ្លួនឯងបាន »
« បើអញ្ចឹងត្រលប់ទៅវិញទៅ »
សម្លេងឡានរបស់អ្នកណាម្នាក់បានបើកចូលមកក្នុងភូមិគ្រឹះរបស់នាងតូច ។ ស្រីស្រស់រហ័សចោលកន្ទុយភ្នែកទៅមើល កាលបើដឹងថាជាឡានរបស់អ្នកណាហើយ នាងតូចញញឹមចេញមកយ៉ាងពេញចិត្ត ។
« អ្នកប្រុស » Din ដើរចូលមកដោយឱនគំណាប់ Jungkook បន្តិច ។ អ្នកកំលោះខាំធ្មេញខ្លួនឯងទាំងខឹងចិត្ត កាលបើឃើញជំនិតរបស់គេបង្ហាញខ្លួនបែបនេះ
« យកគេទៅផ្ទះវិញទៅ ! នៅទីនេះមិនស្វាគមន៍ទៀតនោះទេ » ស្រីតូចបង្ហើរប្រយោគនេះហើយ រហ័សដើរចេញដោយមិនចង់ស្តាប់ពាក្យដោះសាររបស់ Jungkook ទៀត ។
« អ្នកប្រុស » ជំនិតសង្ហារងាកទៅហៅ Jungkook កាលបើឃើញអ្នកកំលោះឈរស្ងៀម មិនព្រមទៅណាបែបនេះ ។
« មិនទៅទេ ! »
« ម៉ោ អ្នកប្រុស ! ស្អែកចាំមកទៀត » Din ចូលទៅអូសដៃរបស់ Jungkook ចេញទៅ ទោះបីជារាងក្រាស់ប្រឹងក្រាញននៀលមិនទៅយ៉ាងណា ក៏គេអូស Jungkook ឲ្យដល់ក្នុងឡានដែរ បន្ទាប់មក Din បានបញ្ជាចង្កូតឡានចេញទៅ ។
-------------
ព្រឹកថ្ងៃថ្មី Jungkook មករកតាមសុំអង្វរ Mora សារជាថ្មី ។ ប៉ុន្តែសភាពរបស់អ្នកកំលោះដូចជាការតុបតែងខ្លួនគឺនៅដដែល គេទុកពុកមាត់ដិយមិនព្រមកោរចេញ ជើងសក់ក៏វែងមិនព្រមកាត់ដែរ ដោយលើកនេះគេសង្ឃឹមថានាងនឹងឈប់ខឹង ព្រមអត់ឱនទោសឲ្យរូបគេ ។
« Mora ! » រាងក្រាស់រៀបនឹងចូលទៅក្នុងផ្ទះទៅហើយ ស្រាប់តែរាងស្តើងមកឈរពាំងពីមុខទ្វារ ដោយបំពាក់មុខយក្សដាក់រូបគេ ។
« អ្នកណាឲ្យមក ? ទៅវិញទៅ ! »

To be continue...

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now