Episode 15

3K 126 3
                                    

« ខ្ញុំប្រាប់នាងឲ្យហើយ ពេលចូលទៅដល់ខាងក្នុងនាងត្រូវធ្វើតាមខ្ញុំប្រាប់គ្រប់យ៉ាង បើមិនចឹងទេ ដឹងគ្នាមិនខាន » Jungkook ងាកទៅប្រាប់អ្នកនៅក្បែរខ្លួនជាមួយនឹងសម្លេងប្រាកដប្រជា ចំណែកនាងតូចពេលដែលស្តាប់លឺនូវអ្វីដែលគេត្រូវការហើយ នាងបានត្រឹមតែងក់ក្បាលយល់ស្របតាមប៉ុណ្ណោះ។

« អ្នកប្រុស! នេះគឺជាក្បាំងមុខរបស់អ្នកប្រុសនឹងអ្នកស្រី » Din ហុចក្បាំងមុខចំនួនពីរដែលស្រោបទៅដោយមាស
មកឲ្យ Jungkook នឹង Mora ព្រោះក្នុងកម្មវិធីដែលពួកគេចូលរួមគឺតម្រូវឲ្យពាក់ក្បាំងមុខនឹងរាំជាមួយនឹងដៃគូរបស់ខ្លួន ទើប Jungkook សម្រេចចិត្តយក Mora មកជាមួយដោយមិនជ្រើសរើសយក Jieun ។ ពេលខ្លះគេមានអារម្មណ៍ថានាងជាមនុស្សស្លូតត្រង់គ្មានគំនិតអាក្រក់អ្វីទេតែពេលខ្លះគេមិនបានគិតបែបនេះឡើយ។ Jungkook ទទួលយកក្បាំងមុខពីដៃរបស់ Din មកពាក់ចំណែក Mora ក៏ដូចគ្នា។ រាងក្រាស់កៀកចង្កេះនាងតូចដើរចូលក្នុងកម្មវិធី ធ្វើឲ្យអ្នកចូលរួមទាំងអស់ចោលភ្នែកមកសម្លឹងកំលោះក្រមុំមួយគូនេះ ព្រោះពេលនេះពួកគេគឺជាទីចាប់អារម្មណ៍របស់គ្រប់គ្នាក្នុងកម្មវិធីហើយ។ ក្រលេកមកមើល Morin វិញ រាងស្រឡូនក៏ត្រូវបានគេអញ្ជើញមកដូចគ្នា ដោយមិនអាចប្រកែកបាន ទើបស្រីស្រស់សម្រេចចិត្តមកចូលរួមកម្មវិធីមួយនេះ

« អ្នកនាង! កម្មវិធីជិតចាប់ផ្តើមហើយ » Mina ចូលមកឱនគំនាប់បន្តិចមុននឹងរាយការណ៍ប្រាប់ចៅហ្វាយស្រីរបស់នាង ឯស្រីតូចក៏ងក់ក្បាលយល់។

« គេកំពុងតែធ្វើអ្វី? ហេតុអីបានជាគ្រប់គ្នាអ៊ូអរនៅផ្នែកខាងនោះម៉្លេះ » កែវភ្នែកពណ៌ថ្លាសម្លឹងមើលទៅផ្ទៃម្ខាងទៀតនៃសណ្ឋាគារ ព្រោះមើលទៅកន្លែងនោះមនុស្សច្រើនណាស់កំពុងតែចោមរោមគ្នាមើលអ្វីម៉្យាង។

« គឺមានកំលោះក្រមុំមួយគូបណ្តើរគ្នាចូលក្នុងកម្មវិធីនេះហើយមើលទៅពួកគេសមគ្នាណាស់ទើបម្នាក់ៗនាំគ្នាចោរោមផ្តិតយករូបភាពរបស់ពួកគេ » Mina រហ័សរ៉ាយរ៉ាប់ប្រាប់ទៅម្ចាស់ស្រីរបស់ខ្លួន ឯអ្នកដែលស្តាប់លឺហើយក៏ងក់ក្បាលយល់ម្តងទៀត រួចនាងលើកស្រាមកក្រេបបន្តិច។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now