Episode 51

3.6K 146 2
                                    

« បងសុំទោស ! លើកលែងទោសឲ្យបងម្តងទៅណា ផ្តល់ឱកាសឲ្យបងម្តងទៅ » Jungkook មិនព្រមចុះចាញ់ គេនៅតែនិយាយបញ្ចុះបញ្ចូលស្រីតូច ។
« អត់ ! ទៅវិញទៅ ! » នាងថាឲ្យអ្នកនៅចំពោះមុខ ក្នុងចិត្តនឹកខឹងគេជាខ្លាំង ដែលនិយាយស្តីមិនចេះស្តាប់គ្នាបែបនេះ ។
« អ្នកណាមកនឹង Mora ? » សម្លេងស្រួយរបស់ Morin ធ្វើឲ្យនាងតូចងាកទៅរកបងស្រីរបស់នាង ចំណែករាងក្រាស់កាលបើឃើញ Morin នៅទីនេះហើយ រូបគេកាន់តែអស់សង្ឃឹមព្រោះតែ នាយដឹងច្បាស់ណាស់ថា Morin គ្មានផ្លូវលើកលែងឲ្យអ្នកកំលោះជាដាច់ខាតចំពោះទង្វើរបស់គេកន្លងមក ។
« អៅ៎ ! Jungkook មកតាំងពីពេលណា ? ហេតុអីមិនព្រមចូលមកក្នុងសិន ? » ស្រីស្រស់រហ័សរាក់ទាក់ អ្នកដែលឈររេរានៅពីមុខផ្ទះ ។ ពេលដែលលឺសម្តីរបស់ Morin បែបនេះហើយ រាងក្រាស់ហាក់មានសង្ឃឹមឡើងវិញខ្លះៗ ។
« អឺ...គឺថា... » រាងសង្ហារដៀងភ្នែក មើល Mora បន្តិច ហាក់ចង់បញ្ជាក់ប្រាប់ទៅកាន់ Morin ថានាយខ្លាចចិត្តនាងតូច ។
« មិនអីទេ ! ចូលមក ! » មិនចាំឲ្យ Jungkook ប្រកែកទាន់ Morin ចូលទៅអូសដៃរាងក្រាស់ចូលក្នុងផ្ទះតែម្តង ។ Mora សម្លឹងមើលកាយវិការរបស់អ្នកជាបងទាំងមិនសុខចិត្ត នាងប្រាប់ហើយថាមិនស្វាគមន៍គេនោះទេ តែមើលបងរបស់នាងចុះ អូសចូលក្នុងផ្ទះឲ្យទាល់តែបាន ។
« ប៉ាៗ ! អូយ ! មិនមែនទេ ដូចចោរសមុទ្រច្រើនជាង » Eunwoo រត់តាមពីក្រោយអ្នកជាឪពុក ប៉ុន្តែពេលដែលឃើញមុខមាត់របស់ Jungkook នៅពេលនេះហើយ ក្មេងតូចចង់សើចបន្តិចអីបន្តិច ។
« Eunwoo ! » រាងសង្ហារសម្លក់អ្នកជាកូនថ្មែរ នៅពេលដែលលឺសម្តីបង្អាប់របស់កូនប្រុសហើ យ ។
« យប់នឹងមិនបាច់ត្រលប់ទៅវិញទេ បងឲ្យឯងនៅជាមួយនឹង Mora ! តាមលួងនាងរហូតទាល់តែនាងព្រមត្រូវគ្នាវិញទៅ ហើយបើលួងមិនស្តាប់ទេចាត់ការតាមវិធីផ្សេងទៅ ! » ស្រីស្រស់វាយចិញ្ចើមដាក់អនាគតប្អូនថ្លៃរបស់នាង ។ Jungkook ស្តាប់លឺសំដីរបស់ Morin ហើយហាក់រំភើបចិត្តជាខ្លាំង នឹងសប្បាយចិត្តខ្លាំងណាស់ដែរ ដែលស្រីស្រស់មិនប្រកាន់ទោសពៃ ចំពោះទង្វើរបស់គេកន្លងមក ។
« លោកប៉ាទៅកាត់សក់ កោរពុកមាត់ចេញទៅ ចាំខ្ញុំទៅជាមួយណា » ក្មេងតូចរហ័សរត់មកតោងដៃឪពុក ។
« ប្រាកដចិត្តទេថាកូនទៅជាមួយ ? »
« បាទ ! ប្រាកដចិត្ត »
« បើអញ្ចឹងតោះ ! » រាងក្រាស់លើកកូនមកពរនៅនឹងដៃ មុននឹងដើរចេញទៅ ។ ពេលដែលដើរចេញទៅ ឪពុកកូនទាំងពីរបានជួបនឹងនាងតូច ដែលទើបតែដើរចូលមក ។
« ម៉ាក់ៗក៏ទៅជាមួយនឹងពួកយើងដែរ » និយាយរួច Eunwoo ចាប់ទាញដៃ Mora ទៅជាមួយទាំងដែលនាងតូចមិនចង់ទៅ ។
« លែងណាកូន ! ម៉ាក់មិនទៅទេ ! » ស្រីតូចហាមាត់ប្រកែកទាំងខឹងចិត្ត ពេលដែលអ្នកកំលោះអាចបញ្ចុះបញ្ចូលកូនបាន ។
« មិនទៅក៏ត្រូវតែទៅដែរណាអ្នកម៉ាក់ ! » Jungkook ដាក់កូនចុះ ឲ្យឈរនិយាយជាមួយនឹងម៉ាក់របស់គេ ។
« តែម៉ាក់ថាមិនទៅទេ ! »
« ប៉ាៗចាត់ការទៅ ! ខ្ញុំខ្ចិលនិយាយច្រើនណាស់ » ក្មេងតូចងាកទៅប្រាប់អ្នកជាឪពុក ដែលកំពុងតែឈរមើលមកពួកគេទាំងពីរ ។
« ទទួលបញ្ជា ! » និយាយចប់ជើអទាំងគបោះជំហ៊ានទៅរកស្រីតូច មុននឹងលើកនាងតូចបីទៅដាក់ក្នុងឡាន ។
« អាយ ! ! ! ដាក់ខ្ញុំចុះភ្លាម ! ! អាប្រុសឆ្កួត ! » ដៃតូចក្តាប់ដៃគក់ទ្រូង អ្នកកំលោះឌឹបៗ ក្នុងចិត្តនឹកខឹងគេជាខ្លាំង ដែលហ៊ានប៉ះពាល់នាង ។
« បើបងមិនធ្វើបែបនេះទេ អូនច្បាស់ជាមិនមកទេ ! » និយាយរួច Jungkook ទាញទ្វារឡានបិទបាត់ មុននឹងដើរវាងទៅកន្លែងបើក ។
« អ្នកម៉ាក់ញញឹម ! » Eunwoo ងាកមកប្រាប់ម្តាយរបស់គេ ពេលដែលឃើញនាងតូចអង្គុយឱបដៃ ធ្វើមុខងាប់អស់ពេលជាយូរ ។
« អត់ទេ ! » ស្រីស្រស់ប្រកែកនឹងកូន មុននឹងបែរមុខចេញ ។
« អ្នកម៉ាក់ខឹងនឹងខ្ញុំមែនទេ ? » Eunwoo អងរួនដើមដៃម្តាយតិចៗ ធ្វើមុខចង់យំដាក់នាង ។
« គិតមើលខ្លួនឯងទៅ ! »
« កុំខឹងកូន! បងជាអ្នកនាំកូនមកទេ ហើយក៏ឲ្យកូនបបួលអូនមកជាមួយ » Jungkook រហ័សជួយនិយាយដើម្បីកុំឲ្យ Mora ខឹង Eunwoo ជាងនេះទៀត ។
« ម៉ាក់កុំជឿសម្តីរបស់លោកប៉ាអីណា ! តាមពិតខ្ញុំជាអ្នកបបួលលោកប៉ាមក ហើយក៏អូសអ្នកម៉ាក់មកជាមួយម្នាក់ទៀត »
« ខឹងតែទាំងពីរនឹង ! » Mora និយាយសារជាថ្មី ជាមួយនឹងទឹកមុខស្មើធេងដដែល ។ មួយសន្ទុះក្រោយមក Jungkook បានបើកមកដល់ហាងកាត់សក់របស់មនុស្សប្រុសមួយកន្លែង នាងតូចបើកទ្វារចុះពីក្នុងឡាន ចេញទៅនិយាយជាួយនឹងជាងកាត់សក់មុន Jungkook បាត់ទៅហើយ ធ្វើឲ្យអ្នកដែលពរកូនចេញមកតាមក្រោយត្រូវឈរញញឹម ព្រោះតែកាយវិការរបស់នាង ។
« ប៉ាៗ ដាក់ខ្ញុំចុះទៅ ខ្ញុំនៅជាមួយអ្នកម៉ាក់ ហើយប៉ាចូលទៅកាត់សក់ទៅណា » រាងខ្ពស់ស្តាប់តាមសម្តីរបស់កូន ទើបអ្នកកំលោះដាក់ Eunwoo ឲ្យចុះដើរ រួចហើយគេដើរចូលទៅកាត់សក់បាត់ ។ ជាងកាត់សក់សារ៉េម៉ូតសក់ឲ្យ Jungkook យ៉ាងស្អាតដោយអ្នកកំលោះមិនទាន់បានប្រាប់គេមួយម៉ាត់ បន្ទាប់ពីជាងកាត់សក់ នឹងកោរពុកមាត់រួចរាល់ហើយ ប្រុសកំលោះសួរទៅជាងនោះទាំងមិនអស់ចិត្ត
« អឺ...លោកហេតុអីលោកដឹងថាខ្ញុំចង់កាត់ម៉ូតបែបនេះ ? »
« គឺភរិយារបស់លោកជាអ្នកប្រាប់ខ្ញុំឲ្យកាត់ម៉ូតតមួយនេះ មើលទៅនាងយកចិត្តទុកដាក់នឹងលោកណាស់ » ពាក្យសរសើរប៉ុន្មានម៉ាត់របស់ជាងកាត់សក់ ធ្វើឲ្យអ្នកដែលស្តាប់លឺហើយត្រូវញញឹមបិទមាត់មិនជិត យ៉ាងមានក្តីសុខ ។
« បើអញ្ចឹងខ្ញុំទៅសិនហើយ » រាងសង្ហារហុចលុយឲ្យទៅជាកាត់សក់ មុននឹងងើបចេញទៅរកនាងតូចនឹងកូន ។
« រូបរាងថ្មីរបស់បងសង្ហារទេ ? » គ្រាន់តែចឹញមកដល់ខាងក្រៅភ្លាម Jungkook សួរទៅកាន់ស្រីតូចភ្លាម ។
« អត់ ! »ស្រីតូចឆ្លើយជាមួយនឹងអ្នកកំលោះ ទាំងទឹកមុខស្មើរធេងរួចដើរចេញទៅឡានមុនបាត់ ។ Eunwoo ឈរញញឹមចេញធ្មេងសស្គុះដាក់អ្នកជាឪពុក មុននឹងរត់ទៅតាមម្តាយរបស់គេតត្រុក។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now