Episode 14

2.8K 141 3
                                    

« អា!!! កុំវៃខ្ញុំ បន្តិចទៀតកូនស្រីរបស់ខ្ញុំមកដល់ហើយ » Jiyung លើកដៃរងមុខខ្លួនឯងទាំងភ័យខ្លាច ព្រោះពេលនេះពួកអាមាឌធំកំពុងតែចាប់នាងជាប់មិនឲ្យទៅណា ដោយសារតែនាងលេងល្បែងចាញ់អស់អ្វីពីខ្លួនរហូតទាល់តែគ្មានលុយសងថៅកែ។

« យូរម៉្លេះវើយ!!! »ថៅកែក្បាលពោះធំរអ៊ូឡើងទាំងមួម៉ៅ មកឲ្យគេចាំរាប់ម៉ោងទៅហើយ ឬមួយកយាយកញ្ចាស់នេះចង់លេងល្បិច?

« ពួកឯងចាប់វាទៅ!!! » ដោយសារតែចាំយូរពេកមិនឃើញមានអ្នកមក ថៅកែក្បាលពោះធំងាកទៅបញ្ជាកូនចៅឲ្យចាប់ខ្លួន Jiyung យកទៅឃុំ។

« ឈប់សិនថៅកែ... »សម្លេងស៊ិចស៊ីបន្លឺឡើង ទើបថៅកែរហ័សងាកទៅ នារីស៊ិចស៊ីបបូរមាត់ក្រហមឆេះបានដើរមករកថៅកែ ដោយម្រាមដៃបន្លាក្រូចរបស់នាងប្រដេញលើដើមទ្រូងរបស់ថៅកែមិនឈប់។

« Jieun ជួយម៉ាក់ផងកូន... »

« ថៅកែ...ខ្ញុំថាយើងទៅនិយាយគ្នាខាងក្នុងទៅ... »សម្លេងស៊ិចស៊ីឱនទៅខ្សឹបដាក់ត្រចៀកបុរសវ័យចំណាស់ម្នាក់នោះទើបគេរហ័សកៀកចង្កេះរបស់នាងចូលទៅក្នុងបាត់។
______________________

ព្រឹកថ្ងៃថ្មីបានចូលមកដល់ ស្រីស្រស់បើកភ្នែកឡើងទាំងគ្មានកម្លាំងកំហែងសូម្បីតែបន្តិច ក្នុងចិត្តរបស់នាងពេលនេះក៏មិនដឹងថាជាពេលថ្ងៃឬក៏ពេលយប់ដែរ ព្រោះជុំវិញខ្លួនរបស់នាងមានតែភាពងងឹតគ្មានពន្លឺអ្វីសូម្បីតែបន្តិច។

> ក្រាក!! <

សម្លេងរនាំងទ្វារត្រូវបានបើកឡើង នាងតូចអង្គុយស្ងៀមចាំមើលអ្នកដែលចូលមក។ រាងក្រាស់សង្ហារ ស្ថិតក្នុងសម្លៀកបំពាក់ធ្វើការសមជាអគ្គនិយាយរបស់ក្រុមហ៊ុន បានដើរមករកនាងតូចដែលស្ថិតនៅក្នុងភាពងងឹត។ គេឈោងដៃទៅបើកភ្លើងមុននឹងបើកទ្វាដែកចូលទៅក្នុងបន្ទប់នោះ។

« រយៈពេល 3 ថ្ងៃបានកន្លងផុតហើយ ខ្ញុំឲ្យនាងត្រលប់ទៅខាងលើវិញ ហើយចាំទុកក្នុងអំបែងខួររបស់នាងផង បើមានលើកក្រោយខ្ញុំនឹងដាក់ទោសនាងទៀត! »ថាចប់រាងមាំបែរខ្នងដើរចេញទៅក្រៅបាត់ដោយមិនគិតចង់ជួយលើកនាងតូចសូម្បីតែបន្តិច។ Mora បានត្រឹមតែបង្ហូរទឹកភ្នែកចុះទាំងឈឺចាប់ ពេលនេះនាងគ្មានកម្លាំងគ្រប់គ្រាន់នោះទេ អត់បាយដល់ទៅ 3 ថ្ងៃ អ្នកណាមានកម្លាំងគ្រប់គ្រាន់ទៅ? មិនថាយ៉ាងណាមនុស្សចិត្តរឹងដូចជានាងប្រហែលជាមិនមែនអង្គុយសំកុកយំបែបនេះទេ ដៃស្រឡូនស្រវេស្រវាតោងជញ្ចាំងក្បែរនោះដោយប្រឹងងើបឡើងទាំងត្រដាបត្រដួស ដើរសម្តៅទៅរកទ្វាដែលមានពន្លឺ។ នាងតូចប្រឹងតោងជញ្ចាំងក្បែរនោះដើររហូតទាល់តែមកដល់ផ្ទះធំវិញ

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now