Episode 28+29

3K 136 3
                                    

ឡានទំនើបពណ៌ខ្មៅបរយ៉ាងលឿនចូលក្នុងភូមិគ្រឹះដ៏ធំស្រឡាងរបស់កំលោះសង្ហារដែលជាអ្នកជំនួញដ៏វ័យក្មេង។ រាងក្រាស់ដើរតម្រង់ចូល
ក្នុងភូមិគ្រឹះយ៉ាងលឿន ក្នុងចិត្តរបស់នាយជ្រួលច្របល់រកថាមិនត្រូវ ហើយគេចេះតែមានអារម្មណ៍ថាមានរឿងមិនល្អកើតឡើង។ ពេលនេះគ្រប់គ្នាកំពុងតែអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ ទឹកមុខរបស់ពួកគេគឺពិបាកទទួលយកខ្លាំង ប្រហែលជាម្នាក់ៗបារម្ភពីអ្នកប្រុសតូចខ្លាំងណាស់ហើយ។

Taehyung : Jungkook! នេះ! មានរឿងអី?!!

គ្រាន់តែចូលមកដល់ភ្លាម សម្លេងមាំបោះពួយទៅរក Jungkook ដែលអង្គុយនៅលើសាឡុង ដៃម្ខាងច្រត់ចង្ការ ទឹកមុខរបស់គេពេលនេះគឺតានតឹងខ្លាំងណាស់។

Jungkook : Eunwoo បាត់ខ្លួនហើយ Hyung...

សំលេងរបស់នាយលឺខ្សាវៗ នឹករអៀសខ្លួន ដែលមើលថែកូនប្រុសម្នាក់មិនបានល្អ។ គេពិតជាឪពុកម្នាក់ដែលមិនបានការពិតមែន!!!

Taehyung : ឯងថាមិច?!! នេះគ្រប់គ្នាកំពុងតែលេងល្ខោនមែនទេ?!

ប្រុសសង្ហារស្តាប់លឺនូវអ្វីដែល Jungkook និយាយហើយ គេស្ទើរតែមិនចង់ជឿទើបនាយងាកទៅសួរគ្រប់គ្នាបន្តទៀត តែមើលទៅម្នាក់ៗហាក់ដូចជាមានទឹកមុខតានតឹងមិនខុសពី Jungkook ប៉ុន្មាននោះទេ។

Taehyung : ចុះ Mora?!! ឯណា Mora?!!

ពេលដែលឃើញវត្តមានគ្រប់គ្នានៅទីនេះទាំងអស់ តែបែរជាមិនឃើញវត្តមានប្អូនស្រីបណ្តូលចិត្តរបស់គេ ទើប Taehyung ងាកទៅសួរគ្រប់គ្នាម្តងទៀត។ នាងដឹងរឿងដែល Eunwoo បាត់ខ្លួនឬក៏អត់ណ៎?!! ចុះបើនាងដឹង នាងច្បាស់ជាបារម្ភពីកូនខ្លាំងមិនខាននោះទេ។ គ្រាន់តែលឺសំណួររបស់ Taehyung ហើយម្នាក់ៗនាំគ្នាឱនមុខចុះគ្រប់គ្នា។ ចំណែកឯ Din ងាកទៅមើលមុខ Jungkook ដែលអង្គុយសំកុកដូចមនុស្សគ្មានវិញ្ញាណ ស្ថានភាពពេលនេះគឺតានតឹងខ្លាំងណាស់!!!

Taehyung : ខ្ញុំសួរថា Mora នៅឯណា?!! ហេតុអីបានជាគ្មានអ្នកណាឆ្លើយនឹងសំណួររបស់ខ្ញុំ?

Rozeth : Mora កំពុងតែសម្រាកព្យាបាលនៅក្នុុងមន្ទីរពេទ្យ....

ស្ត្រីចំណាស់រហ័សឆ្លើយ ដើម្បីកែប្រែស្ថានការណ៍នៅពេលនេះឲ្យបានល្អបន្តិច។ គ្រាន់តែលឺនូវអ្វីដែល Rozeth និយាយហើយ រាងក្រាស់ Taehyung ងាកទៅសម្លឹងមុខប្អូនប្រុសរបស់គេភ្លាមៗ ដោយនាយដឹងមុនបាត់ទៅហើយថាជាស្នាដៃអ្នកណា។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now