Episode 37

3.1K 154 10
                                    

« អ្នកស្រី! ប្រយ័ត្ន!!! » សម្លេងស្រែករបស់ Din ស្ទើរបែកសម្លេងធ្វើឲ្យម្ខាងទៀត ងាកមកមើលទាំងងឿងឆ្ងល់ ប៉ុន្តែទិដ្ឋភាពដែលនាងឃើញនៅនឹងមុខ វាច្បាស់ពេកហើយធ្វើឲ្យនាងតក់ស្លុតយ៉ាងខ្លាំង

« អាយ!!! »

គ្រាំង!!

រាងកាយតូចច្រឡឹង ត្រូវបានខ្ទាតទៅម្ខាងទៀតនៃផ្លូវ ខ្លួនរបស់នាងពោរពេញទៅដោយឈាម រីឯក្បាលរបស់នាងតូចបានបោក នឹងថ្នល់មួយទំហឹងដូចគ្នា។ Din រហ័សរត់តម្រង់ទៅរក ចៅហ្វាយស្រីរបស់គេ ជាមួយនឹងអារម្មណ៍តក់ស្លុត។ រាងសង្ហារត្រកងរាងកាយតូចរបស់ Mora ឡើងមក មុននឹងបែរទៅរក Jungkook

« អ្នកប្រុស! » Din ងាកទៅហៅ Jungkook ឲ្យមកមើល Mora តែអ្នកកំលោះបែរជាធ្វើមិនដឹងមិនលឺ ឈរឱបដៃសម្លឹងមើល សភាពរបស់ Mora ជាមួយនឹងស្នាមញញឹមពេញចិត្តជាខ្លាំង។ នេះ! គេកាន់តែឃោឃៅទៅហើយ!
សម្លេងស៊ីរ៉ែនឡានពេទ្យបានលាន់លឺឡើង លោកគ្រូពេទ្យនឹងអ្នកគ្រូពេទ្យរហ័សរហួនចូលទៅលើក រាងកាយតូចរបស់ Mora ដាក់នៅលើគ្រែពេទ្យ រួចនាំនាងទៅមន្ទីរពេទ្យ។
ពេលដែលឃើញចៅហ្វាយគេ មិនរវីរវល់បែបនេះ Din រហ័សទាញទូរស័ព្ទ Call ទៅនរណាម្នាក់

« អ្នកប្រុស! ពេលនេះអ្នកនាង Mora កំពុងតែមានគ្រោះថ្នាក់ សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ! » និយាយចប់អ្នកកំលោះហៅតាក់ស៊ីជិះទៅពេទ្យជាប្រញាប់ ដោយទុកឡានឲ្យ Jungkook បើកទៅផ្ទះខ្លួនឯង។

« មិនថានាងស្ថិតនៅក្នុងស្ថានភាពបែបណានោះទេ Kim Mora! ខ្ញុំគ្មានផ្លូវដោះលែងនាងឡើយ! » Jungkook សម្លឹងមើលឡានពេទ្យដែលបើកចេញទៅ ជាមួយនឹងភាពស្អប់គុំគួន ដែលវាកប់នៅក្នុងទ្រូងរបស់គេកន្លងមក។

——————

Mora ត្រូវបានគេបញ្ជូនចូល បន្ទប់ ICU ជាបន្ទាន់ ព្រោះតែអាការៈរបស់នាងធ្ងន់ធ្ងរខ្លាំងណាស់។ Din អង្គុយក្តោបដៃ នៅពីមុខបន្ទប់សង្គ្រោះបន្ទាន់ជាមួយនឹងអារម្មណ៍មិនល្អ នឹកហួសចិត្តដែលចៅហ្វាយរបស់គេ គុំគួន Mora ដល់ថ្នាក់មិនអើពើសូម្បីតែជីវិតរបស់នាង។ មួយសន្ទុះក្រោយ រាងសង្ហារ Taehyung បានដើរចូលមកក្នុងមន្ទីរពេទ្យជាមួយ Aerin Jimin Yoongi Namjoon Jhope SeokJin SuuE នឹង Morin ដោយមាន Mina មកតាមផងដែរ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now