Episode 33

3K 136 9
                                    

ប្រហែលជាមួយអាទិត្យក្រោយ Mora បានធូរស្បើយច្រើននាងតូចត្រូវបានអនុញ្ញាតឲ្យត្រលប់មកផ្ទះវិញ។

Eunwoo : ម៉ាក់ៗ

ក្មេងតូចរត់មកឱបម្តាយភ្លាមៗ ពេលឃើញនាងតូចដើរចូលមកក្នុងផ្ទះ។

Mora : ពេលដែលម៉ាក់មិននៅ កូនមានស្តាប់បង្គាប់ម៉ែដោះទេ?

Eunwoo : បាទគឺស្តាប់ណា!

Mora : ម៉ាក់គួរតែជឿកូនឬអត់នៀក? មើលចុះ! លេងឡើងបែកញើសពេញខ្លួនហើយ! ម៉ោះ! ម៉ាក់នាំកូនទៅងូតទឹកចេញ!

រាងស្តើងកាន់ដៃ Eunwoo ឡើងទៅលើបន្ទប់គេងរបស់គេដើម្បីងូតទឹករៀបចំខ្លួនឲ្យកូនរបស់នាង។

Jieun : ម៉ាក់! យើងគួរតែចាត់ការស្រីម្នាក់នឹងទេ?

នាងនិយាយប្រាប់ម្តាយរបស់នាងបណ្តើរសម្លឹងមើលទៅបន្ទប់របស់ Eunwoo បណ្តើរ។

Jiyung : ជាឱកាសរបស់យើងហើយ! បើយើងចាត់ការម្តាយកូនពួកវានៅក្នុងបន្ទប់មួយនឹងម៉ាក់ជឿណាថាគ្មានអ្នកណាដឹងទេ!!

Jieun : បើអញ្ចឹង....

Jieun ញញឹមចុងមាត់បន្តិចមុនដើរសំដៅទៅបន្ទប់របស់ Eunwoo ជាមួយនឹងម៉ាក់របស់នាង។

Mora : ងូតទឹកហើយបែបនេះមានអារម្មណ៍ស្រឡះខ្លួនទេ Eunwoo?

Mora សួរកូនបណ្តើរសិតសក់ឲ្យគេបណ្តើរចំណែក Eunwoo ពេលលឺម៉ាករបស់គេសួរបែបនេះក៏រហ័សតប

Eunwoo : បាទ! ស្រឡះល្អណាស់ម៉ាក់

> ក្រិក! <

សម្លេងកាច់គន្លឹះទ្វារបន្លឺឡើង Mora នឹង Eunwoo ងាកទៅរកប្រភពទ្វារព្រមគ្នាបង្ហាញឲ្យឃើញវត្តមានម្តាយកូនពីរនាក់ដែលចាំតែធ្វើបាបនាងនិងកូន។

Jieun : ហ៊ឹស! ពេលណាទើបពួកឯងព្រមចេញពីទីនេះ?

Eunwoo : ខ្ញុំគួរតែសួរទៅអ្នកទាំងពីរវិញទើបត្រូវ!

Eunwoo ចុះពីលើកៅអីមកឈរពាំងពីមុខម៉ាក់របស់គេមុននឹងបោះពាក្យសម្តីគម្រោះគម្រើយដាក់អ្នកនៅចំពោះមុខ។

Jiyung : អាក្មេងមិនទាន់ផ្តាច់ទឹកដោះ! ឯងគ្មានសិទ្ធិមកបោះពាក្យសម្តីបែបនេះដាក់ពួកយើងទេ!!

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now