Episode 10

3.1K 124 0
                                    

« កុំភ័យខ្ញុំមិនធ្វើស្អីនាងទេ គ្រាន់តែមកបញ្ចុកបាយនាង
ប៉ុណ្ណោះ » Jieun លើកថាសមកដាក់នៅលើតុក្បែរក្បាលគ្រែរបស់នាងតូច រួចបែរមកញញឹមដាក់នាង។

« មិនបាច់ទេ! ខ្ញុំអាចញ៊ាំខ្លួនឯងបានហើយ! » Mora រហ័សតបវិញយ៉ាងលឿនព្រោះនាងចង់ឲ្យស្រីម្នាក់នេះចេញពីបន្ទប់របស់នាងឆាប់ៗ

« ខ្ញុំប្រាប់ថាខ្ញុំបញ្ចុក! កុំរឹងក្បាលពេក »ដៃស្រឡូនច្របាច់មាត់របស់ Mora ខ្លាំងៗមិនប្រណី ធ្វើឲ្យមុខរបស់នាងឡើងក្រហមដោយសារតែកម្លាំងដៃរបស់ Jieun ។

« ហាមាត់! » Jieun យកបាយមួយដៃមកដាក់មាត់របស់ Mora មិនប្រណីប្រៀបដូចជានាងជាសត្វធាតុ។ នាងតូចខំខ្ទប់មាត់ខ្លួនឯងឲ្យជិត មិនឲ្យបាយដែល Jieun យកមក
ដាក់ចូលមាត់របស់នាងបានតែវាគ្មានប្រយោជន៍ឡើយព្រោះកម្លាំងដៃរបស់ស្រីស្រស់បានច្របាច់មាត់របស់រាងស្តើងខ្លាំងៗរួចនាងញុកបាយចូលមាត់របស់ Mora ទាំងអស់។

« ទំពារទៅ! គ្រាន់តែស៊ីសោះហេតុក៏ពិបាកម៉្លេះ?!! » Mora បិទភ្នែកទំពារបាយទាំងនោះជាមួយនឹងទឹកភ្នែកហូរចុះមកមិនឈប់ នាងមិនមែនសត្វហើយក៏មិនមែនជាកញ្ជៈរបស់អ្នកណាដែរតែមើលទង្វើរបស់ Jieun ធ្វើចំពោះនាងចុះ!

ស្ត្រីចំណាស់កំពុងតែធ្វើម្ហូបសុខៗងាកទៅឃើញស្រីបម្រើដែលគាត់ប្រើឲ្យយកអាហារឲ្យ Mora បានចុះមកវិញទាំងដៃទទេរធ្វើឲ្យ Rozeth ឆ្ងល់ជាខ្លាំង។

« ឯណាថាសអាហារ? ឬមួយ Mora មិនទាន់ចង់ញ៊ាំ? »
នាងសួរទៅកាន់អ្នកបម្រើនោះទាំងងឿងឆ្ងល់ ស្រីបម្រើនោះបានត្រឹមតែឱនមុខចុះទាំភ័យខ្លាចតែនាងបាន
ហើបមាត់និយាយតិចៗ

« គ...គឺអ្នកនាង Jieun ជាអ្នកយកអាហារទាំងនោះ
ចូលក្នុងបន្ទប់របស់អ្នកនាង Mora... »

« ឯងថាមិច?! » Rozeth ស្រែកមួយអស់សំលេងដាក់នាង ធ្វើឲ្យនាងភ្ញាក់ក្រញាងខ្លួន ដៃផ្តើមញ័រព្រោះតែខ្លាចចៅហ្វាយស្រីបណ្តេញចេញ។

« ខ...ខ្ញុំព្យាយាមនិយាយជាមួយគាត់ហើយតែ... »ស្រីម្នាក់នោះនិយាយមិនទាន់ចប់ផងក៏ត្រូវស្ត្រីចំណាស់លើកដៃហាម

« មិនបាច់និយាយស្អីទេ! ចង់ទៅណាក៏ទៅៗ » ពេលលឺចៅហ្វាយដេញបែបនេះហើយ នាងប្រញាប់ប្រញាល់ដកខ្លួនចេញយ៉ាងលឿន។ Rozeth រហ័សដើរចេញពីផ្ទះបាយតម្រង់ឡើងទៅលើទាំងប្រញាប់ប្រញាប់តែក៏មានមនុស្សម្នាក់មកពាំងផ្លូវនាងយ៉ាងរហ័ស

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now