Episode 4

4K 150 1
                                    

« ឯងថោកទាបណាស់ Jungkook! » រាងក្រាស់ Taehyung ដាល់អ្នកជាប្អូនមួយដៃទាំងកំហឹង។ មានកូនជាមួយស្រីផ្សេងមិនថាទេ តែនេះគឺប្អូនខ្លួនឯងណា...
« Taehyung! បានហើយ! » Aerin រហ័សចូលមកឃាត់ ព្រោះមិនចង់ឲ្យមានរឿងកាន់តែវែងឆ្ងាយជាងនេះ
« អូនឃាត់បងធ្វើអ្វី? មនុស្សប្រុសដូចជាវាសមរស់ដែរទេ? »
« បងទៅខឹងស្អីណាស់ណាទៅគ្រាន់តែជាប្អូនស្រីចិញ្ចឹមសោះ មិនបានជាប់សាច់ឈាមជាមួយគ្នាឯណា?!! » រាងក្រាស់និយាយបណ្តើរ យកដៃខ្ទប់មុខត្រង់កន្លែងដែល Taehyung ដាល់បណ្តើរ
« Jeon Jungkook!! កោតតែឯងនិយាយចេញមកកើត!!! » អ្នកជាបងថាឲ្យប្អូនទាំងក្តៅក្រហាយ នេះឬប្អូនប្រុសដែលធ្លាប់តែជាមនុស្សយល់ដឹងខុសត្រូង ចេះអត់ឱនឲ្យគ្រប់គ្នា ស្គាល់អ្វីល្អ អ្វីអាក្រក់? គេនៅមានភាពជាកូនប្រុសដែរទេ?
« ខ្ញុំនិយាយការពិត វាទៅទាស់ខុសត្រង់ណា? »
« ឯង!!!! » Taehyung សឹងតែហក់ទៅដាល់មនុស្សចិត្តខ្មៅដែលនៅចំពោះមុខគេនេះឲ្យបែកមុខបែកមាត់ទៅហើយព្រោះគេអស់ពាក្យនឹងហាស្តីជាមួយនឹងមនុស្សគ្មានបេះដូងដូចជា Jeon Jungkook ម្នាក់នេះហើយ!
«នេះ! កូនរបស់ឯងមើលទៅមិនមែន 1 ខែ 2 ខែទេណា Jungkook បើយើងប៉ាន់ស្មានអាច 5 ឆ្នាំដែរ ហើយ 5 ឆ្នាំនឹងក៏ជាពេលដែល Mora បាត់ខ្លួនដែរ... មូលហេតុដែលនាងចេញពីផ្ទះអាចមកពីឯង! »
« មកពីខ្ញុំឬមិនមែនមកពីខ្ញុំក៏ខ្ញុំមិនខ្វល់ដែរ! »
« តែបើឯងមានកូនជាមួយ Mo ហើយ ឯងត្រូវរៀបការជាមួយនាង! »សំលេងគ្រលរមាំបន្លឺឡើង ធ្វើឲ្យគ្រប់គ្នាដឹងច្បាស់ណាស់ថាជាអ្នកណា។ លោក Kim ដើរសម្តៅមករក Jungkook ជាមួយនឹងខ្សែភ្នែកពិឃាត...
« តែខ្ញុំមិនបានស្រឡាញ់នាង! »អ្នកកំលោះនិយាយឡើងដោយសំលេងដាច់ខាត ឲ្យគេរៀបការជាមួយនឹងមនុស្សដែលគេស្អប់បែបនេះមិនបានទេ!
« តែឯងធ្វើឲ្យនាងមានកូន ឯងបម្រុងមិនទទួលខុសត្រូវមែនទេ? » អ្នកជាឪពុកថាឲ្យកូនទាំងក្តៅក្រហាយ ធ្វើឲ្យ Mo មានកូនបែបនេះហើយនៅមិនចង់ទទួលខុសត្រូវទៀត?
« ខ្ញុំយកកូនមកចិញ្ចឹមក៏បាន! »
« មិនបាន! យ៉ាងណាឯងត្រូវតែរៀបការជាមួយនឹង Mo... »លោក Kim និយាយមិនទាន់ចប់ផង Jungkook ក៏ស្រែកកាត់
« ប៉ា! នេះជាជីវិតរបស់ខ្ញុំ ខ្ញុំមានសិទ្ធិជ្រើសរើសមនុស្សដែលខ្ញុំស្រឡាញ់ » អ្នកកំលោះស្រែកមួយអស់សំលេងដាក់អ្នកជាឪពុក ជីវិតគេ គេមិនចង់ចងភ្ជាប់ជាមួយនឹងអ្នកណានោះទេ ជាពិសេសស្រីម្នាក់នឹង! គេស្អប់នាង ស្អប់តាំងពីនៅតូចម៉្លេះ មិនមែនទើបតែស្អប់នោះទេ!
« យើងមិនបានហាមឃាត់ឯងឯណាតាំងពីដើមមក ឯងចង់ស្រឡាញ់អ្នកណា ជ្រើសរើសយកអ្នកណាក៏តាមចិត្តឯង តែពេលនេះ! »អ្នកជាឪពុកសង្កត់សម្លេងចុងក្រោយយ៉ាងមាំ ធ្វើឲ្យ Jungkook ដឹងថាប៉ារបស់គេមិនមែនលេងសើចនោះទេ។
« ពេលនេះឯងធ្វើឲ្យ Mora មានកូន ឯងមិនគិតផ្តល់តម្លៃឲ្យនាងខ្លះទេហេ៎?!! »គាត់ស្រែកគំហកឲ្យអ្នកកំលោះ ទាំងក្នុងចិត្តរបស់គាត់អស់សង្ឃឹមនឹងគេជាខ្លាំង
« ខ្ញុំប្រាប់ហើយថាវាជារឿងអ... »មិនទាន់បាននិយាយផង Taehyung ជាអ្នកនិយាយកាត់សម្តីរបស់រាងក្រាស់
« ឈប់យកពាក្យនេះមកនិយាយទៅ! យើងស្តាប់ហើយស្រកៀត្រចៀក ឯងជាប្រុស ឯងគួរតែមានទំនួលខុសត្រូវខ្លះ Mora ជាមនុស្សស្រីម្នាក់ដែលគ្រប់គ្នាឲ្យតម្លៃមិនមែនស៊ីហើយបោះចោលដូចជាស្រីឯងដទៃនោះទេ! »
« Taehyung និយាយត្រូវ! យ៉ាងណាឯងត្រូវតែរៀបការជាមួយនឹង Mora ប៉ាទុកពេលឲ្យឯងនៅជាមួយនាង 3 ខែនៅទីនេះ 3ខែក្រោយទោះបីជាឯងមិនចង់ក៏ត្រូវតែរៀបការដែរ! »អ្នកជាឪពុកនិយាយចប់ក៏ត្រលប់ទៅភូមិគ្រឹះរបស់គាត់វិញជាមួយនឹងភរិយាចំណែក Taehyung ត្រូវអង្គុយចាំ Aerin សិនព្រោះនាងតូចបានឡើងទៅរក Mora បាត់ទៅហើយ។

ស្អប់បង្កប់ស្នេហ៍Where stories live. Discover now