ភាគទី ១ [ កញ្ចក់នៃសុភមង្គល់ គឺភាពក្លែងក្លាយ ]

3.4K 103 1
                                        

ក្នុងមួយជីវិតជាតិជាស្ត្រីមួយនេះអ្នកណាដែលថាមិនចង់ប្រាថ្នាអោយខ្លួនឯងបានល្អ !!! អ្វីដែលសំខាន់នឹងមានកិត្តិយសបំផុតសម្រាប់មនុស្សស្រីគឺរឿងរៀបការ ...

រៀបការដោយបើកចំហរ មានអីតាសុីវិល ប៉ាម៉ាក់ទាំងសងខាងដឹងលឺ មានស្វាមីដែលល្អចេះយល់ចិត្ត នឹងចេះស្រលាញ់ រឿងទាំងនេះខ្ញុំបានឆ្លង់កាត់មករួចអស់ទៅហើយ

              តែថា ... :

         “ អួកក៎ អួកក៎ ”
         “ លែងយើង ឯងនាំយើងមកទីណា យើងសប្បាយមិនទាន់អស់ទេ !!! ”សំឡេងស្រែកឡូឡារបៀបមនុស្សស្រវឹងបន្លឺឡើងអោយខ្ទ័រពេញផ្ទះ ...

ខ្ញុំលឺបែបនេះសឹងតែក្លាយជាទម្លាប់ទៅហើយ វារាល់ថ្ងៃពេកហើយសម្រាប់ខ្ញុំ សម្លេងមួយនោះគ្មានអ្នកណាទៀតទេក្រៅពីស្វាមីជាទីស្រលាញ់ 🙂 ស្វាមីដែលចូលចិត្តបំពេញតែមុខ តែធាតុពិតដើរចោលប្រពន្ធសឹងតែរាល់ថ្ងៃ ...

         “ គេទៅស្រវឹងទៀតហើយមេនទេ ខេស៍ ”
ឡូរ៉េនឧទានឡើងក្រោយពីចុះមកដល់កាំជណ្តើរនៃជាន់ក្រោម !!! នាងសម្លឹងទៅមនុស្សស្រវឹងខួបម្នាក់នោះទាំងមុខស្មើរ ...

         “ បាទអ្នកស្រី !!! ”
         “ សំទោសផងទាន ខ្ញុំហាមហើយតែចៅហ្វាយមិនព្រមស្តាប់តាមនោះទេ គាត់ចង់កាត់ស្ត្រេស !.. ”ខេស៍

នាយខេស៍ដែលជាជំនិតដើរតាមជាមួយរាល់ថ្ងៃតបសំដីទៅចៅហ្វាយស្រីវិញទាំងទឹកមុខញឹមៗ ...

         “ ស្ត្រេសរបស់គេគឺកាត់អោយរាល់ថ្ងៃ ”
         “ នាយទៅសម្រាកទៅ ទុកអោយដេកបែបនេះហើយ ”

ឡូរ៉េននឿយណាយពេកក៏និយាយបែបនេះ ! ការងារនាងក៏ច្រើន ត្រូវមកសម្តែងធ្វើជាភរិយាល្អគ្រួសារកក់ក្តៅនៅនឹងមុខកាម៉េរា ហើយត្រឡប់ចូលផ្ទះមកឃើញសភាពប្តីស្រវឹងខួបបែបនេះតើអោយនាងមានស្នាមញញឹមយ៉ាងមិចបាន 😪

         “ អ្នកស្រី តែថាចៅហ្វាយ ..!! ”
ខេស៍មិនចង់ទុកចៅហ្វាយចោលប៉ុន្មាននោះទេ គេស្រវឹងជោគអោយទន់ខ្លួនបែបនេះ គួរអោយបារម្ភខ្លាំងណាស់ ...

         “ នេះជាបញ្ជារ ស្តាប់បានដែលទេ ”ឡូរ៉េន

         “ បាទទាន ”ខេស៍អោនគំនាបដាក់អ្នកស្រីឡូរ៉េនបន្តិចហើយក៏ដើរចេញតាមបញ្ជារ ..!!!

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now