ម៉ោង10ព្រឹក !
ដូចដែលអ្វីដែលឡូរ៉េនបានសន្យាជាមួយហូស៊ក ម៉ោង10ព្រឹកមុនម៉ោងបាយថ្ងៃ1ម៉ោងនាងក៏ទៅរកហូស៊កដល់ក្រុមហ៊ុន ។ ឡូរ៉េនមានអំណាចណាស់មកដល់បុគ្គលិកក៏អោនគោរពព្រោងព្រៀតក៏ព្រោះតែជាភរិយារបស់លោកអគ្គនាយក លើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះដែលពើងរឹកមិនខ្ចីគោរពឡូរ៉េន
" ចៅហ្វាយថាគ្មានការអនុញ្ញាតមិនអោយចូល " ជេយ៍សុី
" ខ្ញុំជាប្រពន្ធគេមិនបាច់ចាំអនុញ្ញាតទេ " ឡូរ៉េនមិនចង់យកខ្លួនទៅជ្រលក់ជាមួយស្រីម្នាក់នេះនាំតែប្រឡាក់ដៃជើង ឡូរ៉េនបម្រុងនឹងបើកទ្វារចូលទៅហើយតែជេយ៍សុីបែរជារុញឡូរ៉េនចេញ
" នាងយ៉ាងមិច ? ចង់បង្ករឿងមេនទេ "
" ប្រាប់ហើយថាមិនអនុញ្ញាតចង់នាងឯងមកពីណាក៏ដោយ "
" អ្នកចូលបានមានតែខ្ញុំម្នាក់គត់ប៉ុណ្ណោះ ក្នុងនាមជាលេខាហើយក៏ជាមនុស្សពិសេស " ជេយ៍សុីបើកភ្នែកធំៗប្រកាន់ចិត្តចង់ឈ្នះមិនអាចចាញ់ឡូរ៉េន នាងគឹតថានិយាយបែបនេះអាចធ្វើអោយឡូរ៉េនប្រតិកម្មតែផ្ទុយទៅវិញឡូរ៉េនបែរជាចង់សើចហើយគ្រវីក្បាលហួសចិត្ត ។
" មនុស្សពិសេសអី ? ក្រែងរាល់ថ្ងៃជាបុគ្គលិកសុីប្រាក់ខែទេ "
" ដំណែងជាលេខាមានប្រយោជន៍អីមកហាមគេ ? ក្រែងឡើងដំណែងព្រោះយកកណ្ត**មកដោះដូរតើមិនថាអញ្ចឹង ? "
ឡូរ៉េនឈរអោបដៃដាក់ជេយ៍សុីចំៗមួយម៉ាត់នោះស្ទើរតែអោយជេយ៍សុីក្អួតឈាមក៏ព្រោះតែឡូរ៉េនចាប់បានថានាងធ្លាប់យករបស់ពិសេសមកដោះដូរជាមួយមុខដំណែងលេខា ។ ស្រីម្នាក់នេះពិសពុលណាស់ឆ្លាតរឿងការងារក៏ពិតតែល្បិចច្រើនខ្លាំង
" នាង ! " ជេយ៍សុីចង្អុលមុខឡូរ៉េន
" ចង្អុលយើងមានដឹងថាយើងជាអ្នកណារឺអត់ ? យើងជាអគ្គនាយិការនៃក្រុមហ៊ុននាំចេញនាំចូលឡាន យើងជាប្រពន្ធពេញច្បាប់របស់ហូស៊កអូដេស៍សា ត្រកូលរបស់នាងជាប់ឈ្មោះអ្នកមានក្នុងចំណោមត្រកូលមហាសេដ្ឋីជាច្រើន ចុះនាង ? ចុះនាងជាស្អី ? ជាកម្ទេចធូលីដីសោះហេតុអីក៏លើកដៃចង្អុលយើង ? ចង់ចូលដេកគុកលេងដែលទេ ? ចង់ឡើងដល់តុលាការដែលទេ ? "
ឃើញខ្លាដេកកុំដាស់អោយខ្លាភ្ញាក់តែខ្លាភ្ញាក់គឺជួបលទ្ធផលបែបនេះកន្លងមកអោយនាងលូកថ្លើមច្រើនពេកហើយ ហើយក៏អោយឱកាសនាងច្រើនដល់ថ្នាក់នាងចង់ជាន់ក្បាល ! តែនាងយល់ច្រឡុំធំពេកហើយឡូរ៉េនលីស្ងាត់មិនមេនថាឡូរ៉េនលីខ្លាចគ្រាន់តែថាឡូរ៉េនលីមិនចង់បញ្ចេញអំណាចនឹងភាពកាចរបស់ខ្លួនឯងតែប៉ុណ្ណោះ ។
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
