ភាគទី ៩ [ ឈឺ ! ឈឺណាស់ ]

1.1K 51 0
                                        

ហូស៊កបីឡូរ៉េនដើរទៅបន្ទប់ទាំងទឹកមុខមាំជាទីបំផុតគេពិតជាខឹងនឹងនាងខ្លាំងណាស់ទឹកមុខនៅពេលនេះបញ្ជាក់ច្បាស់ៗតែម្តង ! ឡូរ៉េនបើទោះជាឈឺចាប់ទឹកភ្នែកហូរសស្រាក់យ៉ាងណាក៏បេះដូងពោរពេញដោយក្តីរំភើបលើកទីមួយហើយដែលស្វាមីរបស់នាងស្និតស្នាលបីបមនាងបែបនេះ ។

ហូស៊កទម្លាក់ឡូរ៉េនទៅលើពូកមួយទំហឹងនៅពេលដែលទៅដល់បន្ទប់ ! គេក៏ស្រាប់តែដោះខោអាវខ្លួនឯងហើយក៏គ្រវាត់ចោលពេញបន្ទប់ឡូរ៉េនភ័យបុកពោះគេមិនដែលបញ្ចេញសកម្មភាពបែបនេះពីមុនមកទេ ? ថ្ងៃនេះគេកើតអ្វីទៅ ?

   “ បើខ្ញុំមកមិនទាន់នាងអូសអាខេស៍ឡើងគ្រែមេនទេ ? ”
   “ បើខេស៍មកមិនទាន់ខ្ញុំស្លាប់តាមបំណងបាត់ហើយ ”
ឡូរ៉េនឆ្លើយធម្មតាតែហូស៊កស្រាប់តែគឹតថានេះជាពាក្យបញ្ចើចបញ្ចើរ ហូរស៊កខឹងណាស់ក៏ស្ទុះឡើងសង្គត់ពីលើខ្លួនប្រាណរបស់នាងហើយក៏ចាប់ដៃរបស់នាងព័ទ្ធឡើងទៅលើរួចក៏ច្របាច់យ៉ាងខ្លាំងចង់អោយឡូរ៉េនឈឺហើយក៏ស្រែកអង្វរគេអោយដោះលែង តែគួរអោយស្តាយឡូរ៉េនមិនស្រែកឈឺសូម្បីតែបន្តិចសម្រាប់នាងវាលើសពីពាក្យថាឈឺទៅទៀត

   “ ចង់លែងមិចមិនប្រាប់ ? ចាំបាច់ចង់ស្លាប់ធ្វើអី ? ”
   “ គ្មានស្រីឯណាចង់ជាប់ឈ្មោះថាលែងប្តីទេ ! ការចាកចេញរបស់ខ្ញុំដើម្បីគេចពីភាពឈឺចាប់ប៉ុណ្ណោះ ”

កាន់តែនិយាយកាន់តែធ្វើអោយទឹកភ្នែករបស់នាងហូរ ក្នុងក្រសែរភ្នែកស្វាមីដែលធ្លាប់តែរឹងកំព្រឹសពេលនេះក៏ស្រាប់តែមកទន់ជ្រាយមានចិត្តអាណិតចំពោះនាង ! វាជារឿងដែលឆ្កួតឡប់បំផុតសម្រាប់ហូស៊កដែលកើតមានចិត្តប្រែប្រួលបែបនេះគេក៏ប្រញាប់ងើបចេញពីខ្លួនប្រាណរបស់ឡូរ៉េន

   “ ដោះខោអាវចេញទៅ ” ហូស៊ក
   “ បងនិយាយថាមិច ? ” ឡូរ៉េនភ្ញាក់ផ្អើលម្តងទៀតសូម្បីតែដេកជិតក៏គេមិនចង់ដេកជាមួយនាងផងពេលនេះអោយនាងដោះខោអាវរឺ ?

   “ ប្រាប់ថាអោយដោះក៏ដោះចេញទៅ ” គំហកឡើង
   “ បងមិនប៉ះពាល់ស្រីផ្សេងទៀតទេមេនទេ ? ”
   “ ខ្ញុំទៅរកស្រីក្រៅប្រសិនបើនាងមិនស្តាប់បញ្ជារខ្ញុំ ”

ដៃគូជីវិត (Complete ✔️ ) Место, где живут истории. Откройте их для себя