ហូស៊កអង្គុយនៅមិនសុខមួយកន្លែងគេដើរបន្តិចឈរបន្តិចរត់ទៅមុខបន្ទប់សង្គ្រោះចាំដំណឹងរបស់គ្រូពេទ្យបន្តិច ! អាល់បុីនលែងបារម្ភទៅជាអង្គុយសើចនឹងកាយវិការរបស់គេទៅវិញ មនុស្សមិនធ្លាប់ចេះស្រលាញ់ប្រពន្ធសោះដល់ពេលស្រលាញ់ប្រពន្ធឈឺម្តងៗនៅមិនស្ងប់ដូចចង់កើតឆ្កួតហើយ >< ។
" ស្រលាញ់ប្រពន្ធពេក ! យើងយល់អារម្មណ៍ឯង "
" អង្គុយវិញមកតឹចទៀតពេទ្យចេញមកហើយ " អាល់បុីន
" ... " ហូស៊កបែរមកសម្លឹងមុខអាល់បុីនគេភ្លេចខ្លួនបញ្ចេញអារម្មណ៍ពិតមកទៀតហើយ ! លើកនេះក៏អាម៉ាស់ណាស់ក៏ព្រោះម្នាក់នេះជាមិត្តបើជាមួយឡូរ៉េនអោយនាងចាប់បានគឺមិនអីទេ ។
" អ្នកណាថាយើងស្រលាញ់នាង "
" ឡប់សតិ ភ្នែកស្អុយ " ហូស៊ក
" មាត់នឹងនិយាយពាក្យពិតខ្លះចេញមក "
" យើងអាង៉ោះហ្អេស៎ ? មើលមិនដឹងនោះ ប្រកាច់ប្រកិនមុខបន្ទប់ដូចឆ្កែគេចាក់ក៎ហើយឯង " អាល់បុីននិយាយចំៗមិនទុកមុខអោយសោះហូស៊កវិញក៏ស្ពឹកមុខហើយក៏បាត់មាត់ឈឹងដូចគ្នា ។ លីឌៀរ៍បារម្ភពីមិត្តណាស់ឃើញប្រុសៗទៅបាត់យូហើយមិនទាន់ឃើញមានអ្នកណាមកវិញនាងក៏សុំអោយគ្រូពេទ្យជួយយករទេះរុញមកអោយនាងហើយនាងក៏រុញទៅរកប្រុសៗពីរអ្នកនោះដោយខ្លួនឯង ។
" លីឌៀរ៍ ហៃយ៉ា !!! អូនមកធ្វើអី ? "
" ជើងអូនពេទ្យប្រាប់ថាយ៉ាងមិចខ្លះជើងនឹង ? " អាល់បុីន
" អូនបារម្ភពីឡូរ៉េន !!! "
" យប់មិញលោកធ្វើអីមិត្តខ្ញុំខ្លះហាស៎ហូស៊ក ? "
លីឌៀរ៍សួរហើយហូស៊កក៏បាត់មាត់ឈឹងទៀតមិនហ៊ានឆ្លើយតប ! អ្នកណាទៅហ៊ានបំបាក់មុខខ្លួនឯងជាសាធារណះនោះថាយប់មិញខឹងពេកដាក់ទោសឡូរ៉េនទាន់ទន់ខ្លួនដើរលែងរួច >< ។
" មានឯណា ! អត់បានធ្វើអីទេ "
" ពេទ្យចេញមកហើយ " សំណាងដែលពេទ្យចេញមកទើបហូស៊កឈ្លាតឱកាសមួយនោះគេចពីប្តីប្រពន្ធពីរអ្នកដែលដូចជាមេធាវីនៅតុលាការទៅហើយមកជម្រិតសួរគេនោះ ។
" ពេទ្យប្រ... អឺកក ប្រពន្ធខ្ញុំយ៉ាងមិចហើយ ? "
" លោកជាស្វាមីអ្នកជំងឺមេនទេ ? "
" បាទខ្ញុំជាស្វាមីរបស់នាង ! នាងយ៉ាងមិចហើយ ? "
" លោកមកខាងនេះមកចាំខ្ញុំនិយាយប្រាប់ "
គ្រូពេទ្យនិយាយហើយក៏នាំហូស៊កចូលទៅក្នុងបន្ទប់វិញដើម្បីនិយាយពីអាការះរបស់ឡូរ៉េន ! ចូលទៅដល់ហូស៊កក៏ឃើញឡូរ៉េនដេកដាក់សេរ៉ូមជាមួយទឹកមុខស្លេកនាងនៅបើកភ្នែកនៅឡើយ ។
" ខ្ញុំថាមួយរយះនេះលោកគួរតែបញ្ឈប់ការរួមភេទជាមួយប្រពន្ធរបស់លោកមួយរយះ " ស្តាប់ពេទ្យនិយាយហើយហូស៊កក៏បើកភ្នែកធំៗ គេឡើងភាំងមិចទៅពាក់ព័ន្ធជាមួយរឿងនឹងវិញនោះ ?
" ប ... បា... បាទ ? "
" ពេទ...ពេទ្យនិយាយថាមិច ? "
" ពេទ្យណែនាំថាសូមអោយលោកផ្អាកការរួមភេទជាមួយប្រពន្ធលោកមួយរយះក៏ព្រោះតែការរួមញឹកញាប់ខ្លាំងបណ្តាលអោយសរសៃនៃទ្វារមាសដាច់ទើបបណ្តាលអោយហូរឈាម "
" អោយប្រពន្ធលោកសម្រាកអោយបានច្រើននៅមួយរយះនេះ មួយអាទិត្យក្រោយគឺអស់អីហើយ ពេទ្យដាក់សេរ៉ូមអោយមួយកំប្លោកបើកថ្នាំហើយអ្នកស្រីអាចចេញពីពេទ្យបានហើយ " គ្រូពេទ្យ
" បាទ ! យល់ហើយ " ហូស៊កសឹងតែជ្រែកខ្លួនឯងចូលទៅក្នុងដីអោយផុតគេជាមនុស្សប្រុសគេនៅអៀនពេលពេទ្យនិយាយចំៗកោតតែឡូរ៉េនប្រពន្ធគេនេះដេកស្ងៀមៗទៅរួច >< ។ ក្រោយពីពេទ្យណែនាំចប់ហើយពេទ្យក៏ចេញទៅបាត់ទុកពេលវេលាអោយប្តីប្រពន្ធគេមួយគូនេះបាននៅជាមួយគ្នា ។
" យ៉ាងមិចហើយ ? ឈឺខ្លាំងរឺអត់ ? "
" មិនអីទេអស់អីហើយ "
" រពិសពេកអោយដេកស្ងៀមមិនដេក "
" ឥឡូវយ៉ាងមិចហាស៎ នឹងហើយលទ្ធផល "
" បងបារម្ភអូនអត់ចុះ ? " នាងសួរហើយក៏ចាប់ដៃគេជាប់ប្រើក្រសែរភ្នែកដ៎ស្រទន់របស់នាងលោមអោយគេនិយាយចម្លើយចេញមក ។
" បងបារម្ភអូនអត់ ? "
" បារម្ភៗៗៗ "
" ថើបអូនមកអញ្ចឹង "
" ... " ហូស៊កសើចព្រោះឃើញឡូរ៉េនញឹកញក់ដាក់គេទាំងដែលនាងមិនធ្លាប់ទាល់តែសោះ ! គេទទួលស្គាល់អារម្មណ៍ខ្លួនឯងហើយថាពិតជាចាប់អារម្មណ៍លើប្រពន្ធរបស់គេពិតមេន ហូស៊កអោនយឿតៗហើយក៏ថើបថ្ងាស់របស់ឡូរ៉េនមួយខ្សើត ។
========================
ផ្អែមមេនទេនបង 🙈
ChaeMin-ឆេមីន🥀
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
