ដេញគ្នាមួយសន្ទុះធំហត់រៀងខ្លួនហើយក៏ឈប់ ឡូរ៉េនដកដង្ហើមហត់អង្ឈឹសគប់កាំបិទទៅអោយឆ្ងាយហត់ណាស់លែងដេញលេងអីហើយ ដេញមិនឈ្នះអាប្តីហេងស៊យដដែលនោះ ។
" ស្រីរ៉េន !!! "
" កុំមកហៅ " ឡូរ៉េនសម្លក់មុខហូស៊ក
" អង្គុយសិនទៅចាំបាត់ហត់ចាំខឹងប្តីទៀត "
ហូស៊កអូសប្រពន្ធសម្លាញ់ទៅអង្គុយកៅអីនៅក្នុងសួនក៏ព្រោះតែឃើញនាងហត់ខ្លាំងពេក ! គេនាំនាងអោយទៅអង្គុយនៅកៅអីក្នុងសួនហើយបន្ទាប់មកក៏ដើរតាមទ្វារក្រោយចូលទៅក្នុងផ្ទះបាយទៅយកទឹកត្រជាក់អោយប្រពន្ធញាំ អូនខឹងបងចាំខឹងពេលក្រោយពេលនេះអោយប្តីមើលថែអូនសិន ๑•ᴗ•๑ ។
" ញាំទឹកត្រជាក់សិនទៅ "
" ចាំប្តីច្របាច់ជើងអោយប្រពន្ធសម្លាញ់ "
ហូស៊កកំពុងតែយកចិត្តឡូរ៉េនព្រោះតែដឹងថាឡូរ៉េនកំពុងតែខឹងនាងខ្លាំងបើអាចចិញ្ច្រាំគេបាននាងច្បាស់ជាចិញ្ច្រាំគេអោយស្លាប់ហើយ ល្ងង់ពិតមេនបោកប្រពន្ធមិនបានប៉ុន្មានផងបែរជាអោយប្រពន្ធចាប់បានមិនទាន់បានស្នេហាផ្អែមល្ហែមជាមួយប្រពន្ធបែបក្មេងៗអោយស្កៀបជើងធ្មេញផងបែរជាអោយប្រពន្ធចាប់បានបាត់ ស្តាយឱកាសមិនទាន់បានរាវមឹកជាមួយប្រពន្ធបានពីរបីដងផង បើគេជាហូស៊កដូចកាលពីមុនគូបផ្សុំនឹងពេលនេះឡូរ៉េនមានផ្ទៃពោះទៀតដឹងតែស្ពៃហើយសូម្បីតែកេះក៏ឡូរ៉េនមិនអោយកេះផង ...។
" យកចិត្ត ? "
" សម្តែងរឺ ? "
" សម្តែងយ៉ាងមិចបើស្រលាញ់អូនសឹងអី "
" លោកបោកខ្ញុំដើម្បីអី ? ឃើញខ្ញុំយំលោកសប្បាយចិត្តរឺ ? "
ពិបាកចិត្តរឿងផ្សេងៗផងពិបាកចិត្តរឿងស្វាមីផងឡូរ៉េនស្ទើរតែក្លាយជាមនុស្សឆ្កួត នាងចាំបានពេលនោះនាងយំខ្លាំងណាស់ហើយក៏បន្ទោសខ្លួនឯងខ្លាំងណាស់ដែលថាព្រោះតែនាងទើបហូស៊កក្លាយជាបែបនេះ នាងបៀមវិប្បដិសារីជាប់មករហូតហើយក៏ព្យាយាមមើលថែគេដើម្បីប៉ះប៉ូវសងវិញតែនៅពេលដឹងថានាងបោកគេហើយគឺនាងអស់អ្វីនឹងនិយាយ អស់ជំនឿចិត្តដែលគេបោកប្រាស់ ...។
" អត់ទេ ! បងមិនសប្បាយចិត្តទេ "
" បងឈឺចាប់ដូចគ្នានៅពេលដែលនៅឆ្ងាយពីអូន "
" តែបើបងជាមនុស្សដូចកាលពីមុនតើអូនអភ័យទោសអោយបងដែលទេ ? អូនទទួលយកបងបានដែលទេ ? បងជាមនុស្សសាងតែបញ្ហា សាងហើយមិនអាចដោះស្រាយបានធ្វើអោយអូនពិបាកជាមួយបងដែល ? បងកំសាកបងគ្មានបានការ បងធ្វើអោយអូនឈឺចាប់ បងគ្រាន់តែចង់ធ្វើជាមនុស្សថ្មីម្នាក់ដែលផ្តល់ស្នាមញញឹមអោយអូន ផ្តល់ស្នាមញញឹមច្រើនជាងផ្តល់ទឹកភ្នែកអោយអូន ...!!! "
រឿងរ៉ាវពិតប្រាកដនៅពីក្រោយភាពបោកប្រាស់ត្រូវបានលាតត្រដាង ការពិតទៅហូស៊កគ្មានចេតនានោះទេមិនបាននៅក្បែរឡូរ៉េនមួយថ្ងៃគេស្ទើរតែដាច់ខ្យល់ស្លាប់ តែឈឺចាប់យ៉ាងណាក៏ខាំមាត់ធ្វើដើម្បីសុភមង្គល់ថ្មីរបស់ពួកយើង ។ ហូស៊កចង់ចាកចេញពីអតីតកាល ចង់ធ្វើជាមនុស្សថ្មីម្នាក់ដើម្បីផ្តល់សុភមង្គល់អោយប្រពន្ធតែប៉ុណ្ណោះ ពីដើមឡើយគេធ្លាប់ធ្វើខុសអាក្រក់លើប្រពន្ធច្រើនណាស់ទើបគេចង់ក្លាយជាមនុស្សថ្មីម្នាក់បំភ្លេចរឿងអតីតកាលចោលសាងគ្រួសារសារជាថ្មី តែយ៉ាងណាអាថ៍កំបាំងក៏គ្មាននៅលើលោកស្រាប់ទៅហើយ កុហកបានតែមួយគ្រាក៏ត្រូវតែបែកការនៅថ្ងៃណាមួយនោះឯង ...។
" អូននិយាយមក អូនអាចទទួលយកបងបានដែលទេ ? "
" បើបងជាមនុស្សកំសាកប្តីគំរក់ដូចកាលពីមុន "
" បើខ្ញុំទទួលយកលោកមិនបានមិនមេនខ្ញុំទ្រាំមកដល់ពេលនេះ "
" បេះដូងជាប្រពន្ធគ្មានអ្នកណាចង់ជាប់ឈ្មោះថាជាស្រីមេម៉ាយនោះទេ ទោះខឹងទោះស្អប់យ៉ាងណាក៏កាត់ផ្តាច់ពាក្យថាប្តីប្រពន្ធមិនដាច់ ប្តីប្រពន្ធប្រៀបដូចជាគូពីអតីតជាតិបើយើងគ្មាននិស្ស័យយើងក៏មិនបានជួបគ្នាមិនបានរួមរស់ជាមួយគ្នា សម្រាប់អូនមិនថាបងអាក្រក់បែបណាបងជាស្វាមីបែបណា ក៏បងនៅតែជាស្វាមីរបស់អូន អូនស្រលាញ់បងជាបងអូនមិនខ្វល់ពីសំដីអ្នកដទៃឡើយ ..."
គ្រប់ម៉ាត់របស់ឡូរ៉េនស្ទើរតែអាចអោយហូស៊កស្រក់ទឹកភ្នែកបាន ប្រពន្ធក្នុងផ្ទះមិនដូចជាស្រីក្រៅនោះទេ ប្រពន្ធនៅតែជាប្រពន្ធប្តីឆ្កួតជាអាក្រក់ល្អស៎ខ្មៅយ៉ាងណាក៏ប្រពន្ធនៅតែលើកលែងអោយប្តី ។ ហូស៊កងើបឡើងហើយក៏អោបឡូរ៉េនយ៉ាងណែនពេញៗដៃ គេពិតជារើសដៃគូជីវិតត្រូវពិតមេនជាតិនេះសំណាងខ្លាំងណាស់ដែលបានប្រពន្ធដូចជាអូន ពីមុនបងគ្មានចិត្តស្រលាញ់អូនតែនៅពេលនេះបងស្រលាញ់អូនខ្លាំងណាស់រយះពេលពីរឆ្នាំដែលបងទុកស្នេហាអូនចោល បងនឹងប៉ះប៉ូវសងអូនទាំងអស់លុះដល់ដង្ហើមចុងក្រោយរបស់បង !!!
" បងស្រលាញ់អូន !!! "
" អត់ទេអូនស្អប់បងណាស់ ស្អប់បំផុត "
" ចឹងកូនក្នុងពោះអូនកើតហើយហែកចែកគ្នា "
" អូនយកភ្លោះមិនពិបាកហែកចែកគ្នាទេ "
" តែបងចង់បានភ្លោះបី " ហូស៊កបូញមាត់ដាក់ឡូរ៉េន
" អីគេ ? "
" យប់នេះអុកផ្តាច់វគ្គយកភ្លោះបី អាបងអាកណ្តាលអាពៅ "
និយាយញ៉ោះប្រពន្ធចប់ហើយហូស៊កក៏ថើបមួយខ្សើតយ៉ាងផ្អែមល្ហែម តែថារឿងយកកូនអត់និយាយលេងសើចទេ ចង់បានភ្លោះបីពិតមេន ទម្រាំតែកូនៗធំបង្ហើតជាក្រុមបាល់ទាល់ត្រកូលអូដេស៍សាមួយ ><
==============================
មីងៗអ្នកអានជួយរកឈ្មោះអាភ្លោះបីដាក់អោយអូនផង 😂 ហិហិហិ 🤣
✨ថេយ៍ឆេមីន♡
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
