ភាគទី 18 [ បបួលប្រពន្ធហាត់ប្រាណ ]

1.3K 59 0
                                        

       _ ពេលយប់ !
រាងក្រាស់ដើរចេញពីបន្ទប់ទឹកទាំងសភាពចងកន្សែងនៅល្វែងខាងក្រោមដោយប្រលែងល្វែងខាងលើចោល ។ ហូស៊កកាន់កន្សែងស្អាតមួយទៀតជួតសក់ជួនខ្លួនអោយស្អាតហើយក៏ទាញឈុតគេងមកពាក់ គេថែមទាំងបាញ់ទឹកអប់អោយក្រអូបឈ្ងុយឈ្ងប់ពេញរាងកាយទៀតផង យប់នេះគេបាននិយាយរួចហើយថានឹងដាក់ទោសឡូរ៉េនដូចច្នោះហើយទើបរៀបចំខ្លួនឯងអោយស្អាតរៀបរយអោយហើយ វត្តមានឡូរ៉េនបង្ហាញមកពេលណាសង្គ្រាមនឹងចាប់ផ្តើម ។

នៅក្នុងបន្ទប់ហូស៊កក៏មានស្រាក្រហមប៉ុន្មានដបដែលយប់នេះមានភារកិច្ចពិសេសទើបហូស៊កផឹកកំដៅសាច់ដុំកំឡុងពេលរងចាំឡូរ៉េនកុំអោយអផ្សុក ។ គេអង្គុយផឹកលេងៗរហូតអស់មួយដបតែមិនស្រវឹងនោះទេហើយក៏ចូលមកដបថ្មីទៀត ផឹកយូៗក៏ជិតអស់មួយដបថ្មីហូស៊កក៏ចាប់ផ្តើមមានអារម្មណ៍ថាធុញថប់អង្គុយចាំគេពិតជាយូហើយគួរអោយធុញខ្លាំងពិតមេន ! ហូស៊កទាញទូរស័ព្ទយកមកមើលម៉ោងគឺឃើញថាម៉ោង7ជិត8យប់ទៅហើយ គេក្តាប់ទូរស័ព្ទយ៉ាងណែនមិនគឹតថាពាក្យសំដីរបស់នាងមានប្រសិទ្ធភាពយ៉ាងនេះទាល់តែសោះ នាងថាមិនចូលផ្ទះគឺមិនចូលផ្ទះពិតមេន ... ។

    " ចង្រៃយ៎អើយ " ហូស៊កគ្រវាសដបស្រាចោលប្រាវ
    " អាខេស៍នៅឯណាអាខេស៍ " ហូស៊កបើកទ្វារបន្ទប់ហើយចេញទៅស្រែកហៅនាយខេស៍ដែលជាជំនិតផ្ទាល់ខ្លួនខ្លាំងៗ សំឡេងរបស់គេក៏កងរំពងលឺស្ទើរតែបែកក្រដាសត្រចៀក នាយខេស៍នៅក្នុងបន្ទប់ទឹកលឺសំឡេងមួយនោះហើយក៏ទុកធុរះខ្លួនមួយដុំសិនរត់បណ្តើរទាញខោស្លៀកបណ្តើរស្ទើរតែមិនទាន់ ។

    " មកហើយចៅហ្វាយមកហើយ " ខេស៍
    " អាហែងបាត់ក្បាលទៅណា " ហូស៊កគំហកតាមចិត្តខឹង
    " ឈឺពោះ ជុះមិនទាន់ហើយផងទើបបានពាក់កណ្តាល " ខេស៍ធ្វើមុខកំសត់ហេតុតែជាកូនចៅរបស់គេសូម្បីតែធុរះធំមហិមារក៏ត្រូវខណ្ឌទុកមួយដុំសិនដែល រត់មករកចៅហ្វាទាំងត្រដាបត្រដួស ។

    " ឆាប់ទៅឆែកមើលថាឡូរ៉េននៅទីណាភ្លាម "
    " ទៅឥឡូវនេះយើងទុកពេលអោយ10នាទី " ហូស៊ក
    " ចៅហ្វាយ តែ...តែឈឺពោះណាទាន "
    " សុំ20នាទីមកចៅហ្វាយ ឈឺទៀតហើយ " ខេស៍ធ្វើមុខចង់យំ ចៅហ្វាយរបស់គេកាចសម្បើមណាស់ហើយតែអាសត្រូវវាយលុករបស់គេនោះគឺសាហាវជាងចៅហ្វាយទៅទៀត ។

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now