មកដល់បន្ទប់ហូស៊កក៏បីឡូរ៉េនដាក់ទៅលើពូកហើយគេក៏ដាក់គូទអង្គុយចុះក្បែរនាងដែល ! គេចាប់ប្រអប់ដៃរបស់នាងឡើងហើយបន្ទាប់មកអង្អែលថ្នមៗ ហូស៊កក៏ដកថដង្ហើមធំមុននឹងនិយាយទៅកាន់ឡូរ៉េន
" សំទោស "
" ហេតុអ្វី ? សំទោសធ្វើអី "
" ជេយ៍សុីមករំខាននាងដល់ផ្ទះ " កាលពីមុនគេអាចចាប់ទុកថាជារឿងធម្មតាចង់ស្រីណាមករញ៉េរញ៉ៃមករករឿងវ៉ៃតប់ឡូរ៉េនយ៉ាងណាក៏គេមិនខ្វាយខ្វល់ តែនៅពេលនេះគេផ្លាស់ប្រែហើយគេអោយតម្លៃឡូរ៉េនទោះគេមានស្រីតែគេក៏មិនអោយពួកស្រីទាំងនោះមករករឿងនាងដែល ! ហូស៊កមួយរយះនេះកំពុងប្រែប្រួលគេកំពុងតែធ្វើអោយឡូរ៉េនមានក្តីសុខហើយក៏អារម្មណ៍ល្អដែលគេសំទោសនេះក៏ព្រោះតែមិនចង់អោយនាងកើតទុក្ខទឹកភ្នែកដូចកាលពីមុន
" តែបងការពារអូន ! ទោះស្រីនោះវ៉ៃអូនទៀតក៏អូនមិនឈឺដែល "
" បងដឹងទេអូនរំភើបណាស់ រំភើបបំផុត "
" អូនដឹងថាបងមិនអាចនិយាយពាក្យថាស្រលាញ់អូន តែបងកំពុងបញ្ជាក់តាមរយះកាយវិការគ្រប់ពេលដែលបងបារម្ភពីអូនបងផ្អែមល្ហែមដាក់អូន អូនពិតជាសប្បាយចិត្តណាស់ ! អូនមិនដឹងថាហេតុអ្វីទើបបងពិបាកក្នុងការនិយាយថាស្រលាញ់អូនតែបើបងមិនពេញចិត្តអូនត្រង់ណាអូនមិនល្អត្រង់ណាបងប្រាប់អូនមកអូននឹងកែ " ឡូរ៉េនរៀបរាប់ជាមួយនឹងទឹកភ្នែកដែលកំពុងតែហូរជោគជាំ ការសារភាពមួយនេះវាអាចជះផលល្អហើយក៏អាចជះផលអាក្រក់ចំពោះនាងដែល ។
ផលល្អប្រសិនបើហូស៊កកំពុងតែស្វែងយល់ពីចិត្តរបស់នាងហើយចង់ចាប់ផ្តើមសារជាថ្មីជាមួយនឹងនាងគេអាចនឹងយល់ដឹងជ្រៅជាងមុនក៏ព្រោះតែនាងសារភាពអស់ហើយថានាងរំភើបខ្លាំងប្រៀបបីដូចជានាងស្រលាញ់គេខ្លាំងណាស់អញ្ចឹង ។ តែប្រសិនបើផលអាក្រក់នោះវិញគឺឡូរ៉េនអាចនឹងត្រូវគេយកក្តីស្រលាញ់មកជាន់ឈ្លី នាងសារភាពអស់ហើយថានាងស្រលាញ់គេយ៉ាងណាប្រសិនបើហូស៊កមានចិត្តវៀចវេរចង់លេងសើចជាមួយនឹងឡូរ៉េនដូចការពីមុនគេអាចយកក្តីស្រលាញ់របស់នាងបកមកធ្វើអោយនាងឈឺចាប់បានយ៉ាងងាយ ។
" ឡូរ៉េន !!! "
" ការរៀបការរបស់ពួកយើងអាចនិយាយបានថាដើម្បីលើកកិត្តិយសលើកស្ទួយមុខមាត់រក្សាវង្សត្រកូលតែចិត្តរបស់អូនមិនបានត្រេកត្រកាលជាមួយនឹងមុខមាត់នៅក្នុងសង្គមអីនោះទេ អូនហ៊ាននិយាយបានថាអូនស្រលាញ់បងដោយបេះដូងបរិសុទ្ធមួយជីវិតរបស់អូនមិនចង់ជាប់ឈ្មោះថាជាស្រីមានប្តីច្រើនលើកឡើយ មិនស្រលាញ់អូនតែសុំត្រឹមអោយអូនស្រលាញ់បងនូវអោយអូនមានឈ្មោះថាជាប្រពន្ធរបស់បងប៉ុណ្ណោះគ្រប់គ្រាន់ហួសហើយសម្រាប់អូន ហឹកកហឹកកក "
ស្រីណាក៏ដូចស្រីណាមិនប្រាថ្នាឡើយជាប់ឈ្មោះជានារីដែលមានប្តីច្រើនអាចថានាងអាត្មានិយមក៏បានបង្ខាំងមនុស្សដែលមិនដែលនិយាយពាក្យថាស្រលាញ់ជាប់សុំរក្សាឈ្មោះក្នុងនាមជាភរិយា ! ពាក់កណ្តាលជីវិតមួយនេះនាងលះបង់អស់ហើយ ហើយក៏មិនធ្លាប់ចង់ស្រលាញ់អ្នកណាក្រៅពីហូស៊កឡើយចំណងអាពាហ៍ពិពាហ៍របស់នាងរៀបការជាមួយបុរសណាហើយនាងស្ម័គ្រធ្វើជាភរិយារបស់បុរសម្នាក់នោះអស់មួយជីវិតបើទោះជាឈឺចាប់វេទនាយ៉ាងណាក៏ដោយ ។
" ឡូរ៉េន ! " ហៅឈ្មោះនាងទាំងអួលដើមក៎
" ហឹកកហឹកក សំទោសអូនស្រលាញ់បងពិតមេន " ឡូរ៉េនខ្ទប់មុខហើយក៏អោនមុខចុះព្រោះពេលនេះគឺនាងយំខ្លាំង
" ស្រីល្ងង់ហេតុអីក៏អូនល្ងង់យ៉ាងនេះហាស៎ ? "
" ល្ងង់ម្លេះស្ម័គ្រធ្វើប្រពន្ធមនុស្សអាក្រក់ម្នាក់នេះធ្វើអីបើវាមិនដែលអោយតម្លៃអូនផងហូស៊កម្នាក់នេះវាអាក្រក់ណាស់ "
" អត់ទេទោះបងអាក្រក់តែបងកែ "
" ត្រូវហើយកាលពីមុនហូស៊កម្នាក់នេះអាក្រក់ណាស់ អាក្រក់ហួសសូម្បីតែស្រីដែលជាប់ឈ្មោះថាជាប្រពន្ធក៏ធ្វើបាបមិនអោយតម្លៃ តែហូស៊កម្នាក់នោះពេលនេះគឺវាស្លាប់បាត់ហើយ " គេនិយាយជាមួយនឹងស្នាមញញឹមគេលើកដៃអង្អែលក្បាលរបស់នាងថ្នមៗ បន្ទាប់ពីស្តាប់លឺហើយឡូរ៉េនក៏ងើបមុខមកជាមួយនឹងទឹកភ្នែករហាម
" បង ! បងនិយាយថាយ៉ាងមិច ? "
" អរគុណដែលមិនប្រកាន់អតីតកាល "
" ពេលនេះបងចង់ប្រាប់អូនថាបងស្រលាញ់អូន "
" បង...បងនិយាយថាមិច "
" ស្រីល្ងង់បងស្រលាញ់អូន ! ស្រលាញ់ពិតប្រាកដ "
និយាយបណ្តើរលើកដៃជូតទឹកភ្នែកអោយនាងបណ្តើរឡូរ៉េនញញឹមទឹកភ្នែករលីងរលោងទីបំផុត ! ទីបំផុតអ្វីដែលនាងអត់ទ្រាំជាច្រើនឆ្នាំកន្លងភាពស្មោះត្រង់របស់នាងពេលនេះគេមើលឃើញហើយ ។ គេនិយាយថាស្រលាញ់នាង ស្រលាញ់យ៉ាងពិតប្រាកដ
" ហូ...ហូស៊ក "
" ... " ហូស៊កមិននិយាយអីនោះទេបន្ទាប់មកគេក៏ទម្លាក់ស្នាមថើបយ៉ាងផ្អែមល្ហែមលើបបូរមាត់របស់ឡូរ៉េន ! គេបើុតជញ្ជក់មាត់របស់នាងជញ្ជក់យករសជាតិស្នេហា ។ តាមពិតសេចក្តីសុខគឺបែបនេះសោះស្តាយណាស់ក្តីសុខនៅជាមួយឡើងរាប់ឆ្នាំហើយតែទើបតែរកឃើញនៅពេលនេះ តែយ៉ាងណាក៏ចាប់ទុកថាមិនទាន់ហួសពេល ។
" ចាប់ពីពេលនេះទៅអូនស្ថិតក្នុងបេះដូងរបស់បង "
" ពួកយើងចាប់ផ្តើមជាមួយគ្នា បង្កើតកូនបង្កើតគ្រួសារជាមួយគ្នា "
" ហឹមមម ! ហឹមមម " ឡូរ៉េនងក់ក្បាលឡើងញាប់ស្អេក
" ប្រពន្ធសម្លាញ់របស់បង " និយាយហើយគេក៏ជញ្ជក់លើបបូរមាត់របស់នាងម្តងទៀតម្តងនេះគេក៏ជញ្ជក់មាត់របស់នាងយូជាងមុនជញ្ជក់រហូតដល់អស់ខ្យល់ពីក្នុងពោះទើបគេលែងអោយមានសេរីភាព ។
==========================
ឈប់សាងបាបហើយញាតិញោម 🌚
ChaeMin-ឆេមីន🥀
STAI LEGGENDO
ដៃគូជីវិត (Complete ✔️ )
Storie d'amoreចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
