ព្រឹកឡើង !
ឡូរ៉េនភ្ញាក់មុនហូស៊កនាងមិនមានទម្លាប់គេងយូនោះទេ ! ជាទូទៅក៏ត្រូវតែក្រោកហាត់ប្រាណនៅពេលព្រឹកតែសម្រាប់ព្រឹកមួយនេះវិញនាងបែរជាមិនចង់ក្រោកចេញពីលើគ្រែ បើសិនជាអាចនាងនឹងសុំអោយមេឃងងិតម្តងទៀតព្រោះនាងអាចនៅក្បែរមនុស្សដែលនាងស្រលាញ់បែបនេះ ។
ឡូរ៉េនដេកកើយលើដៃរបស់ហូស៊កហើយនាងក៏ដាក់ដៃអង្អែលសាច់ទ្រូងរបស់ហូស៊កតឹចៗប្រសិនបើនាងមានឱកាសគេងក្បែរគេបែបនេះជារៀងរាល់ថ្ងៃនាងប្រហែលជាអាចកែថាជាស្ត្រីដែលមានសេចក្តីសុខដូចជាមនុស្សស្រីទូទៅដែល ! វាមិនច្រើននោះទេប្រសិនបើសម្រាប់អ្នកផ្សេងតែសម្រាប់នាងដែលមិនធ្លាប់បានទទួលក្តីសុខបែបនេះទាល់តែសោះប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ។
“ ហឹមមមម ” ហូស៊កដឹងខ្លួនឡើង
“ បងក្រោកហើយហ្អេស៎ ? ” ឡូរ៉េនញញឹមដាក់ហូស៊ក
“ នាងក្រោកយូហើយមិចមិនដាសខ្ញុំ ? ”
“ អូនចង់គេងក្បែរបង ”
ដំបូងឡើយក៏ចង់ដកដៃមិនអោយនាងកើតព្រោះគេត្រូវក្រោកឡើងទៅងួតទឹកតែនៅពេលដែលស្តាប់លឺនាងនិយាយបែបនេះហើយគេក៏នៅស្ងៀមៗចំណាយដៃអោយនាងដេកកើយបន្ត ! កែវភ្នែកមួយគូដែលមានពន្លឺភ្លឺថ្លាធ្វើអោយបេះដូងហូស៊កចាប់ផ្តើមរំជួល កែវភ្នែកមួយគូស្អាតយ៉ាងនេះហេតុអ្វីគេមើលមិនរំលង ?
“ ពុកមាត់បងដុះទៀតហើយ ! វែងៗណាស់ ” ឡូរ៉េន
“ ជួយកោរអោយផងចឹង ”
“ ប្រាកដជាបាន ”
ឡូរ៉េនក្រោកឡើងទាំងសប្បាយចិត្ត បន្ទាប់មកនាងហើយនឹងហូស៊កក៏ដើរទៅបន្ទប់ទឹកជាមួយនឹងគ្នា ។ ឡូរ៉េនបាញ់ស្ព្រាយនៅលើដៃហើយក៏យកវាមកបៀបនៅកន្លែងដែលដុះពុកមាត់អោយសព្វកន្លែងហើយនាងក៏ចាប់ផ្តើមកោរវាឡើង នាងផ្ចិតផ្ចង់ខ្លាំងណាស់ខ្លាចថានឹងមុតមាត់របស់ហូស៊ក ! ហូស៊កទើបតែបានចាប់អារម្មណ៍ថាឡូរ៉េននេះខ្វាយខ្វល់យកចិត្តទុកដាក់ចំពោះគេខ្លាំងណាស់
“ ស្អាតហើយ បងងួតទឹកចុះណាអូនចេញទៅក្រៅហើយ ”
“ ឈប់សិន ”
“ ចាស៎ ? ”
“ រៀបចំឈុតធ្វើការអោយមួយឈុតផង ”
“ ចាស៎ ”
ឡូរ៉េនដើរចេញ ចេញមកដល់ក្រៅបន្ទប់នាងក៏លោតហក់ទាំងសប្បាយចិត្តហូស៊កចម្លែកទៀតហើយគេអោយនាងដេកក្បែរខ្លួនរបស់គេ អោយនាងកោរពុកមាត់អោយគេហើយថែមទាំងអោយនាងត្រៀមឈុតអោយទៀត រីឯពាក្យសំដីរបស់គេក៏ធម្មតាមិនគំហកដាក់នាងទៀត ។ មួយសន្ទុះក្រោយហូស៊កក៏ដើរចេញមក
“ អូនជួយបង ”
ឡូរ៉េនកាន់កន្សែងមួយទៀតជួយជួតសក់ដែលទទឹកអោយហូស៊ក បន្ទាប់មកនាងក៏ជួយស្លៀកពាក់តុបតែងខ្លួនចងក្រវ៉ាត់ក៎អោយគេយ៉ាងស្អាត ។
“ អាហារពេលព្រឹកអូនអោយអ្នកបម្រើរៀបចំអោយរួចហើយ ”
“ មេនហើយថ្ងៃនេះមិនបាច់ទៅធ្វើការទេ ទើបតែធ្វើរួចហើយដេកយកកម្លាំងវិញទៅ ខ្ញុំទៅហើយ ” ហូស៊កនិយាយដោយពាក្យសម្តីសាមញ្ញមិនអោយនាងចាប់បានថាគេយកចិត្តទុកដាក់ចំពោះនាង
“ ល្ងាចនេះបងអាចមកញាំអាហារពេលយប់ជាមួយអូនបានដែលទេហូស៊ក ? ” សុំដោយទឹកមុខកំសត់បែបគ្មានសង្ឃឹម
“ ក៏បាន ម៉ោង8 ” គេនិយាយហើយក៏ដើរចេញទៅបាត់ ឡូរ៉េនលោតទៅលើពូករមួលសប្បាយចិត្តរំភើបតែម្នាក់ឯង គេមិនអោយនាងទៅធ្វើការព្រោះគឹតថានាងឈឺពេញខ្លួនពាក្យសំដីបារម្ភច្បាស់ណាស់ ហើយនៅយល់ព្រមជាមួយការសុំរបស់នាងទៀត កុំតែនាងបានភ្ញាក់មិនអញ្ចឹងគឹតថាខ្លួនឯងពេលនេះកំពុងតែយលសប្តិហើយ ។
ហូស៊កចំណាយពេលដប់នាទីដើម្បីញាំអាហារពេលព្រឹកនៅពេលដែលញាំរួចហើយគេក៏អោយខេស៍បើកឡានជួនទៅក្រុមហ៊ុនដូចសព្វដង
“ យើងបញ្ជារឯងកុំអោយចូលកៀកឡូរ៉េនទៀត ”ហូស៊ក
“ ចាប់បានស្រេចចៅហ្វាយប្រច័ណ្ឌហើយ ” ខេស៍
“ ក្បាលឯងស្អី នាងមានឈ្មោះជាប្រពន្ធយើងឯងចង់មករញ៉េរញ៉ៃអោយជាប់ឈ្មោះមិនល្អដល់យើងហ្អេស៎ ”
“ ខ្ញុំយល់ពីចៅហ្វាយច្បាស់ហើយទាន ”
ខេស៍ញញឹមខ្ចិបតាមក្បែរហូស៊កមកយូឆ្នាំយ៉ាងនេះគឹតថាមើលមិនដឹងពីកាយវិការពាក្យសំដីប្លែកៗរបស់ចៅហ្វាយហ្អេស៎ គេចពីក្រសែរភ្នែកអាខេស៍អង្គរក្សដៃឆើតម្នាក់នេះមិនបានទេ ។
“ នែជួនយើងទៅដល់ក្រុមហ៊ុនហើយទៅរកមើលគ្រឿងពេជ្រអោយមួយឈុតផងរកអាណាដែលទឹកល្អលេខមួយបំផុត បានម៉ូតប្រញាប់ផ្ញើររូបអោយមក ”
“ ចៅហ្វាយចំណាយលុយទឹញអោយអ្នកណាទៀតហើយទាន ”
“ ថាកុំចេះរឿងអញ ” ហូស៊កក្តៅស្លឹកត្រចៀក
“ បាទខ្ញុំយល់ពីចៅហ្វាយហើយ ” ខេស៍
ខេស៍លួចសើចហឹសៗរលាក់តឹចៗមិនអោយហូស៊កដឹងរបស់ល្អបែបនេះមានតែមនុស្សម្នាក់ទេដែលសាកសមអញ្ចឹងហើយមិនបាច់ទាយយូហើយក៏មិនបាច់ដេញដោលដែល ! ហូស៊កគ្រវីក្បាលហួសចិត្តដែលខេស៍ចាប់បានទាំងអស់
============================
យីល្បងសុីអុីអូហូស៊កយើង ចាប់ផ្តើមចេះស្រលាញ់ប្រពន្ធហើយនែក៎ 🌚
ChaeMin_ឆេមីន🥀
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
