ភាគទី ៤២ : វាអស្ចារ្យជាងឡាំបូយើងប៉ុណ្ណាទៅ 🤯 !!!

782 41 0
                                        

// ក្រុមហ៊ុន //
CEOស្រីឆ្នើមកំពុងតែពិនិត្យមើលឯកសារទំនឹញដែលទើបតែនាំចូលមកថ្មីនាងពិនិត្យយ៉ាងល្អិតល្អន់ជាទីបំផុត ច្បាប់ការងាររបស់នាងគឺច្បាស់លាស់គុណភាពហើយនឹងទំនុកចិត្ត ព្រោះតែឆ្នើមពូកែរបបដឹកនាំល្អបែបនេះហើយទើបនាងចេះតែរីកចម្រើនទៅៗ ។

     តុក | តុក | តុក ...
     " ចូលមក " ឡូរ៉េនស្រែកចេញពីក្នុង
     " អគ្គនាយិកាមានកាដូផ្ញើរមកអោយទាន "
បុគ្គលិកស្រីម្នាក់និយាយដោយអោនលំទោនគោរពចៅហ្វាយស្រី នាងយកប្រអប់កាដូមួយនោះដាក់នៅលើតុរបស់ឡូរ៉េនហើយបន្ទាប់មកក៏ថយជំហ៊ានពីរបីជំហ៊ានទៅក្រោយជាការគួរសម ។

     " អ្នកណាគេផ្ញើរមក ? "
     " មិនប្រាប់ថាជាអ្នកណាទេទានមើលទៅដូចជានៅយុវវ័យនៅឡើយគ្រាន់តែមកប្រាប់ថាយកមកជួនអ្នកនាងឡូរ៉េនហើយបន្ទាប់មកក៏ទៅបាត់ " ឡូរ៉េនបង្វិលប្រអប់កាដូពីរបីជុំនាងឆ្ងល់ណាស់ ? នាងមិនដែលស្គាល់អ្នកណាមានវ័យនៅយុវវ័យផងហើយចុះអ្នកណាផ្ញើរកាដូមកអោយនាង ? បំណងល្អរឺមួយក៏បំណងអាក្រក់នេះ ?

     " ទៅធ្វើការវិញចុះ "
     " ចាស៎អ្នកនាងអគ្គនាយិកា " បុគ្គលិកស្រីម្នាក់នោះអោនគោរពម្តងទៀតហើយបន្ទាប់មកក៏ចាកចេញទៅបាត់ទៅ ! ឡូរ៉េនអង្គុយសម្លឹងប្រអប់កាដូពណ៍មាសនោះមួយសន្ទុះទម្រាំតែដាច់ចិត្តបើកមើល បើកឃើញហើយឡូរ៉េនក៏ស្រងាកចិត្តជាខ្លាំង មិនដឹងជាអ្នកណាទំនេរអ្វីម្លេះមកលេងសើចជាមួយនាងប្រអប់កាដូឡើងធំតែបើកមកក្នុងនោះមានតែត្រឹមក្រដាស់ស៎មួយសន្លឹកប៉ុណ្ណោះ

     " អីគេ ? "
     " នឹកណាស់... " នាងអានតាមអត្ថន័យក្នុងសំបុត្រគឺមានតែពីរឃ្លាតែប៉ុណ្ណោះគឺនឹកណាស់ហើយជាអក្សរដែលព្រីនចេញពីក្នុងកុំព្យូទ័រទៀតចង់ដឹងថាអ្នកណាផ្ញើរមកអោយពិបាករកតម្រុយណាស់ ។

     " លេងសើចពេកហើយ " ឡូរ៉េនចាប់ផ្តើមម៉ួម៉ៅកំពុងការងារគរដូចភ្នំផងមកនឹកណាស់នឹកណោចស្អី ? នាងគប់ប្រអប់កាដូមួយនោះចោលហើយក៏មូលសំបុត្រនោះគប់ចោលចូលធុងសម្រាមដូចគ្នា

     " អត់ប្រយោជន៍ពិតមេន " តាំងពីត្រូវគេធ្វើអោយឈឺចាប់មកបេះដូងErrorហើយលែងស្គាល់ពាក្យនឹកលែងស្គាល់ពាក្យស្រលាញ់អីអស់ហើយសំខាន់នាងខ្លាំងនាងរឹងមាំនាងជាស្ត្រីម្នាក់ដែលពូកែមិនពឹងអ្នកណាតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសម្រាប់ជីវិតនាង ។ ឡូរ៉េនក៏បន្តធ្វើការរបស់នាងទៀតដោយប្រមូលអារម្មណ៍អោយមូលសារជាថ្មី រំលងទៅបានប្រហែលកន្លះម៉ោងក៏លឺសំឡេងគោះទ្វារទៀត

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now