ហូស៊កជញ្ជក់មាត់របស់ឡូរ៉េនយ៉ាងយូទម្រាំតែដាច់ចិត្តប្រលែងអោយបបូរមាត់តូចរបស់នាងមានសេរីភាពវិញ ! ឡូរ៉េនដកដង្ហើមដង្ហក់ស្ទើរតែមិនដល់គ្នាអោយតែខឹងពេលណាធ្វើអញ្ចឹងរហូត ។
" បងយ៉ាងមិចនឹងហូស៊ក ? "
" ហេតុអីក៏ធ្វើបែបនេះ ? " ឡូរ៉េន
" នៅសួរទៀតហ្អេស៎ ! វានោះសំខាន់ណាស់មេនទេ ? "
" ហឹសសស គ្រាន់តែដាល់មួយដៃសោះក៏ចូលពេទ្យ មួយដៃខ្ញុំនោះវាមិនដល់ថ្នាក់ងាប់ទេមិនចាំបាច់អោយនាងទៅរកវាទាំងទទឹងទិសបែបនេះ ខ្លាំងដៃណាស់ទុកប្តីចោលហើយទៅរកប្រុស "
ហូស៊កនិយាយពាក្យសំដីមិនពិរោះស្តាប់ដាក់ឡូរ៉េន តែមិនជាបញ្ហាអីនោះទេឡូរ៉េនសុាំត្រចៀកទៅហើយទើបមិនប្រកាន់ជាមួយនឹងគេ ។ ឡូរ៉េនជ្រួញចិញ្ចើមឆ្ងល់ ? ទៅជួបប្រុសណាគឹតដល់ណាហើយ ?
" ប្រុសណា ? "
" អាចង្រៃព្រីនន័រនោះ " រំលឹកដល់ឈ្មោះនេះហូស៊កក៏ស្រែក
" មិនដឹងផងចេះតែមកស្រែក "
" លីឌៀរ៍ទូរស័ព្ទប្រាប់ថានាងធ្លាក់ពីលើេជណ្តើរ ស្រាំឆ្អឹងអូនក៏ប្រញាប់ទៅមើលខុសដែលមេនទេ ? អីក៏ប្រចណ្ឌម្លេះ "
" ... " ហូស៊កស្ពឹកមុខខណះពេលដែលលឺពាក្យសំដីគ្រប់ម៉ាត់ចេញពីមាត់របស់ឡូរ៉េន លើកនេះនាងចាប់បានថាគេប្រណ្ឌចង់រកលេសដោះសារក៏ដោះមិនកើតព្រោះគេប្រចណ្ឌនាងពិតមេន
" យ៉ាងមិច ប្រចណ្ឌដល់ថ្នាក់នឹងផង ? "
" ទេ ! ប្រាប់ហើយថានាងមានឈ្មោះជាប្រពន្ធខ្ញុំនាងទៅជួបប្រុសផ្សេងខ្ញុំខ្លាចខូចឈ្មោះដោយទាំងខ្ញុំដែល " គេប្រើលេសដដែលយកមកបកស្រាយទៀតហើយម្តងនេះឡូរ៉េនក៏សើចតែនាងអត់តបជាមួយគេនោះទេរឿងបែបណាប្រចណ្ឌរឺអត់ដឹងនៅក្នុងចិត្តយើងទៅបានហើយ មនុស្សប្រុសអារឿងបែបនឹងពិបាកអោយហើុបមាត់ណាស់ ។
" អូនទៅបានរឺនៅ ? "
" ខ្ញុំទៅដែលខ្ញុំបើកឡានអោយឆាប់ចុះមក " គេនិយាយរួចក៏ចាប់កាន់ដៃរបស់នាងហើយក៏អូសចេញពីឡានមួយនោះរុញនាងបញ្ចូលទៅក្នុងឡានរបស់គេអោយអង្គុយនៅកៅអីខាងមុខ ។ ហូស៊កបញ្ជារអោយអ្នកបើកឡានយកឡានត្រឡប់ទៅវិញហើយគេក៏បើកឡានជូនឡូរ៉េនទៅតែម្តង ...
" មុខនាងស្លេកម្លេះ ? "
" កើតអី ? " នេះជាហេតុដែលគេស្ម័គ្រចិត្តទៅជាមួយនាងក៏ព្រោះតែឃើញទឹកមុខស្លេកស្លាំង ! ឡូរ៉េនដៀងភ្នែកមើលហូស៊កបន្តិចហើយនាងក៏ឆ្លើយតបទៅកាន់គេវិញ
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
