#ពេលព្រឹក !!!
#ម៉ោង8:00នាទី ...
អ្នកដែលមកកំដរឡូរ៉េននៅពេលព្រឹកនេះគឺលីឌៀរ៍រ៉ា ! នាងសុខចិត្តបោះបង់ការងារចោលអោយតែបានមកផ្តល់ភាពកក់ក្តៅអោយមិត្ត ឡូរ៉េនក៏កំពុងតែកំសត់ហើយ ឈឺហើយស្វាមីក៏ទុកចោល មិនហ៊ានប្រាប់អោយឪពុកម្តាយដឹង នៅពេលនេះគឺមានតែមិត្តប៉ុណ្ណោះដែលអាចផ្តល់ភាពកក់ក្តៅទើបនាងពុះពារកាត់ព្រឹកមកអង្គុយកំដរឡូរ៉េន ។
អាការរះឡូរ៉េនបានប្រសើរហើយ គ្រូពេទ្យក៏បានដកអុកសុីសែនចេញគឺត្រឹមតែប្រើអុកសុីសែនសរសៃរតូចឆ្មារគ្រាន់សម្រួលខ្យល់ដង្ហើមនាងអោយស្រួលប៉ុណ្ណោះ ...។
“ ហ្អឹមមម ”
សំឡេងនៃដំណកដង្ហើមដកដំណាលគ្នាទៅនឹងត្របកភ្នែកស្តើងដែលបើកឡើងហើយធ្វើភ្នែកជ្រឹមៗ មុននឹងក្រោកអង្គុយទាំងកាយខ្សោះកម្លាំងសម្លឹងអោយសព្វទីកន្លែងថានាងកំពុងនៅទីកន្លែងណា ? ស្លាប់រឺក៏រស់ ?
“ ឡូរ៉េន !!! ”
លីឌៀរ៍រត់មកក្បែរមិត្តទាំងសប្បាយចិត្តក្រោយពីឃើញថានាងដឹងខ្លួនហើយ ។ ប្រអប់ដៃស្តើងទាំងពីគូរចាប់ច្របាច់ណែនៗចូលគ្នាទាំងទឹកមុខញញឹមសប្បាយចិត្តខ្លាំង ។
“ ឯងយ៉ាងមិចហើយឡូរ៉េន ? ”
“ ឯងអូខេដែលទេសម្លាញ់ ? ”លីឌៀរ៍
ឡូរ៉េនត្រឹមងក់ក្បាលព្រោះមិនទាន់អាចហើបមាត់និយាយបាន ក្នុងខ្លួននាងខ្សោះអស់ហើយ បានត្រឹមតែសម្លឹងហើយនឹងចាប់ដៃមិត្តតបត៎ទៅវិញ ។
ចប់ការសន្ទនាមួយវគ្គ លីឌៀរ៍ក៏បានតាមពេទ្យអោយមកពិនិត្យអាការះឡូរ៉េនជាថ្មី ថាមានអ្វីនឹងខុសប្រក្រដីទៀតដែលទេ នាងនឹងបានអស់បារម្ភពីមិត្ត ។ លទ្ធផលចេញមកក៏ល្អប្រសើរគ្រប់យ៉ាង ថែមទាំងអនុញ្ញាតអោយនាងត្រឡប់ទៅសម្រាកនៅឯផ្ទះបានទៀតផង ។
“ យើងទៅផ្ទះឥឡូវបានទេ ! មិនចង់នៅពេទ្យទេ ”
ឡូរ៉េនទទួចអង្វរមិត្ត តែតាមពិតចិត្តរបស់នាងមិននៅនឹងផ្ទះប៉ុន្មានទេ នៅនឹងស្វាមីគំរកហើយឃោឃៅម្នាក់នោះច្រើនជាង 🙂 គេធ្វើអាក្រក់ដាក់យ៉ាងនេះហើយនៅតែស្រលាញ់បារម្ភខ្វាយខ្វល់ពីគេ ។ លីឌៀរ៍ចាប់ចំណុចបាននាងក៏តបទៅវិញទាំងអាការះមិនសូវជាពេញចិត្តប៉ុន្មាន បើសិនជាអាចនាងចង់តែយកឡូរ៉េនចេញពីជីវិតហូស៊ក លេងលះគ្នាអោយបាត់ៗ ក៏ប៉ុន្តែសមីខ្លួនគេមិនព្រម ចង់ត្រាំត្រែងនៅតែជាមួយភាពឈឺចាប់ មិនព្រមរើខ្លួនចេញ 🙂 ។
“ មិនចង់នៅពេទ្យ រឺក៏ចង់ទៅមើលអាប្តីគំរក់របស់ឯងហ្អា៎ ? ”
សំនួរនេះធ្វើអោយឡូរ៉េនឆ្លើយមិនចេញ ។ នាងទម្លាក់ជើងចុះពីលើគ្រែហើយដើរទៅផ្លាស់សម្លៀកបំពាក់ដោយខ្លួនឯង មិនចាំអោយមិត្តអនុញ្ញាតសិន ។ លីឌៀរ៍ អស់អីនឹងនិយាយក៏បណ្តោយតាមនាង ចាំអោយអស់ចិត្តពេលណាចាំគឹតបន្តទៀត ។
#ភូមិគ្រិះត្រកូលអូដេស៍សា !!!
គ្រាន់តែចូលមកដល់ក្នុងផ្ទះក៏ឃើញរឿងមួយដែលនឹកស្មានមិនដល់ ។ ខោអាវស្រាតបោះពេញផ្ទះ មានទាំងខោក្នុងរបស់មនុស្សស្រីទៀត យប់មិញគេបានធ្វើស្អីខ្លះកំឡុងពេលនាងដេកពេទ្យគឺដឹងនៅក្នុងចិត្តស្រាប់ហើយ 😃 ។
“ ស្លាប់ហើយ ! គំរក់បំផុត ”
“ យើងសុំទៅប្រដៅទាំងស្រីទាំងប្រុសម្តង ”លីឌៀរ៍
“ កុំអីណា ! ឯងត្រឡប់ទៅវិញទៅ ”ឡូរ៉េន
នាងដេញដោយសារតែនាងខ្មាស់ ។ ខ្មាស់ត្រង់មិនមានស្វាមីល្អស្មោះត្រង់នឹងនាងដូចជាគេ 😃 រីឯអាបេះដូងដែលនៅខាងក្នុងនោះក៏បុកឈឺឡើងខ្ទោកៗ !!! តាំងពីការមកមិនដែលប៉ះពាល់រាងកាយនាងទេ តែដេកក្បែរក៏មិនចង់ផង បើស្រីស្នេហ៍វិញហ៊ាននាំមកដេកទាំងក្នុងផ្ទះទៀត 😃 ។
“ ឯងឆ្កួតទេហ្អេ៎ ? ”លីឌៀរ៍
“ យើងហត់ហើយ ! ហត់ខ្លាំងណាស់ ”
ឡូរ៉េន ទម្លាក់ខ្លួនអង្គុយលើសាឡុងហើយខ្ទប់មុខយំ ។ គ្មានក្តីឈឺចាប់ណាឈឺជាងនេះទៀតនោះទេ !!! ឈឺរាប់រយដងហើយនៅតែមិនសុាំ ហើយក៏នៅតែបន្តចិត្តស្នេហ៍គេទៀត ទាំងដែលដឹងហើយថាបេះដូងគេមិនដែលមានវត្តមាននាងសូម្បីតែ1%សោះ ។
___________________________________
អេតមីនត្រឡប់មកវិញហើយ ☹️
_ឆេមីន🥀
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
