ខណះពេលដែលបបូរមាត់កំពុងតែប្រថាប់លើគ្នាស្រូបយកឱជារសយ៉ាងឆ្ងាញ់ពិសារម្រាមដៃស្រឡូនបន្លាក្រូចក៏លូកចូលទៅក្នុងអាវរបស់រាងក្រាស់ថែមទាំងស្ទាបអង្អែលបញ្ចេញចំហាយក្តៅរោលរាល ។ ឡូរ៉េនដូចជាជំនាញខ្លាំងណាស់ស្នៀតរបស់នាងធ្វើអោយរាងកាយក្រាស់ដែលបាត់បង់សតិមិនអាចប្រកែកបានមានតែតបស្នងទៅកាន់នាងវិញ
" អ្ហឹមមម "
" បងចាំអូនបានដែលទេ ? "
ឡូរ៉េនមានអារម្មណ៍ថាហូស៊កនៅពេលនេះគឺជាហូស៊កកាលពីមុន នៅពេលដែលនាងដាស់អារម្មណ៍គេបែរជាតបត៎ ទាល់តែមានទំនាក់ទំនងល្អជាមួយគ្នាទើបអាចតបស្នងទៅកាន់គ្នាបានបែបនេះ ។
" ហូស៊ក ! សម្លឹងភ្នែកអូនមក "
" បងចាំអូនបានដែលទេ ? ប្តីសម្លាញ់អូនជាប្រពន្ធបងណា "
" ... "
ហូស៊កសម្លឹងក្រសែរភ្នែករបស់ឡូរ៉េនតាមពាក្យសម្តីដែលនាងបានស្នើរសុំ គេសម្លឹងយូទៅៗហើយក៏លើកដៃអង្អែលផ្ទៃមុខរបស់នាង នៅពេលនោះដែលគឺជីមីនសប្បាយចិត្តខ្លាំងពិតមេន !!!
" ហូស៊ក ! បងចាំរឿងយើងបានហើយមេនទេ ? "
" មិនចាំទេ "
" ដឹងតែម្យ៉ាងបងស្រីខ្សែរលើចង់ចាប់រំលោភខ្ញុំ អួក៎ "
ហូស៊កនិយាយដាក់ឡូរ៉េនតែប៉ុណ្ណឹងហើយក៏ចេញក្អួតមកទៀត អារម្មណ៍របស់ឡូរ៉េនហោះហើរទៅលើអាកាសអស់ទៅហើយក្តៀនអស់ពាក្យអ្វីនឹងវាចារ ។ ឡូរ៉េនលួចរអ៊ូធ្វើមាត់ជីបអូចៗពីក្រោយខ្នងរបស់ហូស៊កព្រោះតែគេធ្វើអោយនាងខូចអារម្មណ៍ ឥឡូវនេះមានតែជួយគក់ជួយរិតខ្នងអោយគេបំពេញតួនាទីជាប្រពន្ធលាក់មុខ ...។
ពេលយប់បានមកដល់ !!!
ហូស៊កបានសុំធ្វើគ្រប់យ៉ាងដោយខ្លួនឯងទើបឡូរ៉េនបណ្តោយតាមអ្វីដែលគេបានសុំ ឡូរ៉េននៅមានការងារត្រូវធ្វើទើបនាងចំណាយពេលអង្គុយនៅក្នុងបន្ទប់ការងារស្ងប់ស្ងាត់ម្នាក់ឯងកន្លះម៉ោងនៅពេលដែលទ្រនិចនាឡិការបានលោតដល់ម៉ោង8យប់ហើយទើបឡូរ៉េនសម្រេចបិទទុកការងារចោលវិលទៅរកដំណេកដេកវិញ ។
ក្រាកកក ( សំឡេងបើកទ្វារ )
គ្រាន់តែលឺសំឡេងបើកទ្វារហូស៊កក៏តម្រង់ក្រសែរភ្នែកបាញ់ទៅរកឡូរ៉េនតែម្តង បន្ទាប់ពីសម្លឹងហើយហូស៊កក៏សួរទៅកាន់នាង
" ក្រែងបងថានេះជាបន្ទប់របស់ខ្ញុំ បងចូលមកធ្វើអី ? "
" ហាស៎ ! ចូលមកគេងនោះអី "
ឡូរ៉េនឆ្លើយងាយៗហើយក៏ឡើងទៅអង្គុយលើគ្រែចំណែកឯហូស៊កវិញឃើញនាងអង្គុយលើគ្រែភ្លាមគេក៏ស្ទុះកន្ត្រាក់ខ្លួនងើបចេញ ស្រីចាស់ម្នាក់នេះសូម្បីតែនៅក្នុងបន្ទប់ទឹកក៏ឈ្លាតឱកាសលើគេហើយរឿងអីដែលថានៅក្នុងបន្ទប់តែពីរអ្នកនាងមិនឈ្លាតឱកាសលើគេទៀតនោះ
" យ៉ាងមិច ? ខ្លាចរឺ ? "
" ស្រីចាស់ពូកែឈ្លាតឱកាស ចង់រំលោភខ្ញុំទៀតហើយនឹង "
" បើខ្ញុំតែងខ្លួនបងប្រាកដជាចំហមាត់មើលឡើងភ្លឹក "
" ភ្លឹកអីចាស់ឡើងជ្រួញហើយ "
ហូស៊កហេតុតែគ្មានការចងចាំគេតាំងខ្លួនថាក្មេងជាងឡូរ៉េនគេនៅស្ទាវនៅសង្ហារទើបគ្រប់ម៉ាត់ចេះតែបង្អាប់ឡូរ៉េនរហូត ។ ឡូរ៉េនមិនប្រកាន់ទេបានឃើញស្នាមញញឹមរបស់គេនាងមានក្តីសុខណាស់
" ឆាប់មកដេកមកយប់ហើយ "
" អត់ ! ចូលចិត្តដេកតែម្នាក់ឯងបងដេកកន្លែងផ្សេងទៅ "
" ប្តីប្រពន្ធនឹងគ្នាដេកបែកគ្នាចាស់បុរាណគេប្រកាន់ណា "
" យប់ឡើងខ្ញុំដេកស្រាតមិនអោយបងដេកជាមួយទេ "
ហូស៊កដាច់អហង្ការណាស់គេរកនឹកទំនប់ប្លែកៗធ្វើយ៉ាងណាមិនអោយយប់នេះបានដេកជាមួយឡូរ៉េនឡើយ នៅពេលដែលឃើញឡូរ៉េនដេកសម្លឹងគេលើពូកស្ងៀមៗមិនកម្រើកគេក៏លះបង់ចិត្តកាយស្រាតខោដេកយប់ចេញនៅសល់តែខោក្នុងដាក់ឡូរ៉េន
" ឃើញអស់ហើយ ពេលងួតទឹកក៏ឃើញហើយដែល "
" អត់ចម្លែកទេឃើញទៀតក៏មិនអីដែល "
" ហៃយ៉ាបងអីក៏រោគចិត្តម្លេះ ? ចេះតែចង់រំលោភកូនប្រុសគេ "
" សូញសាញច្រើនកុំដេក !!! ដេកមុនហើយ "
ឡូរ៉េនទាញភួយដណ្តប់រាងកាយហើយនាងក៏ប្រាស់ខ្លួនដេកធ្វើព្រងើយមិនខ្វាយខ្វល់ពីហូស៊ក ! ហូស៊កទាល់តម្រិះហើយចុងក្រោយក៏មានតែលើកខោមកពាក់វិញហើយក៏ឡើងទៅដេកលើគ្រែដែល តែថាគេដេកបញ្ឆឹតទេដេកមួយចំហៀងគ្រែម្នាក់
" ខ្ញុំដាក់ខ្នើយបាំងហើយណា ហាមចូលទឹកដីខ្ញុំ "
" រាត្រីសួស្តីបងសម្លាញ់ ជុប៎ "
" ស្រីចាស់កុុំនិយាយផ្អែមពេក ពងខ្ញុំវាស្រៀវ "
ហូស៊កក៏ដេកបែរខ្នងដាក់ឡូរ៉េនព្រោះតែអៀនឃើញនាងបើកភ្នែកសម្លឹងមុខរបស់គេរហូត ! មានអីបែបនេះល្អម្យ៉ាងដែលតើប្តីប្រពន្ធរបស់គេនេះពីដើមឡើយមិនដែលត្រូវគ្នាទេរៀបការដោយមិនចុះសម្រុងចំណាយរយះពេលពីរឆ្នាំនៅក្បែរគ្នាតែអត់ន័យចោលអត់ប្រយោជន៍ ។ ចាប់ទុកថាពេលនេះដូចក្រមុំហើយនឹងកម្លោះទៅចុះតាមញ៉ែគ្នាស្រលាញ់គ្នាបែបស្នេហាក្មេងៗម្តងទៀត !!!
============================
ដំបូងឡើយអត់ស្រលាញ់ហេស៎ ឥឡូវតាមញ៉ែគ្នាម្តងទៀត 😂 ហិហិហិ 😂
✨ថេយ៍ឆេមីន♡
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
