ពេលព្រឹកនៃថ្ងៃថ្មីក៏បានមកដល់ឡូរ៉េននាងក៏ភ្ញាក់ទៅតាមទម្លាប់សព្វដង នាងមិនដឹងថាសភាពអ្នកនៅក្រៅបន្ទប់យ៉ាងណាហើយទេសំខាន់ពេលនេះនាងគឹតពីខ្លួនឯងតែប៉ុណ្ណោះ ។ រាងកាយស្តើងចូលទៅក្នុងបន្ទប់ទឹកហើយក៏ដេកត្រាំក្នុងអាងទឹកដែលមានទឹកក្តៅឧណ្ឌៗមួយសន្ទុះបានធូស្បើយស្រួលខ្លួនហើយនាងក៏ដើរចេញវិញ ។
ថ្ងៃនេះមានណាត់ត្រូវពិនិត្យទំនិញឡានសេរីថ្មីដែលត្រូវយកចូលក្នុងក្រុមហ៊ុនទើបឡូរ៉េនត្រូវតែងខ្លួនអោយស្អាតអោយសាកសម្យជា CEO ស្រីឆ្នើមប្រចាំក្រុមហ៊ុន ។ ការតុបតែងខ្លួនរបស់នាងគឺប្រែទាំងស្រុងពីមនុស្សស្រីនិយមក្រេមពណ៍បែបស្លេកស្រទន់ប្រែជាមនុស្សស្រីដែលស្រលាញ់ពណ៍ដឹតមើលទៅឆ្នាស់ឆ្នើម សម្លៀកបំពាក់ទាន់សម័យបញ្ចេញចំហទ្រូងបន្តិចតែរក្សាភាពថ្លៃថ្នូរ ទឹកអប់លែងប្រើក្លិនផ្អែមតែប្រើក្លិនឆ្នាស់ដឹតជំនួសវិញ ឡូរ៉េនលីស្កាល់ឡេមនុស្សស្រីថ្មីម្នាក់នេះគឺល្អឥតខ្ចោះតាំងពីក្បាលរហូតដល់ចុងជើង ...។
ក្រិក ! ក្រាកកក
ឡូរ៉េនចាប់មូលបើកទ្វារចេញទៅក្រៅបន្ទប់ នាងក៏ជួបងក់នឹងហូស៊កដែលអង្គុយចាំនាងនៅមុខបន្ទប់មិនព្រមទៅណា ។ នៅក្បែរខ្លួនគេមានខ្នើយកើយមួយអញ្ចឹងបានន័យថាកាលពីយប់មិញគេច្បាស់ជាមិនព្រមចុះចាញ់ដេញចាំនាងនៅមុខបន្ទប់ដូចពាក្យសំដីអញ្ចឹង ។
" ឡូរ៉េន !!! "
" អូន- " ហូស៊កគាំងស្ញេញនិយាយលេងចេញក៏ព្រោះតែភ្លឹកជាមួយនឹងសម្រស់របស់ប្រពន្ធ ហូស៊កភ្លឺភ្នែកដូចត្រូវកម្តៅថ្ងៃចាំងជះមកលើអញ្ចឹងឡូរ៉េននៅពេលនេះមិនខុសអីពីទេពអប្សរដែលមានសម្រស់ស្រស់ស្អាតលើសអ្នកណាទាំងអស់ គេចង់តែរត់ទៅស្លាប់អោយបាត់ៗដែលល្ងង់ ល្ងង់ហួសធ្វើបាបនារីម្នាក់នេះដល់ទៅពីរឆ្នាំភ្ញាក់ខ្លួនវិញចំពេញល្មមដែលនាងចង់ផ្តាច់ទំនាក់ទំនងសងសឹករឿងរ៉ាវកាលពីអតីតកាលដែលគេធ្វើអោយនាងឈឺចាប់ ។
" ជៀសផ្លូវ ខ្ញុំប្រញាប់ "
" អត់ទេអូនមិនទាន់ឆ្លើយប្រាប់បងទេ " ហូស៊កដាក់ដៃរាំងមិនអោយនាងទៅណាកាលពីយប់មិញគេដេកយាមមុខបន្ទប់ត្រូវមុសខាំឡើងសុះខ្លួនក្តៅក៏ក្តៅទៀតព្រោះតែរងចាំចម្លើយរបស់នាង ស្អីក៏គេមិនធ្វើអ្វីក៏ទុកចោលទាំងអស់គ្រប់យ៉ាងគឺព្រោះតែនាង ពាក្យសម្តីមួយម៉ាត់គឺមានតម្លៃណាស់គេមិនអាចអោយនាងទៅបានទេ ។
ESTÁS LEYENDO
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
