ភាគទី ១៥ [ ទៅដល់បែកមុខមិនខានទេហែង ]

1.1K 58 2
                                        

ឡូរ៉េនមកដល់ក្រុមហ៊ុនយ៉ាងឆាប់រហ័សហើយក៏ប្រញាប់ឡើងទៅជួបភ្ញៀវពិសេសរបស់នាងនៅឯបន្ទប់ទទួលភ្ញៀវនៅជាន់ខាងលើសម្រាប់ភ្ញៀវVIP ។ កម្លោះសង្ហារព្រីនន័រ គ្រាន់តែឃើញឡូរ៉េនដើរមកដល់ក៏ក្រោកឈរហើយហុចដៃទៅចាប់ដៃរបស់ឡូរ៉េនជាការស្វាគមន៍

    " សួស្តីអ្នកស្រីឡូរ៉េន " ព្រីនន័របានដំណឹងថាCEOស្រីម្នាក់នេះមានស្វាមីហើយសព្វនាមមិនគួរហៅថាអ្នកនាងនោះទេវាមិនសាកសម្យទើបគេហៅនាងថាជាអ្នកស្រីវិញ

    " អូ៎ កុំហៅខ្ញុំបែបនេះអី "
    " ហៅខ្ញុំឡូរ៉េនក៏បានដែល ស្រួលស្តាប់ជាង "
    " បាទអរគុណណាស់អ្នកនាងស្អាតសាកសម្យនឹងឈ្មោះពិតមេន "
ព្រីនន័រហាក់មានគំនួចចិត្តចម្លែកទៅលើឡូរ៉េន គេញញឹមរហូតហើយក៏សម្លឹងនាងមិនដាក់ភ្នែក ! ទាំងស្រស់ស្អាត ទាំងដាក់ខ្លួន ពូកែមិនធម្មតាក្តោបក្តាប់ក្រុមហ៊ុនម្នាក់ឯងមិនត្រូវការដៃគូសហការណ៍ទៀត មនុស្សស្រីបែបនេះប្រសិនបើនៅទីនេះគេច្បាស់ជាមិនអោយរួចខ្លួនទេ ។

    " នេះជាបញ្ជីរម៉ូតថ្មីៗដែលក្រុមហ៊ុននាំចូល "
    " ខ្ញុំជឿថាសាកសម្យជាមួយលោកមានច្រើនសេរីណាស់ "
    " អ្នកនាងជួយរើសអោយផងអញ្ចឹង "
    " សង្ហារសំបូរស្នាមញញឹមឡូយឆាយដូចជាលោកបែបនេះច្បាស់ជារើសម៉ូតមួយណាក៏សមដែល " ឡូរ៉េនសរសើរបែបនេះកាន់តែធ្វើអោយបេះដូងព្រីនន័រលោតខុសចង្វាក់ សម្តីនាងផ្អែម ស្តាប់ហើយចូលត្រចៀកកាន់តែស្តាប់កាន់តែពិរោះ

    " ច្រណែនស្វាមីអ្នកនាងណាស់ " ព្រីនន័រ
ឡូរ៉េនញញឹមក្រោយពីស្តាប់លឺហើយ បន្ទាប់មកនាងក៏ណែនាំទំនិញម៉ាក់ឡានល្បីៗទៅអោយព្រីនន័រ ។ ព្រីនន័រស្តាប់បណ្តើរសម្លឹងមុខរបស់ឡូរ៉េនបណ្តើរគេកំពុងតែស្លុងអារម្មណ៍ជាមួយនាង តែនាងមិនបានខ្វាយខ្វល់រង្គោះរង្គើរនោះទេតែម្យ៉ាងគឺនាងស្វាគមន៍តាមការគួរសមដែលគេជាភ្ញៀវរបស់នាងប៉ុណ្ណោះ ។
ខេស៍ក្រោយពីបានទទួលបញ្ជារពីចៅហ្វាយហើយក៏មកសុើបយ៉ាងលឿន នាយជីកឬសជីកគល់ពីបុគ្គលិកជំនួយការរបស់ឡូរ៉េនទាល់តែចេញជាផ្លែផ្កា ហើយក៏សុើបរកជីវប្រវត្តិរបស់កម្លោះម្នាក់នេះទាល់តែដឹងទាំងអស់ទើបរាយការណ៍ទៅចៅហ្វាយភ្លាមៗ ។

    « អេមណាស់ចៅហ្វាយអើយ »
រូបភាព នឹង ជីវប្រវត្តិគ្រប់យ៉ាងបានលោតបង្ហាញនៅលើអេក្រង់ទូរស័ព្ទរបស់ហូស៊ក ថែមទាំងសារបញ្ចើរបញ្ចើររបស់អាកូនចៅជើងល្អទៀតធ្វើអោយហូស៊កឡើងកំដៅស្ទើរតែផ្ទុះចេញមកក្រៅ ។

    " ខ្ពើម... រអើម... "
ហូស៊កនិយាយរួចក៏បោកទូរស័ព្ទ ផូស ខ្ចាយ ទៅលើការ៉ូ ។ ហូស៊កក្តាប់ដៃហក់ធាក់នេះធាក់នោះព្រោះតែខឹងសម្បា អាម្នាក់ដែលណាត់ជួបឡូរ៉េនហ៊ានពេកហើយ កេរ្តិ៍ឈ្មោះម្នាក់នេះស្អាតស្អំជាម្ចាស់សាខាហាងទូរស័ព្ទធំមានហាងតូចៗជាច្រើនរីករាលដូចផ្សិតនៅក្នុងប្រទេសកូរ៉េនេះ ហើយអ្វីដែលសំខាន់នៅកំលោះទៀត រូបរាងមុខមាត់សង្ហារខាបព្រលឹងស្រីៗ ចុះទម្រាំតែបណ្តោយអោយនៅក្បែរឡូរ៉េនទៀតមិនខាបឡូរ៉េនយកទៅហើយទេហ្អេស៎ ។

    " ទៅដល់បែកមុខមិនខានទេហែង "
ហូស៊កនិយាយរួចក៏ឆក់សោរឡានរួចក៏បើកចេញទៅដោយខ្លួនឯងក្នុងល្បឿនកប់ៗអស់ព្រលឹង ! ក្នុងចិត្តនៅពេលនេះក្តៅក្រហល់ក្រហាយខ្លាំងណាស់ទៅដល់ពេលណា អាកម្លោះម្នាក់នោះបានបែកមុខបែកមាត់ដេកពេទ្យច្រើនខែមិនខានទេ ។ ឡានពេញទឹកពេញដីមិនទៅទិញមកញ៉ែញ៉ងប្រពន្ធគេ អាម្នាក់នេះបំណងច្បាស់ណាស់

==========================

ហើយក្តៅក៏ក្តៅម្លេះ 😂 ឈុតធំហើយភាគក្រោយ 😂

ChaeMin_ឆេមីន🥀

ដៃគូជីវិត (Complete ✔️ ) Where stories live. Discover now