ប្រាំខែបានកន្លងផុតទៅ :
មួយថ្ងៃៗពិតជាលឿនហើយក៏មានន័យពិតមេន ធ្មេចភ្នែកតែមួយភ្លែតក៏រំលងអស់ជាច្រើនខែបាត់ ។ អ្នកម៉ាក់វ័យក្មេងពេលនេះក៏ពពោះប៊េប៊ីបានប្រាំខែហើយ តែតាមមើលទៅអ្នកម៉ាក់ឡូរ៉េនមិនដូចជាអ្នកម៉ាក់ផ្សេងៗសោះហើយ ពពោះបានប្រាំខែសោះតែពោះបែរជាធំខ្លាំងស្ទើរតែដូច9ខែពេញលេញទៅហើយ ។
" នឹងហើយថាកុំអោយសុីច្រើនពេក "
" អាឡូវឃើញទេដើរដូចអ្នកកើតបូសគូទ "
ហូស៊កនិយាយក្នុងគោលបំណងលេងសើចអ្នកណាទៅថាអោយប្រពន្ធអញ្ចឹងមេននោះ គ្រាន់តែឃើញឡួរ៉េនទឹកមុខដូចជាពិបាកនឹងណាទើបរកទំនុបអោយនាងខឹងក្រែងបានស្រែកជេរគេខ្លះ ។
" ចង្រៃយ៎អើយយ មកពពោះខ្លួនឯងវិញមើល "
" ប្រយ័ត្នអូនខឹងខ្វេសកូនបងចេញមកក្រៅទៅ "
ឡូរ៉េនក្តៅចិត្តឆេវពពោះប៉ុន្មានខែមកនេះមិនបានទៅណាឡើយក៏ព្រោះតែពិបាកធ្វើដំណើរនេះសូម្បីតែធ្វើដំណើរមកបន្ទប់ផ្នែកសម្ភពដើម្បីអេកូកូនក៏ពិបាកដែលនេះ ...។
" ត្រជាក់ចិត្តៗៗ បងគ្រាន់តែនិយាយអោយអូនបន្ធូអារម្មណ៍ទេ "
" អេ៎ឈប់សិន ! អរគុណច្រើន "
ហូស៊កឃើញថាមានគ្រូពេទ្យម្នាក់អូសរទេះរុញសម្រាប់អ្នកជំងឺមករទេះរុញនោះនៅទំនេរទើបហូស៊កសុំខ្ចីសម្រាប់អោយប្រពន្ធអង្គុយមួយភ្នែកសិន អោយនាងដើរទៀតដូចទើសទាល់ភ្នែកណាស់ ។
" បងចាប់ទុកអូនជាមនុស្សពិការរឺ ? "
" បើអូនមិនរករឿងបងមួយថ្ងៃពិភពលោកនេះមិនក្រឡាប់ចាក់ទេប្រពន្ធសម្លាញ់ចិត្តបង បងគ្រាន់តែចង់ធ្វើអោយអូនស្រណុក " ហូស៊កនិយាយហើយក៏រុញរទេះរុញរបស់ប្រពន្ធតម្រង់ទៅរកជណ្តើរយន្ត ឡើងទៅរកបន្ទប់ផ្នែកសម្ភពសម្រាប់ស្ត្រី ។
ក្នុងបន្ទប់ផ្នែកសម្ភព :
អ្នកម៉ាក់ចូលទៅដល់ពេទ្យអោយបំពេញលើក្រដាស់បន្តិចហើយក៏ចូលអេកូតែម្តង ! ហូស៊កកំពុងតែត្រជាក់ចុងដៃចុងជើង5ខែល្មមហើយដែលអាចអេកូមើលកូនក្នុងផ្ទៃឃើញបានច្បាស់ ។
" សង្ឃឹមថាភ្លោះ " ហូស៊កបន់ស្រន់នៅក្នុងចិត្ត
" អ្នកគ្រូពេទ្យនោះចំនួន3មេនទេ ? " ឡូរ៉េន
" ចាស៎អ្នកម៉ាក់គឺជាអ្នកម៉ាក់ក្នុងចំណោមអ្នកម៉ាក់ដ៎ទៃដែលកម្រមានតែម្តង ក្នុងផ្ទៃអ្នកម៉ាក់គឺមានទារកបីណា "
" ព្រះជួយ ! ខ្ញុំមិនបានយលសប្តិទេមេនទេ ? "
ហូស៊កទះមុខខ្លួនឯងផាច់ៗកាលបើបានលឺដូចច្នោះ ម្ចាស់ថ្លើមថ្លៃអើយធ្លាប់តែរំពឹងថានឹងមានកូនភ្លោះពីរអ្នក តែនេះគឺលើសពីការរំពឹងទុក មិនមេនមកពីរនោះទេគឺមកទាំងបីតែម្តង ~~ ។ គួរតែសប្បាយចិត្តរឺក៏យំអោយប្រាកដទេនេះ មិនហ៊ានស្រមៃរូបភាពពេលសម្រាលកូនហើយ
YOU ARE READING
ដៃគូជីវិត (Complete ✔️ )
Romanceចំណងអាពាហ៍ពិពាហ៍មួយដែលស្វាមីហើយនឹងភរិយាមិនចុះសម្រុងគ្នា ! រៀបការដោយការរក្សាកេរ្តិ៍ឈ្មោះ តើចុងបញ្ចប់របស់ពួកគេនឹងទៅជាយ៉ាងណា ?
